រំភើបខ្លាំង! U19កម្ពុជា​ឡើង​ជុំផ្ដាច់​ព្រ័ត្រ​ពាន AFC U-19 Championship 2020

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រពាន​រង្វាន់ AFC U-19 Championship 2020នៅ​ប្រទេស​អ៊ុយបេគីស្ថាន ហើយ​ក្នុង​នាមជា​ក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ បន្ទាប់​រង់ចាំ​អ៊ុត​ការ​ប្រកួត​ក្នុង​ពូល​ A ដែល​ទើបបញ្ចប់។

ឱកាស​ឡើងទៅវគ្គជុំផ្ដាច់ព្រ័ត្រល់ើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា ដោយសារការប្រកួតរវាង គុយវែត ជាមួយ ប៉ាឡេស្ទីន បានបញ្ចប់ទៅដោយលទ្ធផល ៣​ទល់​៣​ ដែលលទ្ធផលនេះហើយនឹងឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានកៅអីទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ២០២០នៅ​ប្រទេស​អ៊ុយបេគីស្ថាន ថ្វី​បើ U19អ៊ីរ៉ាក់​និងអូម៉ង់​យ៉ាង​ណា​ក៏​ដោយ។ដោយសារ ក្រុមលេខ ២ល្អក្នុងពូលនេះ គុយវ៉ែត រកបានត្រឹម ៥ពិន្ទុ។

77127196_578479236262064_8926583822401667072_n

ដូច្នេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, និងយេមែន និងក្រុមចុងក្រោយអាចជា អ៊ីរ៉ាក់ ឬក៏ប៉ាឡេស្ទីន។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ គឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