ភ្នំពេញ៖ ទីងមោងឆ្នាំ ២០១៩ កំពុងតែអង្រួនចិត្តអ្នកលេងបណ្តាញសង្គម ព្រោះតែទីងមោងពេលនេះមានរូបសម្រស់សស្រស់ស្អាតមែនទែនជាពិសេសថែមទាំងមានមុខមាត់ស្រដៀងនឹងតារាល្បីៗដូចជា៖ មានដូចជា កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។
ស្រាប់តែពេលនេះអ្នកនាង មាស សុខសោភា ដែលជាតួអង្គម្ចាស់ដែលត្រូវបានគេយកពុម្ពមុខជាតួអង្គទីងមោងមួយដែរនោះ បានបង្ហោះរូបភាព និងសារមយយមានន័យថា៖ « 🤭កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោងមាស សុខសោភា នាងខ្ញុំពិតជាមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរ ដែលពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះ 😍 នាងខ្ញុំសង្ឃឹមថាទីងមោងឆ្នាំ២០១៩ នេះ និងមិនធ្វើអោយអូនតូចៗរត់ទៀតទេ។ 🤗 មាស សុខសោភាសូមសម្តែងនូវទឹកចិត្តដែលជាសទ្ធាជ្រះថ្លា ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាតាមរយៈទីងមោងមាស សុខសោភា ក៏ដូចជាសូមគោរពអញ្ជើញបងប្អូនពុទ្ធសាសនិកទាំងអស់ចូលរួមជាមួយគ្នា ដើម្បីជាកុសល និងជាចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា #ព្រះពុទ្ធសាសនា »។
ក្រោយពីបានឃើញសារមួយនេះ អ្នកគាំទ្រមានការកោតសរសើរមែនទែន ចំពោះអ្នកនាង មាស សុខសោភា ដែលបានលើកទឹកចិត្តជាងដែលតុបតែងរូបទីងមោង ហើយក៏ជាតារាស្រីម្នាក់ដែលតែងតែសម្តែងនូវទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនាខ្មែរផងដែរ៕