ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានស្គាល់តំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល ហើយកាន់តែមានមនុស្សតិចតួចណាស់ដែលបានទៅដល់។ ទឹកធ្លាក់ស្រែអំពិល គឺជាតំបន់ដ៏មានសក្ដានុពលអេកូទេសចរណ៍ និងប្រវត្តិសាស្រ្ត ដែលលាក់ខ្លួននៅក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មកដល់ពេលនេះទឹកធ្លាក់ស្រែអំពិលនេះទើបតែត្រូវបានដឹកនាំរៀបចំ និងអភិវឌ្ឍជាកន្លែងកម្សាន្តរយៈពេលត្រឹមតែប្រាំមួយខែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន និងការសហការណ៍យ៉ាងសស្រាក់សស្រាំពីប្រជាជនក្នុងឃុំ ដោយមិនមានជំនួយពីអង្គការ ឬស្ថាប័នណាមួយឡើយ។
ស្ទើតែមិនជឿ!ក្រោមគំនិត្យផ្ដួចផ្ដើម និងកំលាំងសាមគ្គីគ្នានេះ បច្ចុប្បន្នសហគមន៍មួយនេះសម្រេចបានសមិទ្ធផលជាច្រើន ដូចជាផ្លូវចូលទៅកាន់ទឹកធ្លាក់ ចំណត បន្ទប់ទឹក ស្នាក់សហគមន៍ កញ្ចុះសម្រាប់អង្គុយ កន្លែងលក់ដូរ ស្ពានឈើរាយបណ្ដាក់តាមទឹកជ្រោះ ស្លាកសញ្ញានានាជាច្រើន។
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍតំបន់មួយនេះ បច្ចុប្បន្ន The Jungle កំពុងប្រមូលថវិកាទិញធុងសម្រាម និងស្វែករកក្រុមស្ម័គ្រចិត្តទៅជីកឡទុកដាក់សំរាមនៅចុងខែសីហាខាងមុខនេះ។
សូមសប្បុរសជនជិតឆ្ងាយ ដែលមានបំណងចង់ចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោល ជាសម្ភារក្ដី ធុងសំរាមក្ដី ថវិកា ឬចូលរួមបោះតង់ធ្វើការរួមគ្នារយៈពេលពីរថ្ងៃក្ដី សូមទំនាក់ទំនង ០១៩៥ ៤៤៤ ៣២០ / ០១០ ៩០១ ២៥០៕