បើមិនចង់មានជំងឺ និងបាត់បង់លាភទេ ហាមដាច់ខាតដាក់វត្ថុ ៤ នេះក្នុងបន្ទប់គេង

បន្ទប់គេងជាកន្លែងសម្រាប់សម្រាកលំហែកាយ បន្ទាប់ពីការងារលំបាកពេញមួយថ្ងៃ ហេតុនេះអ្នកមិនគួរដាក់របស់ទាំងនេះក្នុងបន្ទប់ឡើយ ប្រសិនបើអ្នកមិនចង់ឱ្យប៉ះពាល់ដល់សុខភាព និងមិនល្អសម្រាប់ហុងស៊ុយទេ។

គ្រឿងអេឡិចត្រូនិច៖ គ្រួសារជាច្រើនតែងតែដាក់វត្ថុអេឡិចត្រូនិចដូចជា ទូរទស្សន៍ ឆ្នាំងសាក ឬវិទ្យុក្នុងបន្ទប់គេង ដើម្បីភាពងាយស្រួល ដោយមិនដឹងថារបស់តូចៗទាងអស់នោះមានជាតិវិទ្យុសកម្មកំដៅច្រើន ប៉ះពាល់រយៈពេលវែងដល់សុខភាព។ ដើម្បីឲ្យមានសុខភាពល្អ និងគេងលក់ស្រួល  យកល្អកុំដាក់គ្រឿងអេឡិចត្រូនិចក្នុងបន្ទប់គេងឲ្យសោះ បើមិនដូច្នេះទេគួររៀបចំទុកដាក់នៅជ្រុងជញ្ជាំងឆ្ងាយពីគ្រែក៏បាន។ ជាពិសេស ព្រីភ្លើងត្រូវមានចំងាយយ៉ាងតិច ២ម៉ែត្រ ពីក្បាលគ្រែ ព្រោះនៅពេលដែលមានចរន្តទឹកហូរកាត់ វិទ្យុសកម្មដែលបញ្ចេញនឹងមានទំហំធំខ្លាំង ប៉ះពាល់ដល់សុខភាព។

ម៉ោង​រោ​ទិ៍៖ មនុស្សជាច្រើនមានទម្លាប់ដាក់នាឡិការោទិ៍ក្បែរគ្រែ ដើម្បីងាយស្រួលបិទ ប៉ុន្តែពួកគេមិនដឹងថា ប្រសិនបើនាឡិការោទិ៍ញឹកញាប់ ងាយនឹងកើតភាពតានតឹងរ៉ាំរ៉ៃ។ ស្ថានភាពនោះនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា សម្ពាធឈាមខ្ពស់ ការថយចុះគុណភាពនៃការគេង និងការធ្លាក់ទឹកចិត្តខាងសរសៃប្រសាទ។ អ្នកជំនាញខាងហុងស៊ុយ បានណែនាំឲ្យរក្សានាឡិការោទិ៍ឱ្យនៅចម្ងាយយ៉ាងតិច ១.៨ ម៉ែត្រពីគ្រែរបស់អ្នក។

វត្ថុមុតស្រួច៖ ទោះបីជាអ្នកមានចំណង់ចំណូលចិត្តក្នុងការប្រមូលដាវក៏ដោយ ក៏អ្នកមិនគួរដាក់វានៅក្នុងបន្ទប់ដេកឡើយ។ បើតាមគោល​គំនិត​ហុងស៊ុយ ​ចាត់​ទុក​ថា កាំបិត ឬ​វត្ថុ​ស្រួច​ច្រើន​តែ​សង្គត់ធ្ងន់​លើចេតនា​សម្លាប់ ងាយ​បង្កើត​សម្ពាធ​ការងារ ធ្វើ​ឱ្យ​ឈឺក្បាល បង្កើត​អារម្មណ៍​អសន្តិសុខ ឬអាចធ្វើឲ្យអ្នក​ឈឺចាប់បាន ​ប្រសិន​បើ​ប៉ះ​ពាល់​ដោយ​ចៃដន្យ។ មិនតែប៉ុណ្ណោះ វាមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់សុខភាពប៉ុណ្ណោះទេ ការព្យួររបស់មុតស្រួចក្នុងបន្ទប់គេងក៏អាចកាត់បន្ថយទ្រព្យសម្បត្តិ និងលាភសំណាង ងាយធ្លាក់ក្នុងភាពក្រីក្រ។

កញ្ចក់៖ អ្នកមិនគួរព្យួរកញ្ចក់នៅក្បាលគ្រែ ឬទល់មុខគ្រែ ជាពិសេសនៅក្នុងបន្ទប់ដេករបស់មនុស្សចាស់ ឬអ្នកទន់ខ្សោយ។ តាមទស្សនៈចាស់ កញ្ចក់គឺជាវត្ថុដែលទាក់ទាញថាមពលអវិជ្ជមាន មកប៉ះពាល់ដល់ដំណេក ធ្វើឱ្យអ្នកគេងមិនលក់ជ្រៅ តែងតែភ្ញាក់ពីគេងកណ្តាលយប់។ ដូច្នេះ ប្រសិនបើអ្នកក្រោកពីដំណេកក្នុងស្ថានភាពងងុយដេក ហើយក្រឡេកមើលទៅក្នុងកញ្ចក់ ហើយឃើញស្រមោលរបស់អ្នកនៅក្នុងនោះ អ្នកប្រាកដជាភ័យស្លន់ស្លោ នាំឱ្យមានការថប់បារម្ភ និងអសន្តិសុខ ងាយនឹងឈឺជាដើម។

ប្រភព៖ បរទេស