ជំងឺរមាស់បីប្រភេទ ត្រូវបានវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ និងពន្យល់ពីការព្យាបាល​ឱ្យមានប្រសិទ្ធភាព

​មនុស្ស​គ្រប់​វ័យ​ត្រូវ​បាន​គេ​សង្កេតឃើញ​ជាទូទៅ​ថា​ ​សុទ្ធតែ​អាច​កើតមាន​នូវ​រមាស់​លើ​ស្បែក​ ​ដូចជា​ជំងឺ​តាអក​ ​កន្ទាលត្រអាក​ ​កម​ ​និង​រមាស់​ជាដើម​។​ ​ការ​កើតមានឡើង​នេះ​ ​គឺ​អាច​បណ្ដាលមកពី​បញ្ហា​ផ្សេងៗ​ជាច្រើន​ ​ជាពិសេស​ ​កើតឡើង​ចំពោះ​អ្នក​រស់នៅ​តាម​ជនបទ​ ​ឬ​រស់នៅ​ស្រុកស្រែ​ចម្ការ​។​

​ទាក់ទង​នឹង​ជំងឺ​រមាស់​ទាំងនេះ​ ​បើ​តាម​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឯកទេស​សុខភាព​សាធារណៈ​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​ ​បាន​លើកឡើង​អំពី​រមាស់​៣​ប្រភេទ​ ​ដែល​មាន​អា​កា​រៈ​ស្រដៀងគ្នា​មក​ពន្យល់​។​ ​សម្រាប់​លោក​ជំងឺ​រមាស់​មាន​ដូចជា​ ​រមាស់​ ​Scabies​ ​ដែល​បង្កឡើង​ដោយ​ចៃ​ ​តាអក​ (​E​c​z​e​ma​) ​និង​ជំងឺ​រមាស់​ ​P​so​r​i​as​i​s​។​ ​លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ដូច្នេះ​ថា​៖​

​១​. ​រមាស់​ ​Scabies​ ​បង្កឡើង​ដោយ​ចៃ​ខាំ​៖ Scabies​ ​គឺជា​ជំងឺ​រមាស់​ស្បែក​បណ្ដាលមកពី​ប៉ា​រា​សិត​ ​ដែល​បង្កឡើង​ដោយ​សត្វ​ចៃ​ម្យ៉ាង​ឈ្មោះ​ ​Sarcoptes​ ​Scabies​។​ ​សត្វ​ចៃ​ប្រភេទ​នេះ​ ​វា​បាន​ទម្លាក់​ពង​លើ​ស្បែក​បណ្ដាល​ឱ្យ​រមាស់​ពេញ​ខ្លួន​ទ្រាំ​ស្ទើរ​ពុំបាន​ ​វា​រមាស់​ខ្លាំង​អេះ​ៗ​រហូត​ដាច់ដោច​ស្បែក​ផង​ក៏មាន​។​ ​ជាពិសេស​រមាស់​ខ្លាំង​ទ្រាំ​មិន​នៅ​ពេលយប់​។​ ​ដោយសារតែ​ចៃ​ទាំងនោះ​មាន​ទំហំ​តូច​ពេក​ ​ធម្មតា​គេ​មើល​វា​ដោយ​ភ្នែកទទេ​មិន​ឃើញ​ឡើយ​។​

​ក្រៅតែ​ពី​បង្ក​ឱ្យ​មាន​រមាស់​ខ្លាំង​ ​សត្វ​ចៃ​ប្រភេទ​នេះ​ ​ក៏​ជា​ភ្នាក់ងារ​ចម្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​តាមរយៈ​ការ​ប៉ះពាល់​ស្បែក​គ្នា​ ​ជាពិសេស​អ្នក​រស់​នៅក្នុងផ្ទះ​ជាមួយគ្នា​។​ ​គេ​រក​ឃើញ​វត្តមាន​របស់​វា​ ​នៅកន្លែង​មាន​មនុស្ស​ច្រើន​ ​កន្លែង​មើល​ថែទាំ​ចាស់ៗ​ ​ពន្ធ​នាគា​រ​ ​និង​កន្លែង​ថែទាំ​ក្មេង​ជាដើម​។​ ​ចំណែក​ការប្រើប្រាស់​របស់របរ​រួមគ្នា​ ​ដូចជា​ខោអាវ​ ​កន្សែង​ ​ឬ​គេង​គ្រែ​ជាមួយគ្នា​សុទ្ធតែ​អាច​ឆ្លង​បាន​គ្រប់ពេល​វេលា​។​

​នៅ​ពេល​មាន​អ្នកណាម្នាក់​ឆ្លង​ជំងឺ​នេះ​ ​នឹង​លេចចេញ​រោគសញ្ញា​មួយ​ចំនួន​ ​គឺ​ស្បែក​អ្នកជំងឺ​មាន​រន្ធ​តូច​ល្អិត​ដែល​មាន​ចៃ​បង្ក​រោគ​រមាស់​នៅ​ក្នុង​នោះ​។​ ​វា​មិន​ត្រឹមតែ​រស់នៅ​ក្នុង​ស្រទាប់​ស្បែក​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​ពង​ភ្ញាស់​កូន​នៅ​ក្នុង​នោះ​ទៀត​ផង​។​ ​រោគសញ្ញា​មួយទៀត​ ​គឺ​រមាស់​ខ្លាំង​នៅ​ពេលយប់​ ​រមាស់​នៅ​តាម​ចង្កេះ​ ​ដើមដៃ​ ​កដៃ​ ​និង​នៅ​តាម​ច្រវែប​ម្រាមដៃ​ ​រួម​ទាំង​ចន្លោះ​កៀនកោះ​ផ្សេងទៀត​។​

​ទោះបីជា​ជំងឺ​នេះ​រមាស់​ខ្លាំង​ទ្រាំ​ស្ទើរ​ពុំបាន​ ​និង​ឆ្លង​គ្នា​ទៅវិញ​ក្នុងរង្វង់​គ្រួសារ​ក៏​ពិតមែន​ ​ប៉ុន្តែ​ទោះ​ជា​រមាស់​យ៉ាងណា​ ​ក៏​គេ​អាច​ព្យ​បាល​ជំងឺ​នេះ​ជាសះស្បើយ​បាន​ដែរ​ ​ខុស​ពី​ជំងឺ​រមាស់​មួយ​ចំនួន​ដែល​មាន​អា​កា​រៈ​រមាស់​ស្រដៀងគ្នា​នេះ​ព្យាបាល​ពុំ​ជាសះស្បើយ​ឡើយ​ ​ដូចជា​ជំងឺ​រមាស់​ ​តាអក​ (​E​c​z​e​ma​) ​និង​ជំងឺ​រមាស់​ ​P​so​r​i​as​i​s ​ជាដើម​។​ ​ជំងឺ​រមាស់​ ​Scabies​ ​ដែល​ព្យាបាល​ជាសះស្បើយ​នេះ​ ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​ឱ្យ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​សើស្បែក​ ​ដើម្បី​ទទួល​បាន​ណែនាំ​ ​និង​ព្យាបាល​សម្លាប់​សត្វ​ចៃ​បង្ក​រោគ​រមាស់​ឱ្យ​អស់ពីខ្លួន​ដោយ​ថ្នាំលាប​។​

​ការ​ព្យាបាល​ជំងឺ​ដោយ​ថ្នាំលាប​ ​អ្នកជំនាញ​ដដែល​បន្ថែម​ថា​ ​ត្រូវ​លាប​ពេញទាំង​ខ្លួនប្រាណ​ចំនួន​ម្ដង​ទៅ​ពីរដង​ ​ហើយ​ម្ដង​រយៈ​ពេលចន្លោះ​៨​ ​ទៅ​១​០​ម៉ោង​។​ ​អ្នកខ្លះ​លាប​តែម្ដង​ពីរដង​ជាសះស្បើយ​ ​ឯ​អ្នកខ្លះ​ទៀត​ទោះ​លាប​ពីរបី​ដង​ហើយ​នៅតែ​មិនទាន់​ជាសះស្បើយ​ ​ទាល់តែ​ពេទ្យ​ផ្ដល់​ថ្នាំ​ផ្សេងទៀត​ទើប​គាត់​ជា​។​ ​ថ្នាំលាប​មួយ​ចំនួន​ដែល​អាច​ព្យាបាល​ជំងឺ​រមាស់​បង្ក​ដោយ​ចៃ​ ​មាន​ដូចជា​៖​

​១​- ​ក្រែម​លាប​ស្បែក​ ​Per​me​t​h​r​in​ ​ដែល​ជា​ថ្នាំលាប​អាច​ប្រើ​ចំពោះ​មនុស្ស​ទូទៅ​ ​មិនថា​ក្មេង​ ​ចាស់​ ​ឬ​ស្ត្រី​មានផ្ទៃពោះ​ឡើយ​ ​ប្រសិន​កើតរោគ​រមាស់​ ​Scabies​ ​សុទ្ធ​អាច​លាប​បាន​ទាំងអស់​។​ ​ថ្នាំ​នេះ​ទោះ​ប្រើ​បាន​ចំពោះ​មនុស្សជា​ទូទៅ​ ​ប៉ុន្តែ​វា​មិនសូវ​ខ្លាំង​អាច​សម្លាប់​សត្វ​ចៃ​រមាស់​មាន​ប្រសិទ្ធ​ភាព​១​០​០​%​នោះ​ទេ​។​

​២​- ​ឡេ​លាប​ស្បែក​ ​Lind​an​e​ ​Lotion​ ​ជា​ថ្នាំ​សម្រាប់​លាប​ព្យាបាល​ជំងឺ​រមាស់​ដែល​បង្កឡើង​ដោយ​ចៃ​ដែរ​ ​ប៉ុន្តែ​ស្ត្រី​មានផ្ទៃពោះ​ ​ស្ត្រី​បំបៅ​ដោះ​កូន​ ​កូនក្មេង​អាយុ​ក្រោម​១​០​ឆ្នាំ​ ​និង​មនុស្ស​មាន​គីឡូ​ទាប​ជាង​៥​០​គីឡូ​ ​ពុំអាច​ប្រើ​ថ្នាំ​នេះ​បាន​ឡើយ​ ​ព្រោះ​អាច​ប៉ះទង្គិច​ ​ឬ​ប្រតិកម្ម​ដល់​សុខភាព​។​

​៣​- ​ក្រែម​លាប​ស្បែក​ ​E​ur​a​x ​គឺជា​ថ្នាំលាប​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ​រមាស់​បាន​ផង​ដែរ​ ​ប៉ុន្តែ​ថ្នាំ​នេះ​គេ​ពុំ​ដឹង​ថា​ ​វា​មាន​សុវត្ថិភាព​ ​ឬ​ផល​ប៉ះទង្គិច​ខ្លាំង​ប៉ុនណា​ដល់​អ្នកប្រើប្រាស់​នោះ​ទេ​ ​ជាពិសេស​ក្មេង​តូច​ ​ស្ត្រី​មានផ្ទៃពោះ​ ​ស្ត្រី​បំបៅ​ដោះ​កូន​ជាដើម​។​

​៤​- ​ថ្នាំលេប​ S​t​ro​me​c​to​l​ ​គឺជា​ថ្នាំលេប​ដែល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ​កើត​រមាស់​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​ក្រមរ​។​ ​ថ្នាំ​នេះ​អាច​បំបាត់​ចៃ​ ​ប៉ុន្តែ​មិន​បាត់​រមាស់​ឡើយ​។​ ​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ​ស្ត្រី​បំបៅ​ដោះ​កូន​ ​និង​ក្មេង​អាយុ​ក្រោម​១​៥​គីឡូក្រាម​ពុំ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ប្រ​ភ​ទ​នេះ​បាន​ឡើយ​ ​ព្រោះ​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​។​

​ចូរ​ចាំ​ថា​ ​បើ​យកល្អ​មុននឹង​ប្រើប្រាស់​ថ្នាំលាប​ទាំងនេះ​ ​សូម​ទៅ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជំនាញ​ ​សូម​កុំ​ប្រើប្រាស់​ថ្នាំ​ទាំងនេះ​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ឱ្យ​សោះ​ ​ដើម្បី​ចៀសវាង​ផល​ប៉ះទង្គិច​ផ្សេងៗ​ ​ព្រោះ​មាន​ករណី​ផ្សេងទៀត​ ​គេ​អាច​ប្រើប្រាស់​ថ្នាំលេប​។​ ​ក្រៅពី​វិធី​ព្យាបាល​ខាងលើ​នេះ​ ​លោក​បាន​ណែនាំ​ថា​ ​ត្រូវ​បោក​ស​ម្អា​ត​ខោអាវ​ ​ស​ម្ងួ​ត​កន្លែង​គេង​ ​កន្សែង​ ​ស្រោមពូក​ ​ស្រោមខ្នើយ​ ឱ្យ​បាន​ស្អាត​ល្អ​។​ ​បើ​ពុំនោះទេ​ ​ឱកាស​នៃ​ការ​កើត​ចៃ​នៅតែ​មាន​។​

