បើខ្ញុំសម្រេចចិត្តចាកចេញហើយ កុំថាឡើយឱ្យត្រឡប់ជាថ្មី សូម្បីតែឈ្មោះអ្នកក៏ខ្ញុំមិនរំឭកដែរ

គេថាស្រឡាញ់ណាស់ ក៏ស្អប់ណាស់ដែរ ចិត្តខ្ញុំក៏ដូចគ្នា ខ្ញុំមិនងាយស្រឡាញ់ ក៏មិនងាយស្អប់អ្នកណាដែរ តែបើអ្នកធ្វើឱ្យខ្ញុំស្អប់ហើយ មិនថាជាមិត្ត​ ឬស្នេហាក៏ដោយ គឺខ្ញុំស្អប់ មិនចង់សូម្បីតែរំឭកដល់ឈ្មោះរបស់អ្នក។ មនុស្សខ្ញុំគុំអាក្រក់ណាស់ តែខ្ញុំមិនសងសឹកនឹងអ្នកណាទេ ខ្ញុំនឹងចងចាំទុកថាអ្នកធ្លាប់ធ្វើអ្វីខ្លះដាក់ខ្ញុំ។

ខ្ញុំមិនដែលទាមទារ ឬចង់បានអ្វីឱ្យហួសហេតុពីនរណាម្នាក់នោះឡើយ ហើយអ្វីដែលខ្ញុំបានផ្ដល់ឱ្យអ្នកណា ក៏មិនដែលគិតចង់បានអ្វីតបស្នងមកវិញដែរ តែខ្ញុំមិនចូលចិត្តមនុស្សខ្សែលើ មនុស្សក្បត់ក្រោយខ្នង និងមនុស្សបកក្បាលមកខាំខ្ញុំ ទាំងដែលខ្ញុំល្អជាមួយ មិនដែលមានគំនិតអាក្រក់សូម្បីតែបន្តិច។

មិនថាជាស្នេហា ឬជាមិត្តភាពទេ ខ្ញុំសុំត្រឹមមនុស្សដែលស្មោះចំពោះខ្ញុំ បើគ្មានចិត្តចង់បន្ត ឬក៏អស់ចិត្តទៅហើយ ក៏ប្រាប់ខ្ញុំតាមត្រង់ កុំក្បត់ខ្ញុំ កុំកុហកខ្ញុំ កុំលួចខាំខ្ញុំពីក្រោយខ្នង បើអ្នកមិនត្រង់នឹងខ្ញុំទេ ខ្ញុំក៏នឹងចាកចេញទៅ ហើយកុំថាឡើយឱ្យអភ័យ ឬឱ្យត្រឡប់សាជាថ្មី សូម្បីតែឈ្មោះរបស់អ្នក ក៏ខ្ញុំមិនចង់ឮដែរ ហើយខ្ញុំនឹងចាំមើលថា តើពេលអ្នកក្បត់ខ្ញុំហើយ អ្នកនឹងក្លាយទៅជាបែបណា ខ្ញុំជឿថា អ្នកនឹងគ្មានថ្ងៃបានជួបមនុស្សល្អ ស្មោះត្រង់នឹងអ្នក ដូចជាខ្ញុំទៀតឡើយ៕

70631911_2451445271603293_7869862945205780480_o

70933666_2451445108269976_425891465332260864_o

71016822_2451493301598490_1054039232760250368_o

71270827_2452070821540738_1984463216477995008_o

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole