ឆ្នាំ​២០១៩មិនមែន​ជា​លើកដំបូង​U19 កម្ពុជា​ឡើង​ទៅ​ជុំផ្ដាច់ព្រ័ត្រ AFC U19 Championship

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​! ក្រុម​ជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​១៩​ឆ្នាំ​បាន​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 ក្នុងប្រទេស​អ៊ូបេគីស្ថាន បន្ទាប់​ពី​រង់ចាំ​អស់រយៈ​ពេល២០​ថ្ងៃ​អ៊ុត​លទ្ធផល​ការ​ប្រកួត​ទាំងអស់​ក្នុង​ពូល A។​ ទោះ​បី​ជា​យ៉ាង​នេះក្ដី​!  U19 កម្ពុជា​បាន​សម្រេច​បំណង​ធំ​នេះ​ហើយ ​បន្ទាប់​ខក​ខាន​ជាង​៤៦​ឆ្នាំក្នុង​ការ​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ។

77196179_2540540606183432_760382951409057792_o

ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤ហើយ​សម្រាប់​កម្ពុជា​វ័យ​ក្រោម​១៩​ឆ្នាំបាន​ឡើង​ទៅ​លេង​ជុំផ្ដាច់​ព្រ័ត្រ។ កាល​ពី​ជាង​៤០​ឆ្នាំ​មុន​កម្ពុជា​ធ្លាប់​ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​នេះ​៣ដង​ដែរ ប៉ុន្តែ​បាន​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​ប៉ុណ្ណោះ​ពោលគឺនៅ​ឆ្នាំ ១៩៦៣, ១៩៧២, ១៩៧៤​ខណៈ​ឆ្នាំ​២០១៩​នេះ​គឺ​ជា​លើក​ទី​៤​ហើយ។

AFC U19

បញ្ជាក់​ឡើង​វិញ​ផង​ដែរ​ថាឱកាស​ឡើង​នេះ ​គឺ​ជា​ជាប់​ក្នុង​នាម​ជាក្រុម​លេខ​២​ល្អបំផុត​ទាំង​៥ក្នុង​សម័យ​កាល​២០១៩នេះ​ដោយ​មាន​៦​ពិន្ទុ ​និង​ចំណេញ​គ្រាប់បាល់​៣​គ្រាប់។

AFC U19

កម្ពុជា​ស្ថិត​ក្នុង​ពូល G ជាមួយ​ U19ម៉ាឡេស៊ី ថៃ ព្រុយណេ និង​កោះម៉ារីនណាខាងជើង។ ចំណុច​មួយ​ទៀត​នោះ​គឺ​កម្ពុជា​គឺ​ជា​ក្រុម​ទី​៥​នៅ​អាស៊ាន​ដែល​ឡើង​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ជាមួយ U19ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងវៀតណាម៕

78544130_2449899858586793_7652814101432762368_n