ផ្កាយនាំសំណាងជះពន្លឺចេញពីភាពងងឹត! រើសមួយដែលត្រូវចិត្តបំផុត ដើម្បីបំភ្លឺភាពជាអ្នកឲ្យត្រចះត្រចង់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាយមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 03 08_10 57 03 357

ផ្កាយទី ១៖ អ្នកមានចរិតលក្ខណៈសាមញ្ញ មានភាពឋិតថេរ ហ្មតចត់ និងមានរបៀបរៀបរយខ្លាំង បើមិនមែនមនុស្សដែលមានចរិតត្រង់ទៅត្រង់មកទេ អ្នកនឹងជាមនុស្សម៉ត់ចត់ និយាយម៉ាត់ណាម៉ាត់ហ្នឹង ។

Picsart_22 03 08_11 02 14 757

ផ្កាយទី ២៖ មានចរិតលក្ខណៈសប្បាយ មានអារម្មណ៍រីករាយដូចជាកូនក្មេង ក៏ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អដែរ ។ លើសពីនេះ អ្នកថែមទាំងចិត្តល្អ ចេះស្រឡាញ់មិត្តភក្តិនិងគ្រួសារ ចរិតលក្ខណៈពិសេសមួយទៀតគឺ អ្នកជាមនុស្សពូកែយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនទៀត ។

Picsart_22 03 08_11 01 39 095

ផ្កាយទី ៣៖ គឺជាមនុស្សម្នាក់ដែលសកម្ម មិនចេះនៅស្ងៀម ពូកែប្រុងប្រយ័ត្ន និងរហ័សរហួន ក៏ជាមនុស្សត្រង់ទៅត្រង់មក ឆាប់ខឹងក៏ឆាប់បាត់ មិនចេះគុំគួន ឬមានល្បិចកលឡើយ ។

Picsart_22 03 08_11 00 59 879

ផ្កាយទី ៤៖ ជាមនុស្សមានមនោសញ្ចេតនាខ្ពស់ មានក្តីសុបិន្តជាច្រើនជាពិសេសក្តីសុបិន្តដ៏ស្រស់ស្អាត អំពី​សេចក្តី​ស្រឡាញ់ និងជាមនុស្សទន់ភ្លន់គួរឱ្យអាណិត ចេះយល់ចិត្តអ្នកដទៃ ។ ជាពិសេសអ្នកជាមនុស្ស ចូលចិត្តចូលសង្គម ជាមនុស្សរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃឡើយ ។

Picsart_22 03 08_11 00 30 078

ផ្កាយទី ៥៖ ជាមានគំនិតច្នៃប្រឌិតខ្ពស់ ឆ្លាតនិងពូកែរៀបចំផែនការ ប៉ុន្តែអាចជាមនុស្សមានចរិតលក្ខណៈចម្លែកៗបន្តិច នៅក្នុងក្រសែភ្នែកអ្នកដ៏ទៃ តែអ្នកមិនខ្វល់ទេ ព្រោះអ្នកពេញចិត្តនូវអ្វីដែលខ្លួនមាន ។

Picsart_22 03 08_11 02 44 951

ផ្កាយទី ៦៖ ជាមនុស្សមានដុងសិល្បៈពីក្នុងដួងចិត្ត ចូលចិត្តភាពទន់ភ្លន់ និងមានក្តីសុបិន្តនៅក្នុងចិត្តជានិច្ច ។ ពេលខ្លះ អ្នកក៏ប៉ិនងង៉ក់ ឬឆាប់ខឹងដែរ ប៉ុន្តែមិនមែនជាប្រភេទមនុស្សមានគំនុំព្យាបាទទេ រហូតពេលខ្លះមនុស្សជុំវិញខ្លួនអាចនឹងមិនយល់ពីអ្នកទេ តែបើបានជិតស្និទ្ធវិញ និយាយពីចាក់ទឹកមិនលិចទេ ។

Picsart_22 03 08_11 03 19 687

ផ្កាយទី ៧៖ ជាមនុស្សដែលមានភាពហ្មត់ចត់ មានការប្រុងប្រយ័ត្នខ្ពស់ តែងតែគិតមុនគូស អ្នកចេះពិចារណានៅរៀងរាល់អ្វី​ដែល​អ្នក​នឹង​ធ្វើ ។ ក្នុងពេលជាមួយគ្នានេះ អ្នកគឺជាមនុស្សចូលចិត្តផ្ទះសម្បែង ចូលចិត្តភាពស្និទ្ធស្នាលជាមួយគ្រួសារដែរ ៕

Picsart_22 03 08_11 03 51 851

ប្រភព៖ Knongsrok