ភ្នំពេញ៖ ប្រិយមិត្តទាំងអស់បានជ្រាបហើយថា លោក ដួង សុខគា គឺជាសិល្បករមួយរូប ដែលពោរពេញទៅដោយទេពកោសល្យជាច្រើនក្នុងវិស័យសិល្បះ ជាពិសេសគឺទេពកោសល្យរបស់លោកទៅលើផ្នែកសិល្បះបុរាណ។ លោកបានកាន់កម្មវិធីជាច្រើននៅស្ថានីយ៍ទូរទស្សន៍ CTN និង MyTV ដែលមានដូចជា “តើអ្នកឆ្លាតជាសិស្សថ្នាក់ទី៥ឬទេ?”, “សំណើចតាមភូមិ” និងកម្មវិធីផ្ទះលោកតាជាដើម។ យ៉ាងណាមិញ លោកបានបាត់មុខមាត់មួយរយៈ ដោយពុំសូវមានសកម្មភាពច្រើននៅលើកញ្ចក់ទូរទស្សន៍ដូចមុនឡើយ។
ប៉ុន្តែថ្មីៗនេះ គេសង្កេតឃើញលោក ដួង សុខគា បានលេចវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CTN សាជាថ្មីម្តងទៀត ថែមទាំងរៀបចំដំណើរការកម្មវិធីថ្មីដ៏មានអត្ថប្រយោជន៍ថែមទៀតផង។ កម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍នោះមានឈ្មោះថា “កំណែពាក្យខ្មែរ” ដែលជាកម្មវិធីចែករំលែក និងផ្តល់ជាគុណប្រយោជន៍ទៅលើខេមរភាសា និងវិស័យអក្សរសាស្រ្តជាតិផងដែរ។
លោកអ្នកក៏អាចតាមដានកម្មវិធីនេះនៅលើកកញ្ចក់ទូរទស្សន៍ និងទំព័រហ្វេសប៊ុករបស់ CTN បានផងដែរ៕