ពេជ្រ ចរណៃ « សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង បើខ្មែរយើងគិតរឿងវប្បធម៌ ដូចជាជេរហែកហួរគ្នាតាមហ្វេសប៊ុក​នោះ វប្បធម៌មួយនេះនឹងឧដុង្គឧត្ដម »

ភ្នំពេញ៖ មួយរយៈមុន  « ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ » ដែលគ្រោងនឹងបានបង្កើតឡើង ​គឺដើម្បីបំផុសបំផុលឱ្យប្រជាជនខ្មែរទូទាំងប្រទេសធ្វើការចូលរួមដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់សិល្បៈល្ខោនខ្មែរនាឆ្នាំ ២០២០ ខាងមុខនេះ។នៅក្នុងនោះ ទឹកប្រាក់វិភាគទានម្នាក់ ១០០០ រៀលរបស់លោកអ្នកមានតម្លៃណាស់ ដោយវាអាចបានចូលរួមចំណែកបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តល្ខោនខោលខ្មែរដ៏អស្ចារ្យនាពេលខាងមុខ។

ប៉ុន្តែហាក់បីដូចជាភ្លើងចំបើង ​យុទ្ធនាការនៃការផ្សព្វផ្សាយ ​និងចូលរួម ​ត្រូវបានមនុស្សជាច្រើនលែងចាប់អារម្មណ៍ និងមិនសូវជាអើពើ ដោយសារតែនៅក្នុងបណ្តាញសង្គមចេះតែមានព្រឹត្តិការណ៍កើតឡើងជាបន្តបន្ទាប់ឱ្យប្រជាជនខ្មែរតាមដាន ​ដោយភាគច្រើនគឺជារឿងគ្មានប្រយោជន៍។

ដោយមានអារម្មណ៍ថាឈឺចាប់ និងចង់ឱ្យកម្មវិធីដែលលើកស្ទួយវប្បធម៌នេះដំណើរការដោយរលូន ​ព្រមទាំងមានការគាំទ្រ តាមរយៈគណនីជាផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ បានសរសេររៀបរាប់យ៉ាងចាក់ដោតថា៖

« សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង🙏🏻🙏🏻😞 ចំណាយពេលអានបន្តិចទៅ​ 🙏🏻🙏🏻 សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ 🙏🏻បេីរឿងវប្បធម៍ល្បីដូចរឿង​ ប្រលែងក្រពេី​ រឿងតារាជេហែកហួរគ្នាតាមហ្វេសប៊ុក​នោះវប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម..

កូនខ្មែរគ្រប់រូបគួរតែ​មានកាចូលរួមឈឺឆ្អាលរឿង​ ថែរក្សា​ ការពារ​ លេីកស្ទួយ​ នឹង​ កែច្នៃ​ វប្បធម៌ខ្មែរ​ទាំងអស់គ្នា.. មិនមែនជារបស់ខ្ញុំតែម្នាក់​ ហេីយក៏មិនមែនជារបស់ក្រុមណាដាច់មុខដែរ​ តែជារបស់ខ្មែរមួយ(នគរ)..

ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហេីយ? ថៃជាប្រទេសដែលមិនមាន​ អរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រង​ កែច្នៃ​ មិនយូរ​គេនឹងក្លាយជាម្ចាស់យេីងច្បាស់ក្លាយជាអ្នកចំម្លងពីគេទៅវិញ..😔

បងប្អូនដឹងទេ? ក្រុមការងារ​ ទិវាបេតិកភណ្ឌ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បី ព្រឹត្តិការណ៍ការសម្តែងល្ខោនខោល នាឆ្នាំ២០២០​ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បិត្តិវប្បធម៌ជាតិខ្មែរយើង ..តែ! ក្រុនកាងានៅខ្វះថវិកាសម្រាប់ឈុតតួរ​ មេទ័ព​ស្វា10ឈុតទៀត​ ដូចនេះក្រុមការងារបានឌឺសាញអាវយឺត​ ដែលមាននៅក្នុងរូបនេះ​ លក់​ ដេីម្បីទ្រងទ្រង់​ អាវមួយតំលៃតែ​ 10000រៀលទេ..

ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីររបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ !

នាងខ្ញុំ​ ពេជ្រ​ចរណៃ​ លេីកទឹកចិត្តអោយ​បងប្អូនទាំងអស់គ្នាចូលរួមទិញអាវនេះម្នាក់មួយ​ ដូចបានចូលរួមផ្សព្វផ្សាយនឹងលេីកស្ទួយល្ខោនខោលខ្មែរ🙏🏻🇰🇭តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង !

ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធាន​បទ « ល្ខោនខោល​មរតក​ជាតិខ្មែរ»

ក្នុង​គោលបំណង ៖

- ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ

- អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ

- អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ

- អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ

ចូល​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​ដោយ​អង្គការ UNESCO ។

ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ថ្ងៃទី ២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ !

សូម​អរគុណ​សម្រាប់​ការ​គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ !

៙ គណនី​ធនាគារ ៖

- ABA so Chanmolida 000616475 ($)

- ABA Soun Sovathna 000616468(៛)

- គណនី wing ($) Sran Vanna 02702535

- គណនី wing (៛) Sran Vanna 02702534

 

- គណនី​អេស៊ីលីដា​ទាន់ចិត្ត

+855(0)10247341

115972390 (៛)

115972408 ($)

- គណនី ASIA WEI LUY ($)(៛) 010247341

- គណនី Pi Pay ($)(៛) +855(0)69 481 649

៙ ទំនាក់ទំនង​តាម​លេខទូរស័ព្ទ ៖

Tel: 010247341

017 94 62 40

096 20 30 240

៙ អាច​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ ៖

- ផ្ទះ​កាហ្វេ​វប្បធម៌ ខណ្ឌឫស្សីកែវ

- ផ្ទះ​កាហ្វេ​វប្បធម៌ សៀមរាប ជិត​វត្ត​ព្រះឥន្រ្ទកោសីយ៍

- ផ្សារ​ផលិតផល​កម្ពុជា សៀមរាប

- ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា

- មរតក​មីនីម៉ាត និង​កាហ្វេ ជិត​ផ្សារ​អង្គតាសោម

- ផ្សារ​ខ្មែរ នៅបុរីពិភពថ្មីចំការដូង2

ព័ត៌មានលម្អិតសូមចូលទៅកាន់ ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ »។

កុំភ្លេចណា! ​ក្នុងនាមជាកូនខ្មែរ ​កើត និងរស់នៅលើទឹកដីដ៏ល្អបវរថ្លៃថ្លាមួយនេះ ​សូមចូលរួមគាំទ្រកម្មវិធីដ៏ពិសេសមួយនេះទាំងអស់គ្នា ​ដោយទឹកប្រាក់បន្តិចបន្តួច  ១០០០រៀលរបស់លោកអ្នកពីតជាតម្លៃខ្លាំងណាស់សម្រាប់ដំណើរការ « ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ » នាពេលខាងមុខនេះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

73504775_743445422835718_2245262830511063040_n

74687781_743445692835691_9200197415527776256_o

74780300_743445822835678_6840717175389421568_o

74792376_743445426169051_9197553558214410240_n

74887110_743445319502395_2526854230900211712_n

75210802_743445619502365_340709795562520576_n

75247368_743445706169023_7850148315172700160_n

75271548_743445522835708_7285324935671578624_n

75371604_743445326169061_7272038278247743488_o

75456760_743445562835704_5314484608132186112_o

75486100_743445716169022_2247132043227955200_o

75553045_743445396169054_3615391581579771904_o

75627325_743445572835703_670298786924331008_o

77041468_743445439502383_4936414579983908864_n

77087254_743445359502391_5111833469692936192_o

75388269_743445876169006_5312691601020026880_o

75388222_743448312835429_8475910730778935296_o

75371604_743445326169061_7272038278247743488_o

75127998_743445789502348_2890315082409967616_n

74717124_743445862835674_3588338763698274304_n

74602869_743448302835430_6033000587707023360_o

73199899_743448236168770_8599949072754802688_o

75407697_743445896169004_670611417593806848_o

75534339_743448276168766_6712778625151664128_o

75610850_743448206168773_1135367951793258496_o

Optimized by Optimole