ដូចរបស់ទិព្វ! ទឹកឃ្មុំលាយជាមួយគ្រឿងផ្សំ ៤ មុខនេះ ​កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ ស្បែក​ស​ស៊ីជម្ពូ៖ ប្រើ​​រៀង​រាល់​ថ្ងៃ ដើម្បី​រក្សា​សម្រស់​ក្មេង​ជាង​វ័យ-v2

ការរួមបញ្ចូលគ្នានៃទឹកឃ្មុំ និងគ្រឿងផ្សំទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេសជួយ​កាត់​បន្ថយ​ខ្លាញ់​ក្បាលពោះ ស្បែក​ស​ស៊ីជម្ពូ ប្រើ​​រៀង​រាល់​ថ្ងៃជួយក្សា​សម្រស់​ឱ្យក្មេង​ជាង​វ័យ។

១. ផ្លែផាសិន

Mat Ong Ket Hop Voi Thu Nay 01 0829

ទឹកឃ្មុំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឱសថ​ដ៏​មាន​តម្លៃ​សម្រាប់​សុខភាព ជួយ​ការពារ និង​ព្យាបាល​ជំងឺ។ រសជាតិផ្អែម និងក្លិនឈ្ងុយនៃទឹកឃ្មុំ ផ្សំជាមួយផ្លែផាសិន នឹងនាំមកនូវភេសជ្ជៈសុខភាពដ៏ល្អសម្រាប់អ្នក។

លើសពីនេះ ភេជ្ជៈផាសិនទឹកឃ្មុំនេះក៏មានប្រសិទ្ធភាពក្នុងការធ្វើអោយស្បែកស ការពារភាពចាស់ និងជួយសម្រកទម្ងន់ផងដែរ។

២. ផ្លែ Goji berry

Mat Ong Ket Hop Voi Thu Nay 02 0830

ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី។ នៅពេលផ្សំទឹកឃ្មុំជាមួយផ្លែ goji berry អ្នកនឹងទទួលបានភេសជ្ជៈដែលមានប្រសិទ្ធភាពក្នុងការសម្អាតបំពង់ក និងការពារជំងឺផ្តាសាយ។

លើសពីនេះ ទឹកឃ្មុំ ផ្សំជាមួយផ្លែ goji berry ក៏មានប្រសិទ្ធភាពផងដែរក្នុងការចិញ្ចឹមស្បែកស៊ីជម្ពូ ធ្វើឱ្យសក់ស្អាត ពន្យាភាពចាស់ និងការពារភ្នែក។

៣. តែ​បៃតង

Mat Ong Ket Hop Voi Thu Nay 03 0830

ទាំង​តែ​បៃតង និង​ទឹកឃ្មុំ គឺជា​គ្រឿងផ្សំ​ល្អ​សម្រាប់​សុខភាព ជួយ​ថែរក្សា​សម្រស់​។ ការប្រើប្រាស់ភេសជ្ជៈនេះជាទៀងទាត់នឹងជួយបណ្តេញជាតិពុលចេញពីរាងកាយ។ លើសពីនេះ តែបៃតង និងទឹកឃ្មុំក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយសម្អាត ប្រឆាំងការរលាក ធ្វើឱ្យស្ថានភាពស្បែកប្រសើរឡើង ធ្វើឱ្យស្បែកកាន់តែរលោង និងភ្លឺថ្លា។

តែបៃតងក៏មានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារនៅក្នុងរាងកាយផងដែរ។ ការរួមបញ្ចូលគ្នានៃតែបៃតង និងទឹកឃ្មុំនឹងជួយពន្លឿនដំណើរការដុតបំផ្លាញជាតិខ្លាញ់។ ការប្រើប្រាស់ភេសជ្ជៈនេះជាប្រចាំ នឹងជួយអ្នករក្សារាងស្លីម ស្រកទម្ងន់ និងស្រកខ្លាញ់កាន់តែមានប្រសិទ្ធភាព។

៤. ផ្លែក្រូច

Mat Ong Ket Hop Voi Thu Nay 04 0831

ទឹកក្រូច និងទឹកឃ្មុំគឺជាគ្រឿងផ្សំដ៏អស្ចារ្យទាំងពីរ ដែលអាចជួយឱ្យអ្នកមានស្បែកស្រស់ស្អាតភ្លឺថ្លា។ អ្នក​អាច​ប្រើ​ទឹកក្រូច​ផ្សំជាមួយទឹកឃ្មុំ​ធ្វើជា​ភេសជ្ជៈ​ផ្តល់​ភាព​ស្រស់ស្រាយ បំប៉ន​រាងកាយ​ជា​រៀងរាល់ថ្ងៃ។ វា​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ដំណើរ​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ ការពារ​ការកើតមុន ពន្យឺត​ភាព​ចាស់។ លើសពីនេះ វីតាមីន C នៅក្នុងភេសជ្ជៈនេះក៏ជួយការពារផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងជំរុញការផលិត collagen ធម្មជាតិនៅក្នុងរាងកាយផងដែរ៕

ប្រែសម្រួលដោយ៖ វីរៈ