អត់ខ្វះកន្លែងលេង! ​ទឹកធ្លាក់ចម្ការតែគិរីរម្យស្រស់ស្អាតខ្លាំង និងត្រជាក់ស្រស់ស្រាយមែនទែនពេលមកលេងម្តងៗ (មានវីដេអូ)

កំពង់ស្ពឺ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។

ដោយសារតែអាកាសធាតុ ​និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ ​គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់  ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ​ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។

នៅក្នុងនោះ ​ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ  ក៏ត្រូវបានគេស្គាល់ថា​​ជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ​ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ ​តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ​ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។

សម្រាប់អ្នកដែលចង់ទៅទស្សនា ​ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង  ដោយជិះឡើងភ្នំប្រមាណជា ​២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា ​« ​ទឹកធ្លាក់ចំការតែ ​» ​តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ​ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព និងវីដេអូ៖Mrr Rim

71700284_2193979074039991_4193844966780305408_n

71889619_2193978840706681_1021765212115566592_n

71964992_2193979697373262_8359756312375984128_n

72112556_2193979364039962_7499537700869898240_n

72135861_2193980210706544_6470039322828472320_n

72273756_2193980127373219_7117724308075446272_n

72280343_2193979974039901_6194249126176096256_n

72356434_2193979910706574_1546702076447293440_n

72527793_2193979290706636_7332308188512911360_n

72548531_2193978700706695_9063129615949627392_n

72567522_2193979137373318_2252657411280076800_n

72620171_2193980287373203_4844659561551888384_n

72627991_2193979514039947_8250346156563890176_n

73017966_2193979757373256_8013432612305502208_n

73023639_2193979487373283_822664568521097216_n

Optimized by Optimole