ចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងនៅសល់អ្វី លុយកាក់ យសស័ក្តិ ឬស្នេហា? បិទភ្នែកធ្វើចិត្តឲ្យស្ងប់ហើយរើសរូបដែលអ្នកឃើញដំបូងបង្អស់មួយ

តោះប្រិយមិត្តមិត្តអ្នកអាន មកលេងហ្គេមបំបាត់ភាពតានតឹងផ្លូវចិត្តទាំងអស់គ្នា សូមមើលរូបខាងលើហើយឆ្លើយក្នុងចិត្តថា តើអ្វីជារូបភាពដំបូងដែលអ្នកឃើញជាអ្វី? អ្នកអាចជ្រើសរើសបានតែ ១ ប៉ុណ្ណោះ ដូច្នេះកុំកុហកខ្លួនឯង ។

Picsart_22 03 06_11 51 54 540

រើសបានហើយសូមរំកិលចុះទៅអានចម្លើយពិតរបស់អ្នកខាងក្រោម ។

១. មើលឃើញមនុស្សស្រី៖ ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​នឹង​ដឹង​តែ​ល្បី​មាន​លុយ​ក្លាយ​ជា​សេដ្ឋី ប៉ុន្តែ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព​ឲ្យ​បាន​ច្រើន​ សម្រាប់​ពេលនេះ​ជីវិត​នៅតែ​ជួប​ការ​លំបាក​ ការងារ​រក​លុយ​និង​សន្សំ​ទ្រព្យសម្បត្តិ​ជួបតែបញ្ហាឥតឈប់ឈរ រហូតដល់ហត់នឿយខ្លាំង ប៉ុន្តែសូមអត់ធ្មត់បន្តិច អនាគតរបស់អ្នកនឹងស្រស់ស្អាតដូចអ្វីដែលអ្នកខំប្រឹងកន្លងមក ។

Picsart_22 03 06_11 36 50 531

២. មើលឃើញរូបមនុស្សប្រុស៖ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​នឹង​មាន​សំណាង​ល្អ​ជានិច្ច មានលុយ មានកូនចៅជាច្រើននៅជុំវិញខ្លួន ទោះបីជាក្នុងអំឡុងពេលនេះអ្នកត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនមែន តែសូម​អត់ធ្មត់តាំង​ចិត្ត​ជំនះតទៅមុខទៀត ជីវិត​របស់អ្នកនឹង​ជួប​តែ​សុភមង្គល ហើយត្រូវចាំរាល់ឧបសគ្គ​ដែលចូលមក​គ្រាន់ជា​ការ​សាកល្បង ដូច្នេះត្រូវ​គិត​ពិចារណា​ដោះស្រាយ​បញ្ហា​ដោយ​ប្រាជ្ញានោះ​អ្នក​នឹង​ឈ្នះ។

Picsart_22 03 06_11 39 02 386

៣. មើលឃើញរូបទឹកជ្រោះ៖ នៅចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងតែងតែមាននរណាម្នាក់ជួយជ្រោមជ្រែង ហើយពួកគេសុខចិត្តជួយដោយមិនរំពឹងអ្វីពីអ្នកឡើយ នោះដោយសារតែអ្នកតែងតែចូលចិត្តជួយអ្នកដទៃ ដូច្នេះអ្នកត្រូវមានចិត្តល្អ មេត្តា ការដឹងគុណ ធ្វើឲ្យមនុស្សនៅជុំវិញខ្លួនមានភាពកក់ក្តៅ មានសុវត្ថិភាព សប្បាយរីករាយ កាត់បន្ថយអារម្មណ៍ព្រួយបារម្ភ នោះសំណាងល្អមករកអ្នក ប៉ុន្តែ​ជីវិត​មុន​ពេល​រៀប​ការ​អាច​នឿយ​ហត់​បន្តិច ប៉ុន្តែ​ក្រោយ​រៀបការ​រួចគូស្នេហ៍​នឹង​មាន​បន្ទុក​ជួយ​គ្នា​ទៅវិញទៅមក ធ្វើឱ្យគ្រួសារកាន់តែរីកចម្រើន ។

Picsart_22 03 06_11 38 00 250

៤. មើលឃើញរូបថ្ម៖ ចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងមានគូស្នេហ៍ល្អនៅក្បែរអ្នក អាចនិយាយបានថាជាបុណ្យកុសលដ៏ធំមួយដែរ ដោយសារតែសូម្បីតែនៅក្នុងគ្រាលំបាក គាត់ឬនាងមិនបានចាកចេញទេ រឿងខ្លះប្រហែលជាមិនមានប្រយោជន៍មែន ប៉ុន្តែគេនឹងនៅក្បែររង់ចាំ​គាំទ្រ​អ្នកទាំងសុខនឹងទុក្ខ នៅចុងបញ្ចប់នៃជីវិតរបស់អ្នកប្រាកដជាគ្មានភាពឯកាឡើយ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ចំណុច​នោះ សូម​កុំ​ភ្លេច​គាំទ្រ​សេចក្តី​ស្រឡាញ់​ និងជីវិតអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់អ្នកផង ៕

Picsart_22 03 06_11 39 47 768

ប្រភព៖ Knongsrok