ផ្លូវការ៖ Barcelona ប្រកាស​ពី​ការ​ផ្ទេរយក Antoine Griezmann ក្នុង​តម្លៃ​១២០​លាន​អឺរ៉ូ

Barcelona បាន​ប្រកាស​ក្នុង​បណ្ដាញសង្គម Twitter ផ្លូវការរបស់ខ្លួន​ថា​បាន​សម្រេច​ជោគជ័យពី​ការ​ចុះ​កុង​ត្រា​យក Antoine Griezmann ពី​ក្លិប Atlético Madrid ក្នុង​តម្លៃ ១២០​លាន​អឺរ៉ូត្រឹមន​រយៈ​ពេល​តែ​មួយ​ឆ្នាំ​បន្ទាប់​ពី​ខ្សែប្រយុទ្ធរូបនេះជ្រើសរើសក្លិប​មួយ​នេះ។

Sei_12707256

ម្ចាស់​ជើង​ឯក World Cup បាន​ស៊ីញេ​កុង​ត្រា​រយៈ​ពេល​៥ឆ្នាំនៅ​កីឡដ្ឋាន Camp Nou ដែល​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​របស់​គេ​ឡើង​ដល់​៨០០លាន​អឺរ៉ូ។ មេធាវីរបស់​ Antoine Griezmann បាន​មក​ដល់​ការិយាល័យរបស់ Laliga ក្នុង​ទីក្រុងម៉ាឌ្រីដ​ដើម្បីបង់លុយផ្ដាច់កុង​ត្រាទៅ​ឲ្យ Atlético Madrid កាល​ពី​ព្រឹក​មិញ។

Antoine Griezmann Cropped_ppmln4q22jqz19kvbpmkz93nk

ការ​មក​ចូល​រួម​ជាមួយ Barca រូប​គេ​នឹង​ចាប់ដៃគូជាមួយ Lionel Messi និង Luis Suárez នៅ​កីឡដ្ឋាន​ Cam Nou រដូវ​កាល​ក្រោយ។តាម​ពិត​ទៅ! Griezmann មាន​ទំនាក់ទំនងផ្ទរេរ​ទៅ​លេង​នៅ​ Barca តាំង​តែ​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ប៉ុន្តែ​រូប​គេ​ជ្រើស​រើស​ផ្លូវ​បន្តស្នាក់​នៅ Atletico មួយឆ្នាំ​សិន។

Barcelona V Real Madrid La Liga

តម្លៃខ្លួន​១២០​លាន​អឺរ៉ូនេះនឹង​ធ្វើ​ឲ្យ​ Griezmann ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួនខ្ពស់​ជាង​គេទី​២ក្នុង​ក្លិប បន្ទាប់​ពី Philippe Coutinho និង​ស្មើ​ជាមួយតម្លៃខ្លួន Ousmane Dembélé៕