របៀបនៃការស្លៀកពាក់ ១៤ ប្រភេទដែលមនុស្សគ្រប់រូបគួរតែយល់ដឹង ដើម្បីចូលចំណោមគេចុះ-v2

Coco Chanel បាននិយាយថា "ទម្រង់បែបបទនៃការស្លៀកពាក់ដែលមិនសមរម្យធ្វើឲ្យមនុស្សម្នាចងចាំមុខរបស់អ្នក" ។ វាពិបាកក្នុងការមិនយល់ស្របព្រោះសម្លៀកបំពាក់គឺជាផ្នែកសំខាន់ណាស់នៃរូបភាពរបស់យើង។ គុណវិបត្តិណាមួយអាចត្រូវបានគេកត់សម្គាល់ - ជាពិសេសនៅពេលអ្នកនឹងជួបនរណាម្នាក់ជាលើកដំបូង ការងារប្រជុំ ឬណាត់ជួបជាមួយគ្រួសារដៃគូ។

Bright Side បានប្រមូលរបៀបនៃការរៀបចំខ្លួនភាគច្រើនដែលនឹងជួយអ្នកឱ្យមើលទៅល្អឥតខ្ចោះគ្រប់ពេល។

1. ឡេវអាវកណ្តាលនៅលើអាវធំដែលពាក់ជាមួយក្រវ៉ាត់កគួរតែកិបជានិច្ច។ ផ្នែកខាងលើអាស្រ័យលើអារម្មណ៍របស់អ្នក។ ផ្នែកខាងក្រោមមិនគួរកិបទេត្រូវចំហចោល។

2. នៅពេលអ្នកពាក់អាវអ្នកមិនគួរប្រឡេះឡេវអាវឲ្យលើសពី ២ ទេ។

3. ពាក់ក្រវិលដែលត្រូវនឹងខ្សែដៃនិងខ្សែករបស់អ្នកដែលត្រូវជាមួយនិងចិញ្ចៀន។ បើអ្នកពាក់​វា ៣ រឺ ៤ ក្នុងពេលតែមួយមើលទៅគឺវាច្រើនពេកហើយ។

4. ក្រវ៉ាត់ករបស់អ្នកគួរតែវែងដល់ចង្កេះរបស់អ្នក ហើយគួរតែនៅត្រឹមខ្សែក្រវាត់របស់អ្នក។

5. អ្នកមិនគួរជ្រើសរើសការស្លៀកពាក់ឈុតស៊ិចស៊ីទាំងខាងក្រោម ទាំងខាងលើទេ បើសិចស៊ីខាងលើខាងក្រោមគួរតែស្លៀកវែង បើស៊ិចស៊ីខាងក្រោមខាងលើមិនគួរចំហដើមទ្រូងពេកទេ។

6. ប្រសិនបើអ្នកពាក់អាវដោយគ្មានអាវធំ អ្នកមិនចាំបាច់ពាក់ក្រវ៉ាត់កទេ។

7. អាវដែលអ្នកពាក់ក្នុងការិយាល័យមិនគួរចំហទ្រូងធំជាង ៤ " ឡើយ។

8. ប្រសិនបើអ្នកពាក់អាវហើយដាក់អាវក្នុងខោ (ត្រនុយ) អ្នកគួរតែពាក់ខ្សែក្រវ៉ាត់ទើបមើលទៅសក្តិសម និងសង្ហា។

9. អ្នកមិនគួរពាក់អាវខ្លីបញ្ចេញសាច់ក្បាលពោះទេ

10. ខ្សែក្រវ៉ាត់របស់អ្នកគួរតែមានពណ៌ដូចស្បែកជើងរបស់អ្នក។

11. រាល់ស្លាកដែលអាចមើលឃើញនៅលើសម្លៀកបំពាក់គួរតែត្រូវបានកាត់ផ្តាច់។

12. កុំស្លៀកសំពត់ដែលមានពណ៌ផ្កាលេចខ្លាំង។ អ្នកគួរតែស្លៀកសំពត់ដែលមានពណ៌ផ្កាស្រាល ឬមានពណ៌ស្តើងស្រដៀងនឹងអាវ។

13. ស្រោមជើងរបស់អ្នកគួរតែវែងល្មម ដែលមិនគួរឲ្យគេមើលឃើញសាច់ជើងនៅពេលអ្នកកំពុងអង្គុយ។

14. អាវពាក់នៅក្នុងការិយាល័យមិនគួរស៊ិចស៊ីពេកទេ គួរពាក់អាវដែលមានស្មា យ៉ាងច្រើនគួរជាអាវដែលអត់ដៃគឺគ្រប់គ្រាន់ហើយ។

បន្ថែម: គំនិតល្អៗនៃការបន្ថែមពណ៌នៅលើអាវ

ប្រភព៖ BrightSide

អត្ថបទដោយ៖ វីរៈ

អំពីអ្នកសរសេររបស់យើង៖ Vireak007