អត្ថប្រយោជន៍ ៥យ៉ាង នៃការប្រើប្រាស់យិនស៊ិន ដើម្បីធ្វើអោយស្បែកភ្លឺថ្លាតាមបែបធម្មជាតិ

ការថែសម្រស់តាមបែបប្រជាជនកូរ៉េកំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ ហើយអាថ៌កំបាំងនៃការថែរក្សាស្បែកដែលប្រជាជនកូរ៉េតែងតែទទួលទានជាប្រចាំដើម្បីជួយអោយស្បែករបស់ពួកគេសភ្លឺថ្លា និងក្មេងជាងវ័យនោះគឺ យិនស៊ិន ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃយិនស៊ិនសម្រាប់ស្បែក និងរបៀបដែលអ្នកអាចបញ្ចូលវាទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក។

Key Gut Microbes May Enhance Bioavailability Of Ginseng Study Suggests

១.ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ

ការរួមបញ្ចូលយិនស៊ិននៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកអាចជួយអ្នកកាត់បន្ថយភាពជ្រីវជ្រួញ។ យិនស៊ិនអាចបង្កើនការបង្កើតខូឡាជែន និងរឹតបន្តឹងស្បែកដោយបង្កើនចរន្តឈាម។ ការសិក្សាឆ្នាំ 2015 ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Rejuvenation Research Journal បានរកឃើញថា សារធាតុចម្រាញ់ពីយិនស៊ិនអាចកាត់បន្ថយភាពជ្រីវជ្រួញ និងអាចធ្វើឱ្យស្បែកមានសំណើមផងដែរ។

12

២.កាត់បន្ថយការឡើងក្រហម និងហើម

យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Pharmacy and Pharmacology យិនស៊ិនអាចជួយកាត់បន្ថយការឡើងក្រហម ហើម និងការឡើងមុន ដោយសារតែលក្ខណៈប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ ហើយការចំរាញ់ឱសថចេញពីយិនស៊ិនក្រហមរបស់កូរ៉េក៏អាចជួយអ្នកជំងឺត្រអកដែលមានរោគសញ្ញាដូចជារលាកថែមទៀតផង។

13

៣.បង្កើនពន្លឺនៃស្បែក

យិនស៊ិនមានសមាសធាតុសកម្មជីវសាស្រ្ត រួមមានសារជាតិ pectin, saponins, polysaccharides និងវីតាមីន B1, B2, និង B12។ ដោយសមាសធាតុទាំងអស់នេះអាចធ្វើឱ្យវាក្លាយជាធាតុផ្សំដ៏ល្អឥតខ្ចោះដើម្បីធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា។

Korean Ginseng For Youngsters Industry Association Says Taste Reformulation Is Key

៤.តុល្យភាពផលិតកម្មប្រេង

យិនស៊ិនអាចដើរតួជាភ្នាក់ងារការពារប្រឆាំងនឹងការបំពុលបរិស្ថានផ្សេងៗដូចជា ធូលី និងភាពកខ្វក់។ សារធាតុបំពុលអាចជ្រាបចូលទៅក្នុងស្បែកយ៉ាងឆាប់រហ័ស រួចប្រមូលផ្តុំនៅក្នុងរន្ធញើស និងបង្កើនការសំយោគនៃសារធាតុ melanocytes ដែលបណ្តាលឱ្យមានការផលិតមេឡានីនលើសពីតម្រូវការ។ ទាំងនេះអាចបណ្តាលឱ្យមានបំណះពណ៌ត្នោតនៅលើស្បែក។ យោងតាមការសិក្សាឆ្នាំ 2019 ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Phytotherapy Research Journal យិនស៊ិនមានលក្ខណៈសម្បត្តិប្រឆាំងនឹងមុន ស្នាមអុជនៅលើស្បែក ហើយវាក៏ជួយកាត់បន្ថយការផលិតប្រេងនៅក្នុងស្បែកផងដែរ។

Ginseng Sell In Korean Market

៥.ជួយរក្សាសំណើមស្បែក

យិនស៊ិនអាចជួយរក្សាស្បែករបស់អ្នកឱ្យមានសំណើម និងស ដោយជំរុញការផលិតអាស៊ីត hyaluronic ។ ដូច្នេះហើយ បើអ្នកកំពុងស្វែងរកវិធីកម្ចាត់ស្បែកខ្មៅស្រអាប់ សូមក្រឡេកមកប្រើ យិនស៊ិន ដើម្បីថែរក្សាស្បែករបស់អ្នកឱ្យស្រស់ថ្លា និងមានសំណើម៕

CheongKwanJang Benefits Of Ginseng Immune_800x_63de32e5 42fa 4e05 97f0 977a23076aee

ប្រភព៖ បរទេស