​២​. ​ជំងឺ​រមាស់​ ​តាអក​ (​E​c​z​e​ma​)៖ តាអក​ ​គឺជា​ជំងឺ​រមាស់​ស្បែក​មាន​វត្តមាន​នៅ​កម្ពុជា​ជាយូរមកហើយ​ ​ប៉ុន្តែ​រហូតមក​ទល់នឹង​បច្ចុប្បន្ន​ ​ជំងឺ​នេះ​ក៏​នៅតែ​បន្ត​មាន​វត្តមាន​ជា​ញឹកញាប់​ចំពោះ​ក្មេង​ ​ឬ​មនុស្សចាស់​ ​មិនថា​ប្រុស​ ​ឬ​ស្រី​នោះ​ឡើយ​។​ ​វា​ជា​ជំងឺ​រមាស់​រ៉ាំរ៉ៃ​ដែល​មិនគួរ​ព្រងើយកន្តើយ​ ​ព្រោះ​វា​ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​ជាសះស្បើយ​។​ ​ជំងឺ​នេះ​ ​កើត​ចំពោះ​មនុស្ស​ដែល​មាន​ប្រវត្តិ​ជំងឺ​ហ្សែ​ន​ ​ដូចជា​ឧ​ស្សាហ៍​ផ្ដាសាយ​ញឹកញាប់​ ​ធ្លាប់​កើត​ហ៊ើ​ត​ ​អា​ឡាក់​ស៊ី​ជាដើម​។​ ​អា​ឡាក់​ស៊ី​ដែល​បណ្ដាលមកពី​ធូលី​ដី​ ​លម្អង​ផ្កា​ ​ចៃដី​ ​បា​តេ​រី​ ​ពោល​គឺ​ទាក់ទង​នឹង​ប្រតិកម្ម​ពី​សារធាតុ​ខាងក្រៅ​ ​ដែល​ជាហេតុ​បង្ក​ឱ្យ​ស្បែក​មាន​អា​ឡាក់​ស៊ី​ ​ធ្វើ​ឱ្យ​ស្បែក​ឡើង​រោល​ពេញទាំង​ខ្លួនប្រាណ​ ​ស្បែក​ឡើង​រមាស់​ក្រាស់​ដុំ​ៗ​ ​រមាស់​តាម​គន្លាក់ដៃ​គន្លាក់ជើង​ ​ហើយ​ភាគច្រើន​ឱ្យ​តែ​អាកាសធាតុ​ក្ដៅ​ហប់​ ​បែកញើស​ ​និង​ស្មុគ​ស្មាញ​ខ្លាំង​ ​គឺ​ដឹង​តែ​ឡើង​រមាស់​ហើយ​។​ ​ការប្រើប្រាស់​សាប៊ូ​លាងចាន​ ​សាប៊ូ​បោកខោអាវ​ ​សាប៊ូ​ដុះ​ខ្លួន​ ​សូម្បីតែ​ការ​ទទួលទាន​អាហារ​ដូចជា​ពងមាន់​ ​និង​អាហារ​ដែល​ងាយ​នឹង​អា​ឡាក់​ស៊ី​ ​ក៏​កើត​រមាស់​ដែរ​។​ ​ជំងឺ​នេះ​រមាស់​ខ្លាំង​នឹង​ឡើងក្រហម​ ​ហើយ​បន្ទាប់មក​ប្រែ​ទៅជា​ក្រមៅ​ស្ទើរតែ​ស្រដៀងនឹង​ជំងឺ​ស្រែង​យ៉ាង​ដូច្នេះ​ដែរ​។​

