ចេញហើយ! U22កម្ពុជា​បង្ហាញ​ជម្រើស​១១​នាក់​ត្រៀម​ស៊ីម្ចាស់​ផ្ទះហ្វីលីពីនយប់​នេះ

ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ជម្រើស​១១​នាក់​ដំបូង​ត្រៀម​ជួប​ម្ចាស់​ផ្ទះ​ U22ហ្វីលីពីន​ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​បាល់​ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019 ដែល​នឹង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Rizal Memorial Stadium។

75550496_2527377674166392_6694011129896632320_o

ជម្រើស​១១នាក់​ដំបូងរបស់​កម្ពុជា​ត្រៀម​ប៉ះហ្វីលីពីន​មានដូច​ជា៖

76695167_2966576993374956_7475481232562716672_o

អ្នក​ចាំ​ទី៖កែវ សុខសិលា

ខ្សែការពារ៖ សេត រ៉ស៊ីប យើ សាហ្វី អ៊ុក សុវណ្ណ​ និង ឆេង ម៉េង

ខ្សែបម្រើ៖ យ៉ើ ម៉ូស្លីម អន ចាន់ប៉ូលីន កាន់​ ពិសាល ជា វេស្លី និង​រ៉ឹង ប៊ុនហៀង

ខ្សែ​ប្រយុទ្ធទោល៖ កែវ​ សុខផេង

បញ្ជាក់៖ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​និង​០០​នាទី​យប់​នេះ​ខណៈ​នៅ​កម្ពុជា​ទូរទស្សន៍ HANG MEAS HD នឹង​ធ្វើ​ការផ្សាយបន្ត​ផ្ទាល់ការ​ប្រកួត​នេះ​ផង​ដែរ៕