​ស្រោមអនាម័យ​ជាង​ ៥ ​សែន​ស្រោម​ ត្រៀមនឹងធ្វើការចែកចាយនៅថ្ងៃបុណ្យអុំទូក ​ទាំង៣ថ្ងៃពេញតែម្តង

ភ្នំពេញ៖ ថ្ងៃបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ ​កាន់តែឈានជិតមកដល់ហើយ ​ពោលគឺនៅថ្ងៃទី  ១០ ​១១ និង ​១២ ខែវិច្ឆិកា ឆ្នាំ ​២០១៩ ​ខាងមុននេះហើយ ​ដោយមានទាំងកម្មវិធីអុំទូក ​ស្តង់តាំងពិព័ណ៌ ​និងការប្រគំតន្ត្រីតូចធំបង្កភាពរីករាយពីព្រឹកទល់យប់តែម្តង។

15729635366_37dfeec479_o

ជាក់ស្តែងនៅក្នុងថ្ងៃបុណ្យអុំទូកនេះផងដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គ្រោង​នឹងធ្វើការចែកចាយ​ស្រោមអនាម័យ​ជាង​ ៥ ​សែន​ស្រោម​ ដល់​សាធារណជន​ក្នុង​អំឡុងពេល​បុណ្យអុំទូក​ចុង​សប្ដាហ៍​នេះ​ ដើម្បី​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​បញ្ហា​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជាពិសេស​ចំពោះ​គោលដៅ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។

អាជ្ញាធរបានបន្ថែមទៀតថា ​ការ​ចែក​ស្រោមអនាម័យ​នេះ​មិនមែន​ក្នុង​គោលបំណង​ចែក​ចាយឱ្យយក​ទៅ​ប្រើ​ប្រាស់ ​ឬជំរុញនៅក្នុងការរួមភេទនៅថ្ងៃបុណ្យនោះទេ ប៉ុន្ដែ​គោលបំណង​សំខាន់​នោះ​ គឺជា​ការជំរុញ​ឱ្យមានការយល់ដឹងបន្ថែម​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ​ដល់​ប្រជាពលដ្ឋ​។

3 Numberone

លើសពីនេះសម្រាប់ពិធីបុណ្យទាំង ​៣ថ្ងៃ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ នឹងចូលរួមការផ្សព្វផ្សាយ ​ទទួល​បាន​សៀវភៅ​អប់រំ​ពី​បញ្ហា​អេដស៍ ជំងឺអេដស៍ និងការប្រឹក្សា​បញ្ហា​សុខភាព​ផ្សេងទៀត​ ដូចជាការ​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​ឈាម​អំពី​មេរោគ​អេដស៍​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ ៣ ​ថ្ងៃនេះ​ផងដែរ​៕

Vayo

Rsz_x

Optimized by Optimole