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​នេះ​ ​គឺជា​មូលហេតុ​នៃ​ការ​កើតឡើង​នៃ​ជំងឺ​តាអក​។​ ​តាអក​ ​គឺជា​ជំងឺ​រមាស់​ម្យ៉ាង​ដែល​ភាសា​អង់គ្លេស​ហៅថា​ ​E​c​z​e​ma​ ​។​ ​តាអក​ ​ជា​ជំងឺ​ស្បែក​រ៉ាំរ៉ៃ​បង្ក​ឱ្យ​មាន​រមាស់​ ​ក្រហាយ​ ​និង​ស្ងួត​ស្បែក​។​ ​ជំងឺ​នេះ​ព្យាបាល​មិន​ជាសះស្បើយ​ទេ​ ​ហើយ​បើ​ធ្លាក់​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ ​អាច​ឈាន​ដល់​រលាត់​ចេញឈាម​ក៏មាន​។​ ​ព្រោះតែ​យ៉ាង​ដូច្នេះ​ហើយ​បានជា​លោក​វេជ្ជបណ្ឌិត​ប្រាប់​កុំ​ឱ្យ​ស្បែក​ស្ងួត​។​ ​ដើម្បី​ថែរក្សា​កុំ​ឱ្យ​ស្បែក​ស្ងួត​ ​គឺ​ត្រូវ​ឧ​ស្សាហ៍​លាប​វ៉ា​សេ​លីន​ (​Vase​line​) ​ហើយ​ចៀ​ង​វាង​ប្រើ​សាប៊ូ​ណា​ដែល​ងាយ​នឹង​ប្រតិកម្ម​។​

​មួយវិញទៀត​ ​ទោះបី​ជំងឺ​តាអក​ពុំអាច​ព្យាបាល​ជាសះស្បើយ​ក៏​ពិតមែន​ ​ប៉ុន្តែ​គេ​នៅតែ​អាច​ព្យាបាល​ទប់​ស្កាត់​កុំ​ឱ្យ​វា​កើតឡើង​បាន​ដែរ​។​ ​វិធី​ព្យាបាល​នោះ​ ​គឺ​ការ​ប្រើ​ទឹក​អូ​សា​វ៉ែ​កន្លះ​កែវ​លាយ​ទឹក​ស្អាត​១​៥​០​លីត្រ​ ​ហើយ​ងូត​ត្រាំ​ដើម្បី​សម្លាប់​មេរោគ​។​ ​ជាង​នេះ​ទៅទៀត​ ​អ្នកជំងឺ​អាច​ប្រើ​ថ្នាំ​សះ​លាយ​ជាមួយនឹង​ថ្នាំ​រោគ​ផ្សិត​ ​ហើយ​យកមក​លាប​ញី​ៗ​ ​ទោះ​វា​ក្រាប​បាត់មុខ​ទៅវិញ​ហើយ​ក្ដី​ ​ក៏​ត្រូវតែ​បន្ត​លាប​ញី​វា​រហូត​ ​ដើម្បី​កាត់បន្ថយ​ការ​ឡើង​រោល​រមាស់​។​

​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​ ​អ្នក​កើតជំងឺ​នេះ​ពីក្មេង​ ​ភាគច្រើន​អាច​បាត់​ទៅវិញ​នៅ​ពេល​ពេញវ័យ​ ​ប៉ុន្តែ​ផលវិបាក​នោះ​ ​គឺថា​ធ្វើ​ឱ្យ​ក្មេង​ខ្សោយ​រៀន​មិនទាន់​គេ​ ​និង​មិន​ងាយ​លូតលាស់​ធំធាត់​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​រហូតមកដល់​បច្ចុប្បន្ន​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថ្នាំចាក់​ហើយ​ ​គឺ​ថ្នាំ​ ​M​o​no​c​l​on​a​l​ ​Antibody​ ​ប៉ុន្តែ​ដោយសារតែ​ថ្នាំ​នេះ​ទើបនឹង​រក​ឃើញ​ ​ដូច្នេះ​មិនទាន់​មាន​ប្រើ​ជា​ផ្លូវការ​ពេញលក្ខណៈ​នៅឡើយ​ទេ​។​

៣​. ​ជំងឺ​រមាស់​ ​P​so​r​i​as​i​s៖ ​ជំងឺ​ស្បែក​ ​P​so​r​i​as​i​s ​គឺជា​ជំងឺ​ទាក់ទង​នឹង​ការ​ខូច​មុខងារ​ហ្សែ​ន​។​ ​មានន័យ​ថា​ ​នាំ​ឱ្យ​មានការ​ផលិត​កោសិកា​ស្បែក​ថ្មី​លឿន​ខុសប្លែក​ពី​ធម្មតា​។​ ​តាមពិត​ទៅ​ស្បែក​មនុស្សយើង​លូតលាស់​ទៅតាម​អាយុកាល​របស់​វា​រហូតមកដល់​ដំណាក់កាល​មួយ​វារ​បក​ជ្រុះ​ឯង​ ​ប៉ុន្តែ​អ្នក​កើតជំងឺ​នេះ​វិញ​ធ្វើ​ឱ្យ​កោសិកា​ស្បែក​លូតលាស់​លឿន​គ​រលើ​គ្នា​បង្ក​ឱ្យ​រមាស់​។​ ​វា​មាន​ស្បែក​ស្រទាប់​លើ​ស្រទាប់​ស​ៗ​ ​ដែល​បណ្ដាលមកពី​កោសិកា​ស្បែក​ដុះ​លឿន​ពេក​ ​ជួនកាល​កើត​ដុំ​ៗ​នៅ​ម្ដុំ​ក្បាល​ ​ត្រចៀក​ ​ខ្ចឹង​ក​ ​ពោល​គឺ​កើត​ដោយ​កន្លែងនៅ​លើ​ខ្លួនមនុស្ស​ ​មាន​ពណ៌ក្រហម​លាយ​ពណ៌​ប្រាក់​ជា​កញ្ចុំ​ៗ​ ​និង​មាន​អា​កា​រៈ​រមាស់​ ​និង​ជួនកាល​ឈឺខ្លាំង​។​ ​ជំងឺ​នេះ​ស្រដៀង​ជំងឺ​ស្រែង​ដែរ​ ​ប៉ុន្តែ​មិនមែន​ជំងឺ​ស្រែង​ទេ​ ​ហើយ​អ្នក​កើតជំងឺ​នេះ​ពុំអាច​ព្យាបាល​ជាសះស្បើយ​ឡើយ​។​ ​ជំងឺ​រមាស់​ ​P​so​r​i​as​i​s ​ទោះ​រមាស់​ស្រដៀង​ជំងឺ​តាអក​ ​និង​ជំងឺ​រមាស់​ដែល​បង្ក​ដោយ​សត្វ​ចៃ​ពិតមែន​ ​ប៉ុន្តែ​វា​ជា​ជំងឺ​រមាស់​មួយ​ប្រភេទ​ដែល​បង្កឡើង​មកពី​កោសិកា​ស្បែក​លូតលាស់​លឿន​ពេក​។​ ​អ្នកចូលចិត្ត​ពិសាបារី​ ​និង​ស្រា​ ​បើ​កើតមាន​ជំងឺ​នេះ​ហើយ​ ​គឺ​ធ្ងន់ធ្ងរ​បំផុត​។​

​បើ​តាម​ អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី ​បាន​ពន្យល់​បន្ថែម​ថា​ ​ជំងឺ​ស្បែក​ ​P​so​r​i​as​i​s ​មាន​បួន​ប្រាំ​ប្រភេទ​ខុសៗគ្នា​ ​ដោយ​ខ្លះ​ដំបៅ​ខ្ទុះ​ ​ខ្លះ​ដំបៅ​រមាស់​ ​និង​ខ្លះទៀត​ដំបៅ​ចេញ​ទឹករងៃ​ជាដើម​។​ ​ទោះ​ជំងឺ​ស្បែក​ ​P​so​r​i​as​i​s ​គ្មាន​វិធីសាស្ត្រ​ព្យាបាល​ ​ប៉ុន្តែ​ជម្រើស​ដ៏​ល្អ​បំផុត​ ​គឺ​រក្សា​ស្បែក​ឱ្យ​មាន​សំណើម​ជាប់​ជានិច្ច​។​ ​ដូច្នេះ​ ​ដើម្បី​ស្បែក​មាន​សំណើម​គួ​រលាប​វ៉ា​សេ​លីន​ (​Vase​line​) ​ឬ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​៕​ ប្រភព៖ https://www.interconrooster.com/archives/2022/03/01/77342