តើ ខុង ជឺ ជានរណា? ហើយលោកបានបន្សល់នូវទស្សនៈអ្វីខ្លះដល់មនុស្សជាតិ?

ខុង ជឺ (ភាសា​អង់គ្លេស: Confucius, ភាសា​ចិន: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា "លោកគ្រូ​ខុង" (តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។

ទស្សនវិជ្ជា​របស់​គាត់ បាន​​បញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុង​សម័យ​រាជវង្ស​ហាន (២០៦ មុន​គ.ស – គ.ស ២២០)​។ ផ្នត់គំនិត​របស់​ខុង ជឺ ត្រូវ​បាន​វិវឌ្ឍ​ទៅ​ជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា លទ្ធិ​ខុងជឺ​។ លទ្ធិ​នេះ ត្រូវ​បាន​នាំចូល​ទៅ​អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េស៊ូអ៊ិត​ជាតិ​អ៊ីតាលី​ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ​ខុង ជឺ ជា​ភាសា​ឡាតាំង​លើកដំបូង​ថា "Confucius" (កុងហ៊្វូស៊ីយូស)​។

ការ​បង្រៀន​របស់​គាត់ អាច​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ចំណាន​អក្សរសាស្ត្រ​ខុងជឺ គឺជា​ការ​ប្រមូលផ្ដុំ​សម្រង់​សុភាសិត​ខ្លី ដែល​ត្រូវ​បាន​គេ​ចងក្រង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោយ​មរណភាព​របស់​គាត់​។ ប្រវត្តិសាស្ត្រ​សម័យ​ទំនើប មិន​ជឿ​ថា មាន​ឯកសារ​ជាក់លាក់​ណាមួយ អាច​បញ្ជាក់​បាន​ថា ត្រូវ​បាន​សរសេរ​ដោយ​ខុង ជឺ នោះ​ឡើយ​។ ប៉ុន្តែ អស់​រយៈពេល​ជិត ២,០០០ មក​នេះ គាត់​ត្រូវ​បាន​គេ​ជឿ​ថា ជា​អ្នក​កែសម្រួល ឬ ជា​អ្នកនិពន្ធ នូវ​គម្ពីរ​បុរាណ​ទាំង​ប្រាំ ដូចជា គម្ពីរ​ប្រតិបត្តិ​បញ្ញត្តិ​សាសនា​បុរាណ Classic of Rites (五經) (អ្នក​កែសម្រួល) និង​គម្ពីរ​និទាឃៈរដូវ​និង​សរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ)​។ ប្រភព៖ wikipedia

Confucius_Tang_Dynasty

ហើយខាងក្រោមនេះជាសម្រង់ទស្សនៈរបស់លោក៩ប្រយោគដើម្បីដូសខាត់និងជាផ្លូវនៃការផ្លាស់ប្តូរការរស់នៅរបស់យើង៖

១. ដើរយឺតមិនសំខាន់ អ្វីដែលសំខាន់គឺបន្តដើរទៅមុខកុំឈប់។

២. កុំបង្កើតមិត្តជាមួយមនុស្សដែលអន់ជាងអ្នក។

៣. ពេលខឹងខ្លាំងចូរគិតអំពីផលវិបាកជាមុនសិន។

៤.​ ពេលមិនអាចសម្រេចគោលដៅបាន កុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្រ្តនិងសកម្មភាព។

៥. ប្រសិនបលើអ្នកស្អប់នរណាម្នាក់នុះមានន័យថាអ្នកចាញ់គេហើយ។

៦. មនុស្សខ្លាំងគឺស្វែងរកអ្វីដែលមានក្នុងខ្លួនគេ រីឯមនុស្សអន់គឺស្វែងរកអ្វីមានក្នុងខ្លួនអ្នកដទៃ។

៧. ទៅកាន់ទីណាក៏ដោយគឺត្រូវទៅទាំងបេះដូង។

៨. អំពើ​ណា​ដែល​ធ្វើ​ទៅហើយ​បានទទួល​ផល​ដល់​ខ្លួនឯង​ហើយ បាន​ទុក​ដល់​អ្នកដទៃ សូម​ជៀសវាង​កុំ​ធ្វើអំពើ​នោះ​ជាដាច់ខាត​។

៩. អំពើ​ណា​ដែល​អ្នក​ស្រឡាញ់​ចង់បាន និង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​ធ្វើអំពើ​នោះ​ទៅ​អ្នកដទៃ​ជាមុនសិន។

ទាំង៩ប្រយោគខាងលើគឺជាទស្សនៈដកស្រង់