មនុស្សប្រុសខ្លះខ្លាចប្រពន្ធណាស់ដែរ តែនៅតែខូចខិលលួចមានស្រី ដើរលេងជុំមិត្តផឹកស៊ីដាច់យប់ ហើយម៉េចបានចេះតែចឹង?

បើនិយាយពីចរិតមនុស្សប្រុស ស្ទើរតែទាំងអស់ហើយ គឺខូចខិល ដើរលេងយប់ព្រលប់ ស៊ីផឹកជុំមិត្ត និងមានស្រីញីខាងក្រៅ។ មនុស្សប្រុសខ្លះ ខ្លួនឯងខូច ចរិតផ្ដេសផ្ដាសប៉ុនណា ក៏មិនដែលថាខ្លួនឯងខុសទេ រឹតតែមិនខ្លាចញញើតប្រពន្ធដែរ មិនចេះអាណិត មិនចេះគិតដល់ប្រពន្ធកូននៅផ្ទះឡើយ គឺសប្បាយស៊ីចាយខាងក្រៅ មកដល់ផផ្ទះ រករឿងធ្វើបាបប្រពន្ធកូនថែមទៀត។

ចំណែកមនុស្សប្រុសខ្លះវិញ ខ្លាចញញើតប្រពន្ធដែរ ចេះនឹកគិតប្រពន្ធដែរ តែនៅតែមិនចោលអាចរិតខូចខិល ចេញក្រៅ ចូលខារ៉ាអូខេ ជុំមិត្តផឹកស៊ី ឱបថើបស្រីញីហ្នឹងសោះ។ ប៉ុន្តែដើរលេងដាច់យប់ ប្រពន្ធស្ដី ប្រពន្ធថា បានត្រឹមសុំទោស ម្ដងហើយម្ដងទៀត តែដាច់ខាត មិនចោលអាមារយាទចេញក្រៅមានស្រី ស៊ីផឹកហ្នឹងទេ សុខចិត្តលាក់ប្រពន្ធពីមុខពីក្រោយ ធ្វើខ្លួនដូចចោរ ដូចជនសង្ស័យអ៊ីចឹង។

បើស្រឡាញ់ប្រពន្ធដែរ បើអាណិតប្រពន្ធដែរ បើខ្លាចប្រពន្ធដែរ គួរតែបោះបង់ចោលឱ្យអស់ទៅ នូវអ្វីដែលមិនល្អ អ្វីដែលប្រពន្ធអ្នកមិនចូលចិត្ត កុំចេះតែធ្វើឱ្យប្រពន្ធខុចចិត្ត ព្រោះតែកំហុសដដែលៗរាល់ថ្ងៃ កុំឱ្យប្រពន្ធហត់និយាយ ហត់នឹងស្ដីឱ្យដូចកូនក្មេងច្រើនពេក។ កុំធ្វើឱ្យប្រពន្ធអ្នកមានអារម្មណ៍ថានាងហត់នឿយ នាងអស់ភាពអត់ធ្មត់ ទ្រាំលែងបានបន្តទៀតអី។ ត្រូវដឹងថា ចរិតមនុស្សស្រី បើនាងមានពាក្យថា ឆ្អែតក្នុងចិត្តមួយម៉ាត់នេះហើយ ទោះអ្នកឱបមេឃទាំងមូលឱ្យនាង ក៏នាងគ្មានអារម្មណ៍ទទួលយក ហើយលើកលែងកំហុសឱ្យអ្នកដែរ ដូច្នេះ គួតែចេះថែនាងឱ្យល្អ ទាន់មានឱកាស មាននាងនៅក្បែរខ្លួន។

ស្រីស្អាត ចង់រកប៉ុន្មានក៏បាន តែប្រពន្ធល្អមារយាទ ថ្លៃថ្នូរសន្ដាន ចេះរៀបចំទុកដាក់ ស្មោះស្ម័គ្រនឹងយើង គឹមិនងាយរកបានទេ៕

67301128_748915578899001_3103686390500556800_n

67482845_10157046213902550_9056522461599760384_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole