«ខែឆ្នាំមិនត្រូវគ្នា » ដែលកំពុងតែល្បីថាពិរោះមានន័យ និងចាក់ដោតត្រូវរឿងពិតខ្លាំង ការពិតម្ចាស់បទមានប្រវត្តិជីវិតតស៊ូដល់ថ្នាក់នេះសោះ! (មានវីដេអូ)

ប៉ោយប៉ែត៖  ថ្មីៗនេះ បទចម្រៀងមួយបទមានចំណងជើងថា «ខែឆ្នាំមិនត្រូវគ្នា » កំពុងតែត្រូវបានល្បីសុះសាយពេញបណ្តាញសង្គម ថាពិតជាពិរោះ និងមានអត្ថន័យចាក់ដោតដូចស្នេហារបស់មនុស្សមួយចំនួនដែលមានរឿងស្រដៀងគ្នា។

បទចម្រៀងនេះ ត្រូវបានបង្ហោះដោយអូន BoT  ដែលជាអ្នកចម្រៀង Original Song ម្នាក់ដែលកំពុងតែមានឈ្មោះល្បី រហូតគេបានដាក់សង្ស័យថា តើជាបទថ្មីរបស់ប្អូន Bot ឬ? តែបើតាមការស្តាប់សំឡេងគឺមិនមែនជាសំលេងរបស់ប្អូន Bot ឡើយ តើម្ចាស់បទជាអ្នកណា?

ជាការពិតណាស់ តាមរយៈការផ្តល់បទសម្ភាស តាមរយៈបណ្តាញទំនាក់ទំនងសង្គមជាមួយម្ចាស់បទ «ខែឆ្នាំមិនត្រូវគ្នា » ដោយផ្ទាល់ ម្ចាស់បទដែលជាអ្នកនិពន្ធ និងច្រៀងបទនេះ បានប្រាប់មកខាង «ក្នុងស្រុក » ថា ការពិតប្អូនមានឈ្មោះពិតថា ផែន រ៉ាន់យ៉ា ឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក  RanYa Record

យុវជនដែលមានដុងក្នុងសិល្បៈចម្រៀងមួយរូបនេះ មានដើមកំណើតជាអ្នកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានខ្សែជីវិតតស៊ូជាពលករនៅប្រទេសថៃ រហូតមានការងារសមរម្យនៅក្នុងក្រុមហ៊ុនឯកជនមួយនៅក្រុងប៉ោយប៉ែត RanYa នៅតែដក់ជាប់ដុងនៅក្នុងវិស័យសិល្បៈចម្រៀង ដោយប្អូនបានហាត់រៀនលេងហ្គីតាបណ្តើរៗទាំងចិត្តស្រលាញ់នៅពេលទំនេរផង ថែមទាំងមានសមត្ថភាពអាចធ្វើបទភ្លេងដោយខ្លួនឯងទៀតផង។

បន្ថែមពីនេះតាមរយៈការសាកសួរពី «ក្នុងស្រុក » រ៉ាន់យ៉ា បានរៀបរាប់ថា ការពិតទៅបទចម្រៀង «ខែឆ្នាំមិនត្រូវគ្នា» ត្រូវបាននិពន្ធឡើងអស់រយៈពេល ២ ឆ្នាំជាងមកហើយ ដោយដំបូងឡើយដោយសារតែមានវិបត្តិស្នេហា រ៉ាន់យ៉ា ក៏បាននឹកឃើញនិពន្ធបទចម្រៀងនេះឡើងដោយប្រើរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ តែមានត្រឹមតែសាច់ភ្លេងហ្គីតា ដែលលេង និងច្រៀងដោយ រ៉ាន់យ៉ា ផ្ទាល់។ រហូតដល់ទល់ពេលនេះ រ៉ាន់យ៉ា បាននិយាយថា ទើបតែពេលនេះទើបប្អូនមានសមត្ថភាព និងលទ្ធភាពធ្វើបទចម្រៀងនេះឱ្យចេញជាសាច់ភ្លេង មេឡូឌីពេញលេញ ពោលគឺទើបតែធ្វើបទនេះឱ្យចេញជាបទចម្រៀងនេះបង្ហោះជាផ្លូវការររយៈពេល ៣ថ្ងៃនេះតែប៉ុណ្ណោះ តែមិននឹកស្មានថាពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ​ថាបទនេះពិតជាពិរោះ ​និងមានអត្ថន័យត្រូវនឹងរឿងក្នុងសង្គមសព្វថ្ងៃពិតៗ។

គួរឱ្យដឹងផងដែរថា យុវជន រ៉ាន់យ៉ា ត្បិតតែមិនមែនមានឈ្មោះជាអ្នកចម្រៀង តែប្អូនពិតជាមានសមត្ថភាព និងដុងខាងសិល្បៈចម្រៀងខ្លាំងណាស់ ថែមទាំងធ្លាប់បានបញ្ចេញសមត្ថភាពនៅក្នុងកម្មវិធីប្រលងចម្រៀងមួយផងដែរ។ បន្ថែមពីនេះ រ៉ាន់យ៉ា បាននិយាយថាបើមានឱកាសប្អូនក៏ចង់ឈានជើងចូលក្នុងវិថីសិល្បៈ និងបញ្ចេញសមត្ថភាពរបស់ខ្លួនឯងដែរ ដោយរយៈពេលជាច្រើនឆ្នាំមកនេះ ប្អូនបានបញ្ចេញស្នាដៃនិពន្ធបទភ្លេង និងចម្រៀងជាច្រើនបទដោយការលេងហ្គីតាទុកតែប៉ុណ្ណោះ ហើយបើមានឱកាស និងលទ្ធភាព រ៉ាន់យ៉ា ចង់ឱ្យបទភ្លេងរបស់ខ្លួនចេញជាបទចម្រៀងផ្លូវការនាពេលអនាគតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទង រ៉ាន់យ៉ា ម្ចាស់បទ «ខែឆ្នាំមិនត្រូវគ្នា » តាមរយៈលេខទូរស័ព្ទ 088 21 32 876 ឬគណនីហ្វេសប៊ុក  RanYa Record ដោយសព្វថ្ងៃ រ៉ាន់យ៉ា ស្នាក់នៅក្រុងប៉ោយប៉ែត៕

រក្សាសិទ្ធអត្ថបទ៖ ក្នងស្រុក

សូមទស្សនាវីដេអូបទចម្រៀង «ខែឆ្នាំមិនត្រូវគ្នា » ដូចខាងក្រោម ៖

11122

Sddefault

64625894_478854449543442_4002033471097667584_n

39611409_304418356987053_860033356681707520_n

37971116_280477182714504_459547688057176064_n

2222

Optimized by Optimole