មនុស្សស្រី! តែរឹងមាំខ្លាំងពេក ប្រាកដជា ហត់នឿយខ្លាំងណាស់នៅក្នុងជីវិត

មនុស្សស្រីដែលរឹងមាំ គ្មានសំណាងបានដេកស៊ី សោយសុខស្រួល មានអ្នកចិញ្ចឹម បីបាច់ថ្នាក់ថ្នមនោះឡើយ។ ព្រោះមនុស្សស្រីដែលរឹងមាំ នាងជាប្រភេទមនុស្សស្រីដែលរឹងរូស ចូលចិត្តតែធ្វើអ្វីដោយខ្លួនឯង មិនងាយពឹងផ្អែកលើអ្នកណានោះទេ នាងចូលចិត្តជួយខ្លួនឯងច្រើនជាងពឹងអ្នកដទៃ។

79876734_2585887734975374_5330300430062714880_o

មនុស្សស្រីម្នាក់ដែលធ្លាប់តែទន់ជ្រាយ នាងក៏អាចប្រែក្លាយទៅជារឹងមាំខ្លាំង នាងនឹងលែងត្រូវការអ្នកណា ព្រោះតែកន្លងនាងរងនូវការមើលងាយ ការប្រមាថ ការព្រងើយកន្តើយ ឬការបដិសេធក្នុងការសុំជំនួយជាច្រើនលើក គ្រប់ពេលដែលនាងមានបញ្ហា គ្មានអ្នកណាដែលជួយនាង ពេលនោះហើយ ដែលធ្វើឱ្យនាងក្លាយជាមនុស្សដែលរឹងមាំខ្លាំងបំផុត។

81266777_2590896871141127_5543160267677892608_o

ធ្វើជាមនុស្សស្រីដែលរឹងមាំម្នាក់ គឺត្រូវប្រឈមមុខនឹងទុក្ខលំបាកសព្វគ្រប់បែបយ៉ាងតែម្នាក់ឯង ត្រូវហត់នឿយខ្លាំង គ្មានអ្នកមើលថែថ្នាក់ថ្នម ពុំមានសំណាងបានសោយសុខ ដេកស៊ីស្រួលដូចនារីដទៃឡើយ។ ប៉ុន្តែ ធ្វើជាមនុស្សស្រីដែលរឹងមាំ វាល្អប្រសើរជាង ធ្វើជាមនុស្សស្រីដែលធ្វើជាបន្ទុកលំបាកដល់អ្នកជុំវិញខ្លួន។ កុំធ្វើជាមនុស្សស្រីសំណាងតែឯង តែធ្វើឱ្យអ្នកក្បែរខ្លួនត្រូវលំបាកព្រោះតែយើង សុខចិត្តធ្វើជាមនុស្សស្រីដែលរឹងមាំ ទោះលំបាកមែន តែក៏អាចជួយខ្លួនឯងបាន អាចជួយដល់អ្នកដទៃបានថែមទៀតផង៕

81861513_2590896721141142_7915349620987789312_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

Optimized by Optimole