មិនអាចព្រោះតែភាពឯកា ក៏ព្រមទទួលយកស្នេហាមួយ ជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់នោះឡើយ

ធ្លាប់មានអារម្មណ៍ថា ឯកា ចង់មានអ្នកនៅក្បែរ ចង់មានគ្នាកំដរ បើមានមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ ស្មោះត្រង់ចំពោះខ្ញុំ ហ៊ានលះបង់ដើម្បីខ្ញុំ ធ្វើអ្វីៗដើម្បីខ្ញុំ ខ្ញុំប្រាកដជាស្រឡាញ់គេវិញ តបស្នងការស្រឡាញ់គេវិញ គិតថា ពេលនោះ​ ជីវិតខ្ញុំប្រាកដជាមានក្ដីសុខមិនខានឡើយ។

តែមកដល់ពេលនេះ ទើបខ្ញុំដឹងច្បាស់ថា វាមិនដូចអ្វីដែលខ្ញុំធ្លាប់គិតនោះទេ ពេលដែលមានមនុស្សស្រឡាញ់ខ្ញុំ ពេលដឹងថា ម្នាក់នោះល្អនឹងខ្ញុំ អាចធ្វើបានគ្រប់យ៉ាងដើម្បីខ្ញុំ ខ្ញុំបែរជាមិនអាចទទួលយកបាន ព្រោះម្នាក់នោះ មិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំមិនអាចចាប់ផ្ដើមជាមួយគេបាន ព្រោះតែមិនមានអារម្មណ៍ស្រឡាញ់គេសូម្បីតែបន្តិច។

82736681_585097365680158_8224351622919094272_n

ពេលនេះខ្ញុំដឹងច្បាស់ហើយថា ទោះមានមនុស្សល្អនៅក្បែរ អាចមើលថែ ថ្នាក់ថ្នមយើង ក៏មិនប្រាកដថា យើងអាចកក់ក្ដៅ និងមានក្ដីសុខនោះដែរ ព្រោះគេមិនមែនជាមនុស្សដែលយើងស្រឡាញ់ មិនមែនជាមនុស្សដែលយើងត្រូវការ។

អារម្មណ៍មួយគឺ មិនអាចក្បត់ចិត្តខ្លួនឯង អារម្មណ៍មួយទៀត គឺមិនអាចបន្តធ្វើបាបចិត្តគេបានឡើយ យ៉ាងណា ក៏មិនអាចបណ្ដោយឱ្យចិត្តគេកាន់តែលង់ជ្រៅ ទាំងដែលយើងមិនបានស្រឡាញ់គេនោះទេ។

83013262_2201896020118461_3307146159612493824_n

ដឹងថាខ្លួនឯងឯកា ត្រូវការអ្នកនៅក្បែរ តែក៏មិនអាចទទួលយកអ្នកណា ព្រោះម្នាក់នោះ មិនមែនជាមនុស្សដែលខ្លួនស្រឡាញ់។

ការដែលបាននៅក្បែរមនុស្សដែលខ្លួនឯងស្រឡាញ់ ទោះម្នាក់នោះមិនធ្វើអ្វីសោះ ក៏យើងនៅតែស្រឡាញ់គេ អាចញញឹម និងមានក្ដីសុខ កក់ក្ដៅ មិនដូចការដែលនៅជាមួយមនុស្សដែលយើងមិនបានស្រឡាញ់ ទោះម្នាក់នោះធ្វើដើម្បីយើងច្រើនប៉ុនណា ក៏នៅតែមិនអាចធ្វើឱ្យអារម្មណ៍នេះ រំភើប និងមានក្ដីសុខបានដែរ យ៉ាងណា ក៏បានត្រឹមតែជាមនុស្សដែលយើងអាណិត និងក្រែងចិត្តតែប៉ុណ្ណោះ។

83158003_536383606972641_352670910114693120_n

ខ្ញុំមិនដឹងទេថា គ្រប់គ្នានឹងជ្រើសបែបណា ដើម្បីកុំឱ្យខ្លួនឯងឯកា តែខ្ញុំចង់ឱ្យអ្នកដឹងថា ការដែលអ្នកជ្រើសមនុស្សខុស ឬមនុស្សដែលអ្នកមិនបានស្រឡាញ់ នោះអ្នកនឹងរឹតតែឯកា ហើយក៏កាន់តែឈឺចាប់ទៅវិញទេ។

សម្រាប់ខ្ញុំ ខ្ញុំសុខចិត្តរក្សាចិត្ត ដើម្បីមនុស្សដែលខ្ញុំស្រឡាញ់ ក៏មិនព្រមសាងស្នេហា ជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់នោះដែរ។ ស្នេហា ម៉េចនឹងអាចយកអ្នកនេះ ឬអ្នកនោះ មកជំនួសមនុស្សដែលយើងស្រឡាញ់មួយឆាវៗបានទៅ វាមិនគប្បីនោះឡើយ៕

83878037_186359116093791_4752347752149549056_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

អំពីអ្នកសរសេររបស់យើង៖

Optimized by Optimole