Manchester United ធ្វើការសម្រេចចិត្តផ្ទេរ Paul Pogba ក្នុងរដូវការដោះដូរកីឡាករនាពេលខាងមុខ

តាមប្រភពពត៌មានបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានសំរេចចិត្តអោយ Paul Pogba ក្នុងឱកាសដោះដូរកីឡាករនាខែមករាខាងមុខនេះ។ដោយសារតែមានចំណាប់អារម្មណ៍ពីក្លឹបយក្យទាំងពីរគឺ Real Madrid និង Juventus កាន់តែខ្លាំងឡើង។

យោងតាមគេហទំព័រ TuttoSport បានអោយដឹងថាក្រុមសេះបង្កង់ Juventus ទំនងជានឹងចុះកុងត្រាជាមួយ Pogba នៅក្នុងរដូវក្តៅខាងមុខនេះហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតទំនាក់ទំនងជាមួយក្រុម Manchester United នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះពួកគេប្រហែលជាមានភាគរយខ្ពស់ជាងក្រុម Real Madrid ក្នុង​ការនាំយក​ Pogba ដើម្បីទៅជួយក្រុម។

Pogba, rincorsa Juve: presto scatterà l’operazione Polpo

ក្រុមសេះបង្កង់ Juventus ទំនងជាយកខ្សែប្រយុទ្ធជើងចាស់ Mario Mandzukic ជាថ្នូរនឹងកីឡាករបារាំង - ហើយខណៈដែល Mandzukic និង United បានបង្ហាញនូវការពេញចិត្តចំពោះគ្នាទៅវិញទៅមកវាហាក់ដូចជាពួកគេនឹងរៀបចំកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករទាំងពីរក្នុងឱកាសដោះដូរកីឡាករនាខែមករាខាងមុខនេះ។

Reports: Manchester United makes Paul Pogba transfer decision amid Real Madrid, Juventus interest

ជាមួយគ្នានេះដែលអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ក៏មិនទាន់បោះបង់ការដេញតាមកីឡាករវ័យ ២៦ ឆ្នាំរូបនេះផងដែរបន្ទាប់ពីខកខានមិនបានចុះហត្ថលេខាលើរូបគេក្នុងរដូវកាលដោះដូរកន្លងមក។ នៅគ្រានោះអ្នកចាត់ការរបស់បិសាចក្រហមគឺលោក Ole Gunnar Solskjaer ពិតជាមិនមានបំណងលក់កីឡាករឆ្នើមរបស់គាត់ដែលជាហេតុធ្វើឱ្យគាត់ដាក់ស្នើសុំតម្លៃ ១៨០ លានផោនសម្រាប់គាត់ដែលជាតម្លៃមួយដែលខ្ពស់សម្រាប់ប្រធានក្លឹប Real Madrid លោក Florentino Perez ។

រដូវកាល ២០១៩-២០-២០ ដែលកំពុងបន្តគឺពិតជាមិនល្អចំពោះ Pogba នោះទេព្រោះការរងរបួសដែលកើតឡើងដដែលៗបានបង្ខំឱ្យគាត់នៅស្ងៀមមួយផ្នែកធំនៃរដូវកាលរហូតមកដល់ពេលនេះ។​ រហូតមកដល់ពេលនេះបានបង្ហាញខ្លួនបានតែ ៦ លើកប៉ុណ្ណោះក្នុងរដូវកាលនេះពោលគឺ ៥ ដងនៅ Premier League និងមួយដងទៀតនៅ Carabao Cup ។

ប្រភព: foxsportsasia