តិចច្រឡំថាជាសណ្ឋារគារលំដាប់ផ្កាយ៥ តាមពិតនេះជាគុកដែលទំនើបបំផុតនៅលើពិភពលោក

មើលតាមសម្បកក្រៅវាដូចជាសណ្ឋារគារលំដាប់ផ្កាយ៥ ដ៏សែនប្រណិតអញ្ចឹង តែជាក់ស្តែងនេះជាគុកនៅក្នុងប្រទេស Norway ដែលមានឈ្មោះថា Halden Prison។ គុកនេះមានអាយុកាល១០ឆ្នាំ ហើយចំណាយអស់ទឹកប្រាក់ចំនួន 252.000.000$ ក្នុងការសាងសង់។

Halden

8

សណ្ឋានគុកនេះសុទ្ធតែជាអាគារទំនើបធំៗ ហុំព័ទ្ធទៅដោយធម្មជាតិយ៉ាងស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះបន្ទប់នីមួយៗមានលក្ខណៈឯកជន និងមានបរិក្ខារដូចជាបន្ទប់ទឹក ចង្រ្កានបាយ សាឡុង ទូរទស្សន៍ស៊េរីខ្ពស់ បន្ទប់សម្រាប់បោកខោអាវជាដើម។

Norwayprison

6

ក្រៅតែពីបរិបទនៃការរស់នៅល្អ គុកមួយនេះក៏កន្លែងសម្រាប់អោយអ្នកជាប់ទោសហាត់ប្រាណ អានសៀវភៅ និងរៀនតន្រ្តីផងដែរ លើសពីនេះទៅទៀតគេក៏មានកម្មវិធីល្អៗជាច្រើនសម្រាប់បង្រៀនអ្នកជាប់ទោស ដើម្បីឲ្យពួកគេទទួលបានជំនាញបន្ថែម។

00052964

29Norwegian_ss Slide QV6Y SuperJumbo

ចំណុចដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺអ្នកទោសទាំងអស់ ត្រូវបានគេអនុញ្ញាតអោយចំណាយពេលនៅក្រៅបន្ទប់ឃុំអំឡុងពេលថ្ងៃ ដោយពួកគេអាចធ្វើរឿងដែលខ្លួនចង់ធ្វើ ហើយពេលយប់ទើបពួកគេត្រូវកំណត់អោយទៅសម្រាកនៅបន្ទប់រៀងខ្លួន៕

00052957

Halden Prison 8

ប្រភព៖ បរទេស