តេស្តមើលចិត្តវិញ្ញាណពិតរបស់អ្នក តាមការជ្រើសរើសរូប “ម៉ាន់ដាឡា” មួយដែលអ្នកចាប់អារម្មណ៍បំផុតនៅពេលនេះ

ពាក្យថា mandala ឬម៉ាន់ដាឡាជាភាសាសំស្ក្រឹតមានន័យថា "ស្រុក" ហើយស្រុកនៅទីនេះសំដៅលើអាសនៈ ទីស្នាក់អាស្រ័យរបស់ព្រះពុទ្ធ រៀបចំនៅចំកណ្តាលប្រាសាទ ហើយ​មាន​ច្រក​ចេញ​ចូល​ទាំង​បួន​ទិស ទ្វារ​ទាំង​បួន​មាន​ន័យ​បង្ហាញ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ (​ឧ​បិ​ក​ខ​ មេត្តា​ មុទិតា​ មេត្តា​) ។

Mandala យោងទៅតាមជំនឿហិណ្ឌូមានន័យថាសកលលោក អត្ថិភាពនៃអ្វីៗទាំងអស់គ្មានទីបញ្ចប់។

នៅក្នុងពិធីសាសនាជាច្រើន mandala ត្រូវបានប្រើក្នុងការអនុវត្តខាងវិញ្ញាណរបស់បូជាចារ្យ។ ក្នុងអំឡុងពេលនៃការគូរ mandala ការអធិស្ឋានត្រូវបានសូត្រខណៈពេលដែល mandala ត្រូវបានគូរ ។

សព្វថ្ងៃនេះ mandala ត្រូវបានប្រើប្រាស់ក្នុងការអនុវត្តសមាធិ ឬការព្យាបាលភាពតានតឹង តាមរយៈការលាបពណ៌ ឬគំនូរក៏អាចត្រូវបានប្រើដើម្បីវាយតម្លៃ ឬអាចយកមកទស្សន៍ទាយស្ថានភាពអារម្មណ៍ តាមរយៈការជ្រើសរើស mandala ដែលអ្នកចូលចិត្ត ហើយថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងប្រិយមិត្តមកទាយនិស្ស័យពិត និងស្ថានភាពអារម្មណ៍ពី mandala ។

Picsart_22 03 07_17 04 59 478

របៀបលេងគឺងាយស្រួលណាស់ អ្នកគ្រាន់តែជ្រើសរើសរូបភាព mandala មួយដែលចាប់អារម្មណ៍ ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។

លេខ ១៖ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចូលចិត្តការប្រកួតប្រជែង ចូលចិត្តក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពសប្បាយរីករាយ មានភាពជាអ្នកដឹកនាំ ហ៊ានស៊ីហ៊ានសង មិនចាប់អារម្មណ៍នឹងរឿងតូចតាច មិនសមហេតុសមផលទេអាចធ្វើជាទីប្រឹក្សាដ៏ល្អបាន ។

Picsart_22 03 07_16 53 38 347

លេខ ២៖ ជាមនុស្សមិនចេះលាក់អារម្មណ៍ ពូកែរាប់ញាតិចូលចិត្តទំនាក់ទំនងក្នុងសង្គម តែមានភាពរឹងរូសបន្តិច អ្នកក៏ជាមនុស្សមានស្តង់ដារខ្ពស់

ថែមជាមនុស្សមានស្មារតីនឹងនរខ្លាំង​បំផុត​ពេល​ជួប​នឹង​ស្ថានភាព​លំបាក តែខ្លាចការនៅម្នាក់ឯងឯកោ ។

Picsart_22 03 07_16 54 24 415

លេខ ៣៖ ជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តច្បាប់ទម្លាប់ មិនចូលចិត្តការកៀបសង្កត់ ថែមជាមនុស្សស្រឡាញ់ភាពស្រស់ស្អាត មានភាពទាក់ទាញចំពោះអ្នកនៅជុំវិញខ្លួន និងចូលចិត្តការពារ និងមើលថែអ្នកដទៃ មានមនោសញ្ចេតនាខ្ពស់ មានគោលដៅធំក្នុងជីវិត ។

Picsart_22 03 07_16 54 01 278

លេខ ៤៖ ជាមនុស្សមានគំនិតបែបអភិរក្សនិយម បើ​ចង់​ធ្វើ​អ្វី​មួយនឹងធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព អ្នក​ក៏​ជា​មនុស្ស​ដែល​អាច​បំផុស​គំនិត​អ្នក​ដទៃ​បាន​ដែរ បើបានសម្រេចចិត្តមួយហើយគឺធ្វើលឿនមិនចេះទុកយូរទេ និយាយឲ្យចំទៅអ្នកជាមនុស្សមាន​អារម្មណ៍​ឡើងចុះលឿន ។

Picsart_22 03 07_16 54 48 086

លេខ ៥ អ្នកជាមនុស្សមានភាពជឿជាក់ខ្ពស់ ពូកែនិយាយ ចូលចិត្តបើកការសន្ទនា មានគំនិតច្នៃប្រឌិតថ្មី មាន​ភាព​ទាក់​ទាញ​ខុស​ពី​អ្នក​ដទៃ​ហើយគ្រប់គ្នានឹងមានអារម្មណ៍មានសេចក្ដីសុខពេលនៅក្បែរអ្នក នៅពេលអ្នកមានអារម្មណ៍ថាអ្នកបានជួបប្រទះបញ្ហា អ្នកតែងតែលាក់មិនឲ្យអ្នកដទៃដឹងទេ ថែមជាមនុស្សពូកែរកលុយ ក៏ពូកែចាយដែរ ។

Picsart_22 03 07_16 55 10 235

លេខ ៦៖ អ្នកជាមនុស្សចិត្តមោះមុត ប្រសិនបើអ្នកចូលចិត្ត ឬចាប់អារម្មណ៍លើអ្វីហើយអ្នកនឹងមិនស្ទាក់ស្ទើរក្នុងការចូលទៅយកវាទេ លើសពីនេះអ្នកជាមនុស្សសុទិដ្ឋិនិយម ពូកែកំប្លុកកំប្លែង តែក៏មិនស្លូតដែរ បើមាននរណាចូលមកចង់កេងចំណេញ ឬចង់ខ្សែលើអ្នកនោះដឹងតែមិនរួចខ្លួនទេ ៕

Picsart_22 03 07_16 55 50 590

ប្រភព៖ Knongsrok