កាក់កបគាប់ចិត្ត! ឆ្នាំទាំង ៣ រាសីមាស ជាន់ប៉ះកំណប់ សំណាងកប់ពពក រកលុយក៏បាន ស្នេហាក៏ផ្អែមល្ហែម

ហោរាសាស្ត្រ​សម្រាប់​ ២ ឆ្នាំបន្ទាប់ អ្នកឆ្នាំទាំង ៣ នឹងទទួលបានលាភ​សំណាង​ ​ជោគជ័យ ស្នេហាក៏មានក្ដីសុខ សុភមង្គល ជួបតែរឿងល្អៗចូលមក។

Cover Copy

១. ឆ្នាំរកា ៖ ក្នុង​ចំណោម​ឆ្នាំ​ទាំង ​១២ អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​រការ គឺ​ជា​មនុស្ស​ឧស្សាហ៍ និង​ឧស្សាហ៍​ព្យាយាម ​គ្មាន​អ្នក​ណា​ស្មើ​ដូចមនុស្សឆ្នាំនេះឡើយ។ ក្នុងវ័យកុមារ អ្នកដែលកើតក្នុងឆ្នាំរកា ជួបប្រទះនឹងការលំបាកជាច្រើនក្នុងជីវិត ប៉ុន្តែដោយសារពួកគេតែងតែតស៊ូពុះពារគ្រប់ឧបសគ្គ ទើបជីវិតរបស់ពួកគេកាន់តែមានភាពប្រសើរឡើងបន្តិចម្តងៗ។ ជាពិសេស ចូលដល់ឆ្នាំ ២០២៤-២០២៥ អ្នកដែលកើតឆ្នាំរកា មានឥរិយាបទសាទរ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នឹងបង្កើតបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងអាជីពការងារ។

ហោរាសាស្ត្រនិយាយថា អ្នកដែលកើតក្នុងឆ្នាំរកា ដែលមានតួនាទីជាអ្នកដឹកនាំ មានចក្ខុវិស័យ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់សមូហភាព។ ជាពិសេស ដោយសារកត្តាល្អៗទាំងនេះ ទើបធ្វើឱ្យមនុស្សឆ្នាំមាន់ ត្រូវបានគេទស្សន៍ទាយថា ជាជាឆ្នាំមួយដែលនឹងមានជោគវាសនាល្អនាពេលខាងមុខ។ ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​ជីវិត​ក្រោយ​មក​ក៏​កាន់​តែ​រីក​ចម្រើន។

8a9555856ec259dfa45cfdf58345c7ab

២. ឆ្នាំច ៖ ក្នុងចំណោមឆ្នាំទាំង ១២ អ្នកដែលកើតឆ្នាំចជាមនុស្សស្លូតបូត ស្មោះត្រង់ និងចេះជួយអ្នកជុំវិញខ្លួន ដូច្នេះហើយពេលជួបការលំបាក តែងមានមនុស្សថ្លៃថ្នូរមកជួយពួកគេវិញ។ ជាពិសេស អ្នកដែលកើតក្នុងឆ្នាំច តែងតែឱ្យតម្លៃលើការងាររបស់ខ្លួន និងចង់សម្រេចបាននូវការអភិវឌ្ឍន៍ដ៏អស្ចារ្យនាពេលអនាគត ទទួលបានទ្រព្យសម្បត្តិច្រើន និងនាំមកនូវភាពចម្រុងចម្រើន និងសុភមង្គលដល់អ្នកជុំវិញខ្លួន។

ហោរាសាស្ត្រសម្រាប់ឆ្នាំ ២០២៤-២០២៥ អ្នកដែលកើតឆ្នាំច នឹងមានមនុស្សខ្ពង់ខ្ពស់បង្ហាញផ្លូវ ដូចនេះពួកគេនឹងមានឱកាសអភិវឌ្ឍខ្លួនភ្លាមៗ សង្ឃឹមថានឹងទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់លើ។ ជាពិសេស ក្នុងរយៈពេល ២ ឆ្នាំខាងមុខ លុយកាន់តែច្រើននឹងចូលហោប៉ៅ ជួយឱ្យអ្នកកើតឆ្នាំច កាន់តែមានទំនុកចិត្ត ចាប់យកឱកាសល្អៗ និងពង្រីកអនាគតរបស់ពួកគេ។

Eac67b9e6c5274b21e5c89fe33ae8ddb

៣. ឆ្នាំឆ្លូវ ៖ ហោរាសាស្ត្រនិយាយថា អ្នកដែលកើតឆ្នាំឆ្លូវ ជាឆ្នាំមួយដែលមានសំណាងខ្លាំងត្រូវបានព្រះនៃទ្រព្យសម្បត្តិមើលថែ និងអាចទទួលបានភាពជោគជ័យយ៉ាងងាយជាងអ្នកដទៃក្នុងឆ្នាំ ២០២០-២០២៥ នេះ។ ជាពិសេសអ្នកកើតឆ្នាំឆ្លូវ រកស៊ីមានបាន ទទួលបានការជឿទុកចិត្តពីអតិថិជន និងដៃគូសហការ ហើយកិច្ចសហប្រតិបត្តិការប្រព្រឹត្តទៅដោយរលូន។ វិនិយោគិនក៏ស្វែងរកគម្រោងល្អដែលនាំមកនូវប្រាក់ចំណេញខ្ពស់។ អ្នក​កើត​ឆ្នាំ​ឆ្លូវ ខិតខំ​ប្រឹងប្រែង​កាន់​តែ​ច្រើន នោះ​កាន់​តែ​មាន​លាភ​ចូល​កាន់​តែ​ខ្លាំង។

អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម មានចិត្តខិតខំ ជាមនុស្សដែលមិនខ្លាចភាពលំបាកឡើយ ដូច្នេះហើយទើបទទួលបានសេចក្តីទុកចិត្តខ្ពស់ពីថ្នាក់លើ និងសហការី។ អ្នកដែលកើតឆ្នាំឆ្លូវ ក្នុងអំឡុងពេលនេះ តែងតែកាន់តំណែងសំខាន់ៗ នាំផលចំណេញច្រើនដល់ក្រុមហ៊ុន និងខ្លួនគេផ្ទាល់។ ទន្ទឹមនឹងនោះ បើខំប្រឹងប្រែង អ្នកកើតឆ្នាំឆ្លូវ អាចឡើងឋានន្តរស័ក្តិ និងដឹកនាំជីវិតរុងរឿង សម្បូរសប្បាយ៕

Ad1124d0a3d4369492dc7ea0cacc752e