ឆុតអីយ៉ាងនេះ! រើសបាច់ផ្កាតំណាងឲ្យអារម្មណ៍ពេលនេះ ដើម្បីឆ្លុះមើលនិស័្សយកប់ជ្រៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសផ្កាមួយបាច់ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

បាច់ទី ១៖ អ្នកគឺជាមនុសមានរបៀបរៀបរយស្រលាញ់គ្រួសារ ​ មាន​ស្មារតី​ចង់ធ្វើឲ្យគ្រប់គ្នាមាន​សុភមង្គល​ ទាំងដែលខ្លួនកំពុងមានទុក្ខសោកក៏ដោយ អ្នកក៏តែងតែគិតពីគ្រួសារមុនជានិច្ច។ នោះដោយសារតែពួកគេបានផ្តល់សេចក្តីស្រឡាញ់ ក្តីបារម្ភ និងភាពកក់ក្តៅដល់អ្នកដូចគ្នា ម្ល៉ោះហើយអ្នកឱ្យតម្លៃគ្រួសាររបស់អ្នកស្មើរនឹងជីវិត ។

1 30

បាច់ទី ២៖ អ្នក​មិនមែនជាមនុស្សពូកែរំអែរំអួយឡើយ ហើយក៏មិនចេះគុំគួនដែរ ព្រោះអ្នកមិន​ចង់​យកអារម្មណ៍ទៅផ្តោតជាប់ជាមួយកំហឹងនាំឲ្យចិត្តឈឺចាប់ឡើយ ហើយអ្នកក៏មិនចូលចិត្តភាពប្រថុយប្រថាន ឬនាំខ្លួនឯងទៅកន្លែងប្លែកប៉ុន្មានទេ ។ ចំណែកចំណុចពិសេសរបស់អ្នកគឺ អ្នកចេះគោរពមតិរបស់អ្នកដទៃ ចេះថែរក្សាមនុស្សនៅជុំវិញខ្លួន មានចិត្តល្អ ហើយគិតមុននឹងធ្វើអ្វីមួយ ។

2 30

បាច់ទី ៣៖ អ្នកមានទំនោរឯករាជ្យ ស្មោះត្រង់ ចិត្តល្អ និងពូកែអាណិតអាសូរ តែចូលចិត្តលាក់អារម្មណ៍ខ្លួនឯង សម្តែងថាខ្លួនឯងខ្លាំង តែតាមពិតខ្លួនអ្នកជាមនុស្សងាយនឹងប៉ះពាល់ផ្លូវអារម្មណ៍ណាស់ ហើយអ្នកក៏ចូលចិត្តភាពស្ងប់ស្ងាត់ដែរ ។ ចូលចិត្តដើរលេងតែម្នាក់ឯង ចូលចិត្តរស់នៅម្នាក់ឯង មិន​ចូល​ចិត្ត​ទៅរញ៉េរញ៉ៃ​ជាមួយ​អ្នក​ណា​ទេ ក៏មិនចូលឲ្យគេមករំខានវិញដែរ ។ អ្នកជា​មនុស្សតស៊ូនឹងជីវិតណាស់ ទើបធ្វើឲ្យអ្នកមាន​មិត្តភ័ក្ដិ​តិច​តួច​នៅ​ជុំវិញ​ខ្លួន​តែពួកគេសុទ្ធតែជាមនុស្សដែលស្មោះនឹងអ្នក។ ហើយនៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកនឹងមិនបំផ្លាញការទុកចិត្តរបស់គេទេ អ្នកនឹងផ្តល់ការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ ខណៈពេលដែលអ្នកខ្លាចឈឺចាប់។

3 29

បាច់ទី ៤៖ អ្នក​ជា​មនុស្ស​ដែល​ចេះគិត រាល់សកម្មភាពណាមួយដែលអ្នកជ្រើសរើស និងរៀបចំគម្រោងយ៉ាងហ្មតចត់ ជាជាងធ្វើវាដោយមិនដឹងអ្វីទាំងអស់។ លើសពីនេះអ្នក​ជា​មនុស្ស​ដែល​កម្រទុកចិត្ត​នរណាងាយៗណាស់ តែបើមានមនុស្សកំពុងជួបការលំបាកអ្នកនឹងជួយភ្លាម ទោះបីជាពេលខ្លះអ្នកមិនអាចជួយអ្វីបានក៏ដោយ ក៏អ្នកនឹងអង្គុយក្បែរគាត់ជាមិត្តដែរ។ អាច​ហៅ​ថា​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ជួយ​អស់​ពី​ចិត្ត ហើយនេះជាចំណុចពិសេសដែលធ្វើឲ្យគ្រប់គ្នាចូលចិត្តអ្នកដែរ ។

4 29

បាច់ទី ៥៖ អ្នកមានជីវិតដែលស្រឡាញ់សេរីភាព អ្នក​ជា​មនុស្ស​ងាយ​ៗ សាមញ្ញៗ ចេះបើកចិត្តដើម្បីស្គាល់មនុស្សជុំវិញខ្លួន និងមានមិត្តច្រើន ។ អ្នករីករាយនឹងជីវិតប្រចាំថ្ងៃណាស់ ព្រោះអ្នកជាមនុស្សចូលចិត្តគិតអ្វីក្នុងផ្លូវល្អ ។ ត្បិតរីករាយមែនប៉ុន្តែក៏មានពេលខ្លះ អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកខ្ជះខ្ជាយពេលវេលាទៅកើតទុក្ខច្រើនទេ ព្រោះអ្នកគិតថាទោះកើតទុក្ខទៅបញ្ហាវាក៏មិនត្រូវបានដោះស្រាយដែរ សុខចិត្តទុកថាមពលខួរក្បាលទៅដោះស្រាយបញ្ហាដែលកើតឡើងវិញល្អជាង ។ ហើយមនុស្សដែលយល់ពីចរិតរបស់អ្នកជាងគេគឺមិត្តភ័ក្ត អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​មិត្តមិន​បោះបង់​មិត្ត​ក្នុងគ្រាកំសត់កម្រជាមួយគ្នាឡើយ ៕

5 25

ប្រភព៖ Knongsrok