តេស្តចិត្តសាស្ត្រ៖ រើស​ផ្លែក្រូចមួយដែល​ចូលចិត្ត ដើម្បីដឹងថាអ្នកជាមនុស្សបែបណាក្នុងក្រសែភ្នែកអ្នកដទៃ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបក្រូចមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

រូបផ្លែក្រូចទី ១៖ អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។

G496 1

រូបផ្លែក្រូចទី ២៖ អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃ រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯងក៏មាន។ អ្នកចូលចិត្តយកអាសារអ្នកដទៃណាស់ រាល់ពេលពួកគេមានបញ្ហា រហូតពេលខ្លះភាពស្មោះត្រង់របស់អ្នកបែរជាមានអ្នកលួចចាក់ពីក្រោយខ្នងទៅវិញ ម្ល៉ោះហើយអ្នកគួរតែយកចិត្តទុកដាក់បន្ថែមចំពោះខ្លួនឯង ត្រូវផ្តោតលើមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកពិតប្រាកដ ហើយត្រូវជួយខ្លួនឯងមុនពេលអ្នកងាកទៅជួយអ្នកដទៃ។

G496 2

រូបផ្លែក្រូចទី ៣៖ អ្នកមានទំនោរមើលឃើញភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងពិភពលោក ថែមទាំងចូលចិត្តវិភាគ ព្រោះអ្នកជឿថា វាជាវិធីមួយដែលជួយអ្នកឱ្យយល់ពីជីវិតកាន់តែច្រើន ដោយសារតែហេតុផលនេះហើយ ទើបមនុស្សនៅជុំវិញអ្នកនឹងឃើញអ្នកជាមនុស្សឡូជីខល (ពូកែដោះស្រាយបញ្ហា) មើលទៅចាស់ទុំ។ នៅក្នុងរឿងការងារអ្នកនឹងប្រកាន់យកភាពល្អឥតខ្ចោះ សុខធ្វើឱ្យការឲ្យយឺតប្រសើរជាងបញ្ជូនការងារដែលអ្នកគិតថា វាមិនល្អគ្រប់គ្រាន់ឲ្យផុតតែពីដៃ។ និយាយឲ្យត្រង់ទៅ អ្នកពិតជាមនុស្សឆ្កួតនឹងការងារណាស់ ប៉ុន្តែអ្នករីករាយជាមួយវា អ្នករីករាយនឹងរឿងតូចតាចនៅក្នុងជីវិត ហើយព្យាយាមបញ្ជូនវាទៅអ្នកដទៃដែរ។

G496 3

រូបផ្លែក្រូចទី ៤៖ អ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ ចូលចិត្តរៀបចំជីវិតក្នុងការរស់នៅ ហើយជោគជ័យក្នុងគោលដៅដែលអ្នកបានកំណត់ នោះដោយសារតែអ្នកមានជំនឿថា អ្នកជាមនុស្សម្នាក់មានគោលដៅច្បាស់ ហើយត្រូវតែស្វែងរកវិធីដើម្បីយកឈ្នះវាឲ្យបាន។ ហើយអ្វីដែលអ្នកខ្លាចជាងគេនោះគឺ “កំហុស” អ្នកតែងតែចង់បង្ហាញឱ្យខ្លួនឯងបានឃើញថា អ្នកកាន់តែខិតទៅជិតដល់គោលដៅរបស់អ្នកហើយ។ រហូតដល់ថ្នាក់ពេលខ្លះ អ្នករវល់តែវីវក់នឹងគោលដៅ រហូតដល់ថ្នាក់ទុកមនុស្សដែលអ្នកស្រលាញ់ចោលទាំងអ្នកដឹងថាវាខុស តែពេលអ្នកដឹងខ្លួនអ្នកនឹងត្រលប់ទៅរកមនុស្សម្នាក់នោះវិញ ព្រោះបេះដូងពិតរបស់អ្នកជឿជាក់ថា ជោគជ័យរបស់អ្នកត្រូវតែមានមនុស្សដែលអ្នកស្រឡាញ់នៅក្បែរ៕

G496 4

ប្រភព៖ Knongsrok