SEA Games 2019: ត្រឹម​មួយថ្ងៃអត្តពលិកកម្ពុជា​ដណ្ដើម​បាន​មេដាយ៥​គ្រឿងហើយ

ក្រុម​អត្តពលិក​កម្ពុជា​ទទួល​បាន​មេដាយ៥​គ្រឿងហើយក្នុង​ការ​ចូល​រួម​ប្រកួតប្រជែង SEA Games 2019 គិត​ត្រឹមថ្ងៃ​ទី០១​ខែ​ធ្នូឆ្នាំ​២០១៩​នេះ​ខណៈ​ក្នុង​ចំណោម​៥​គ្រឿង​នេះ​រក​បាន​ដោយ​វិញ្ញាសាផ្សេងៗគ្នា។

79794714_717407492103001_7677851265392443392_n

ក្នុង​ចំណោម​៥​គ្រឿង​នេះ​គឺ​កម្ពុជា​ទទួល​បាន​មេដាយប្រាក់២​គ្រឿង​និងមេដាយសំរឹទ្ធិ​៣​គ្រឿង។ មេដាយប្រាក់ទី​មួយ​រក​បាន​ដោយកីឡាករ យ៉ុង ម៉េងលី  ប្រភេទកីឡា Arnis វិញ្ញាសា Live Stick ដោយ​ប្រកួតចាញ់ម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ខណៈម្ចាស់ផ្ទះហ្វីលីពីនឈ្នះមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន។ មេដាយប្រាក់និងសំរឹទ្ធមួយទៀត​រក​បាន​លើ​វិញ្ញាសាប្រភេទកីឡាសីដក់ ។

78277988_717409165436167_5095543264329596928_o

កីឡាករ សុខ ឈុន ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសា live Stick នៃប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ស៊ីហ្គេម ២០១៩ ខណៈម្ចាស់ផ្ទះ មេដាយមាស និងមេដាយប្រាក់បានលើវៀតណាម និងកម្ពុជា ទទួលបានសំរឹទ្ធដូចមីយ៉ាន់ម៉ាដែរ។ កីឡាករ ឌឹប ង៉ែត ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសា live Stick 50-55 នៃប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ស៊ីហ្គេម ២០១៩ ខណៈម្ចាស់ផ្ទះ មេដាយមាស និងមេដាយប្រាក់បានលើមីយ៉ានម៉ា និងវៀតណាម ក៏ទទួលបានសំរឹទ្ធ (ស្ទួន) ដូចកម្ពុជាដែរ។

77276018_579224999520821_1127698621966319616_n