តេស្តចិត្តសាស្ត្រស្នេហា៖ រើសផ្កាសាគូរ៉ាមួយដែលចូលចិត្ត ចង់ដឹងអ្នកមានបុគ្គលិកលក្ខណៈស្នេហាបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអំពីបុគ្គលិកលក្ខណៈនៃសេចក្តីស្រឡាញ់របស់អ្នក តាមរយៈការជ្រើសរើសផ្កាសាគូរ៉ាមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះហើយអានចម្លើយខាងក្រោម ។

Picsart_22 03 04_14 32 57 032

ប្រភេទទី ១៖ អ្នកជាមនុស្សមន្តស្នេហ៍ តែពូកែប្រយ័ត្ន​បន្តិច អាចដោយសារតែមានអ្នកស្រឡាញ់ច្រើន ដូច្នេះវាបានក្លាយជាធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត និយាយឲ្យចំវាជាលក្ខណៈ "អ្នកក្រមិនហ៊ាន អ្នកមានមិនចូល" យ៉ាងណាក៏គួរតែកាត់បន្ថយភាពតឹងតែងបន្តិចទៅ ទើបមានអ្នកក្លាហានហ៊ានចូលមកនិយាយចែចង់។

1 92

ប្រភេទទី ២៖ អ្នកជាមនុស្សដែលចូលចិត្តស្នេហាដែលវិលជុំវិញដូចរថភ្លើងក្រឡាប់ច័​ក្រ rollercoaster ស្ថានភាពស្នេហាកាន់តែពិបាកអ្នកមានអារម្មណ៍កាន់តែមានន័យ ហើយពេល​ដែល​បាន​នៅ​ជាមួយ​គូស្នេហ៍ អ្នក​នឹង​មាន​មោទនភាពចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​ដែល​ពូកែ​ខាង​ផ្នែក​នេះ។

2 86

ប្រភេទទី ៣៖ អ្នក​ជាមនុស្សឆ្លាត តែអាចមានភាពរសើបបន្តិច ប៉ុន្តែអ្នកគឺជាអ្នកមានប្រាស្រ័យទាក់ទងដ៏ល្អ ដោយសារតែអ្នកគិតថាការប្រាស្រ័យទាក់ទងល្អគឺជារឿងសំខាន់បំផុតក្នុងទំនាក់ទំនងរបស់អ្នកជាមួយដៃគូ ដូច្នេះបើ​មាន​បញ្ហាអ្នកនឹង​ព្យាយាម​ដោះស្រាយ​ដោយ​ហេតុផលត្រជាក់ ជាជាងឈ្លោះប្រកែកបែកខ្ទិះ។

3 85

ប្រភេទទី ៤៖ អ្នក​ជា​គូស្នេហ៍​ដែល​មាន​មនោសញ្ចេតនា​និង​កក់ក្តៅ​ខ្លាំង​ ថែមឱ្យតម្លៃលើភាពស្មោះត្រង់ យកចិត្តទុកដាក់លើអារម្មណ៍របស់គ្នាទៅវិញទៅមក ហើយអ្នកជឿថាភាពស្និទ្ធស្នាលនឹងគ្នា គឺជាអ្វីដែលអាចជួយកសាងទំនាក់ទំនងដ៏ល្អបាន៕

4 84

ប្រភព៖ Knongsrok