ហាងកាហ្វេ គឺជាទីពេញនិយមរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសមិត្តយុវវ័យ ដើម្បីជួបជុំគ្នាធ្វើការ ធ្វើកិច្ចការសាលា ឬពិភាក្សាជំនួញជាដើម ដោយក្រៅពីមានរសជាតិឆ្ងាញ់ ការតុបតែងហាងកាហ្វេគឺជាចំណុចទាក់ទាញមួយផងដែរ។
នៅក្នុងនោះ ហាងកាហ្វេ APRIL Café ត្រូវបានគ្រប់គ្នាស្គាល់ថាជាហាងកាហ្វេមួយដែលមិនត្រឹមតែមានកាហ្វេឈ្ងុយឆ្ងាញ់ផលិតចេញពីគ្រាប់កាហ្វេពិត រួមទាំងមានបម្រើភេសជ្ជៈជាច្រើនប្រភេទផ្សេងទៀតសុទ្ធតែមានរសជាតិជាប់ចិត្តប៉ុណ្ណោះទេ តែហាងមួយនេះត្រូវបានគេដឹងថាជាកន្លែងប្រមូលផ្តុំមិត្តៗយុវវ័យមកទទួលទានភេសជ្ជៈជុំគ្នា ថែមទាំងមានកន្លែងថតរូបលេងកម្សាន្តស្អាតៗជាច្រើនផងដែរ។
ដោយសារតែមានការគាំទ្រ និងទទួលបានជោគជ័យកាន់តែខ្លាំង APRIL Café បានប្តូរមកទីតាំងថ្មី ដែលធំទូលាយជាងមុន ថែមទាំងមានកន្លែងថតរូបកម្សាន្តមិនចាញ់ទីតាំងចាស់ឡើយ ដោយកន្លែងថតរូបស្អាតៗសុទ្ធសឹងតែរូបភាពគំនូរលើជញ្ជាំងស្នាដៃកូនខ្មែរ មានភាព រស់រវើកតែម្តង។ ឯរសជាតិភេសជ្ជៈវិញនៅតែរក្សារសជាតិឆ្ងាញ់ពិសាដដែល ទាំងកាហ្វេ និងភេសជ្ជៈច្រើនមុខឱ្យជ្រើសរើស។
បន្ថែមពីនេះ ក្រៅពីបម្រើភេសជ្ជៈយ៉ាងឈ្ងុយឆ្ងាញ់នោះ ហាង APRIL Café ក៏មានទទួលរៀបចំភេសជ្ជៈគ្រប់ប្រភេទសម្រាប់កម្មវិធីតូច ធំ តាមតម្រូវការ ជាពិសេសគឺពិធីមង្គលការតែម្តង ក្នុងតម្លៃសមរម្យបំផុតមិនឱ្យលោកអ្នកខកបំណងឡើយ។
គួរឱ្យដឹងផងដែរថា ហាងកាហ្វេ APRIL Café មានទីតាំងថ្មី នៅក្រោយសាលា យុគន្ធរ ផ្លូវ ២៩២ ចូលតាមច្រកហាងតាម៉ាប់អយស្ទ័រ ២ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង និងចង់រៀបចំភេសជ្ជៈនៅក្នុងកម្មវិធីសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 65 39 36 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក