មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

ចាស់ៗភាគច្រើន គាត់អត់ចូលចិត្តក្មេងៗពពាក់ពពូននោះឡើយ ជាពិសេសគឺ ចេះតែហាមប្រាមកូនចៅ កុំឱ្យទៅលេងឡេះឡោះ រាប់អានមិត្តភក្តិពពាក់ពពូន ដើរផ្លូវមិនល្អ នាំឱ្យញាតិស្តីថា។​ វាពិតជាត្រូវណាស់ ឪពុកម្ដាយគ្រប់រូប តែងតែបារម្ភ គិតពីកូនៗគ្រប់ដង្ហើមចេញចូល ហើយក៏តែងតែបារម្ភ កូនៗរាប់អានមិត្តភក្តិមិនល្អនេះឯង។ ម្ដាយឪពុកណាក៏ដូចគ្នាដែរ គឺតែងតែបែបហ្នឹង ព្រោះទំនាក់ទំនងកូនៗ គឺសំខាន់ណាស់ ព្រោះមានពួកម៉ាក់ មិត្តភក្តិខ្លះ នាំឱ្យខូច ដើរផ្លុវមិនល្អក៏មាន។

តែយ៉ាងណាមិញ មិត្តមែនមិត្តសុទ្ធតែមិនល្អនោះឡើយ ជាពិសេសគឺ មិត្តភក្តិឆ្កួតឡប់ លេងសើចច្រើននេះឯង មិនមែនគ្រប់មនុស្សពូកែលេងសើច សុទ្ធតែមិនល្អ មិនចេះគិតនោះទេ​ មនុស្សដែលលេងសើចនេះ ច្រើនតែជាមនុស្សស្មោះត្រង់ គឺត្រង់ទៅត្រង់មក មិនមានពុតត្បុត លាក់បាំងទេ ចរិតគេបែបណា គឺបញ្ចេញមកបែបហ្នឹងទាំងដុលតែម្ដង។

ការរាប់អានមិត្ត បើរាប់អានមនុស្សល្អត្រឹមត្រូវ ច្បាស់លាស់ខ្លាំងពេក អាចនឹងពិបាកនឹងមានសេរីភាពក្នុងការដើរលេងក្នុងភាពជាមិត្តណាស់។ មិត្តខ្លះចេញចរិតមកដូចព្រះនាង ដូចអង្គម្ចាស់ ដើរជាមួយយើងអ្នកលេងច្រើន ម៉េចនឹងត្រូវគ្នា បើយើងជាមនុស្សសាមញ្ញ មនុស្សចូលចិត្តលេងស្មើភាពគ្នា។ អ៊ីចឹងហើយ ការរាប់អានមិត្ត ចូររាប់អ្នកណាដែលមានចរិតធម្មតា មនុស្សដែលចូលចិត្តលេងសើច មានទឹកចិត្ត មិនចេះប្រកែប្រកាន់ ទើបដើរជាមួយគ្នា លេងជាមួយគ្នាបានយូរ។

មនុស្សខ្លះល្អតែរូបរាងខាងក្រៅ សម្ដីល្អពីរោះ តែពុតត្បុត ពិសពុល ខ្សែលើ មិនស្រួល ដើរជាមួយយើងមិនចង់នឹងចេញលុយទៀត។ ថាមិនចង់និយាយរឿងលុយ ក្នុងទំនាក់ទំនងមិត្តភាពទេ តែមនុស្សខ្លះ កាន់តែរាប់អាន គឺកាន់តែខាតបង់ មកចាំតែតោង ស៊ីពែតែប៉ុណ្ណេាះ នៅនឹងមុខយើងផ្សេង ក្រោយខ្នងយើងផ្សឹង មិនគួរឱ្យរាប់អានឡើយ។ អ៊ីចឹងហើយ រាប់អានមនុស្សធម្មតា ប្រហាក់ប្រហែលគ្នា មនុស្សស្មោះត្រង់ មនុស្សមានទឹកចិត្ត ទើបល្អ ទៅណាមកណា ដើរជាមួយគ្នាចុះ មិនពិបាកចាំរៀបឫកពារ ដើរជាមួយអ្នកអភិជន៕

65576740_456827648480062_4866985712089563136_n

65679604_456827645146729_6830032082735988736_n

65852920_456827608480066_7582697347281321984_n

66058431_456827585146735_588238415917481984_n

66099910_456827708480056_1688139000226775040_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole