តោះ! មកសាកល្បងលេងកីឡាបាញ់ធ្នូខ្មែរយើង ​អស់ម្នាក់តែ ​៧ដុល្លារតែប៉ុណ្ណោះ

សៀមរាប៖ ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា ( The Royal Archery Club ) ​គឺជាក្លឹបបាញ់ព្រួញមួយមានទីតាំងនៅខេត្តសៀមរាប ​ដែលទទួលបានការពេញនិយមមកលេងកម្សាន្តជាខ្លាំងពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ការបើកក្លឹបកីឡាបាញ់ធ្នូនេះ ​ជាក់ស្តែងគឺដើម្បីលើកស្ទួយកីឡាបាញ់ព្រួញបែបបុរាណខ្មែរ ​និងមានការបាញ់ព្រួញជាលក្ខណៈសម័យទំនើបផងដែរ។ ​ដោយអ្នកមកលេងអាចមកបានគ្រប់វ័យមិនប្រកាន់វ័យចាស់ ​ឬក្មេងឡើយ ​ហើយក៏មានគ្រូបង្វឹកចាំបង្ហាត់បង្រៀនបាញ់ធ្នូទៀតផង។

ជាពិសេសគឺមានការដាក់តាំងងសត្វសប្បនិមិត្មសម្រាប់ឱ្យភ្ញៀវមកលេងកម្សាន្ត ​អាចសាកល្បងបាន ​ថែមទាំងមិនមានគ្រោះថ្នាក់នោះទេ។ ដោយក្លឹបកីឡាបាញ់ធ្នូនេះចាប់បើកឱ្យចូលលេងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៦ ល្ងាច ហើយសម្រាប់តម្លៃភ្ញៀវជាតិ ម្នាក់ថ្លៃ 7 ដុល្លារ និងភ្ញៀវបរទេសថ្លៃ 12 ដុល្លារ ក្នុងរយៈពេល 1 ម៉ោងនិង 30 នាទី ។

គួរឱ្យដឹងផងដែរថា ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា មានទីតាំងនៅបណ្តោយផ្លូវកូម៉ៃ (នៅខាងក្រោយសង្វៀនប្រដាល់ ស៊ីធីអិន ក្បែរសណ្ឋាគារ ស៊ូហ្វីតែល ភូគីត្រាអង្គរ សម្រាប់ព័ត៏មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077776060 / 093939398 / 096 53 3333 8 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

66051549_2596725120345856_1841219133669113856_o 1024x768

22519600_1733869633298080_5018920636071869445_n

26060040_1807746792577030_1299160604978790487_o 1024x683

26171054_1807746835910359_3370065303781769911_o 1024x683

36387201_2016422808376093_3469814837607923712_n

36877493_2038055879546119_2847761435499429888_o 1024x768

42705322_2157551750929864_1472513912342577152_o 1024x677

45564898_2221880774496961_4191750951180173312_o 1024x684

46083163_2227367377281634_3285182594508914688_o 1024x768

46469984_2231847890166916_2517750888802549760_o 1024x769

49245520_2306915059326865_6195874131347505152_o 1024x686

65308308_2596726263679075_7539451806909202432_o 1024x768

65392307_2596728143678887_1335266694800605184_o 1024x768

65463549_2596729920345376_6909447200565100544_o 1024x768

65868358_2596730863678615_3835987488518701056_o 1024x768

66051549_2596725120345856_1841219133669113856_o 1024x768