មនុស្សពីរនាក់ទងគ្នា រស់នៅជាមួយគ្នា បើមិនចេះគោរព និងឱ្យតម្លៃគ្នាទេ ប្រាកជាពិបាករស់នៅជាមួយគ្នាណាស់

ការគោរព ឱ្យតម្លៃ និងខ្លាចក្រែង ជារឿងដែលសំខាន់បំផុត សម្រាប់ទំនាក់ទំនង ជាពិសេសគឺ ការរស់នៅជាមួយគ្នា ក្នុងនាមជាប្ដីប្រពន្ធ។

មិនថាជាមនុស្សប្រុស ឬស្រី ជាប្ដី ឬប្រពន្ធទេ បើតាំងចិត្តថាសាងទំនាក់ទំនង សាងគ្រួសារ រស់នៅជាមួយគ្នាហើយ អ្នកក៏ត្រូវតែចេះគោរព ឱ្យតម្លៃ និងខ្លាចក្រែងរអែងចិត្តគ្នាទៅវិញទៅមក កុំអាងថា ខ្លួនជាប្ដី ជាមេគ្រួសារ ធ្វើការរកលុយ ហើយមកចង់បិទសិទ្ធ មើលងាយប្រពន្ធ។ ចំណែកឯប្រពន្ធ កុំអាងថា ខ្លួនក៏មានសមត្ថភាពរកលុយ ខ្លួនក៏ពូកែ ហើយមកត្រួតត្រា ដៀលត្មេះប្ដី ច្រែតៗ ជេរដាក់បណ្ដាសាគ្នានោះ វាជាទង្វើដែលខុសឆ្គងខ្លាំងបំផុត។

81042229_2903891819623802_7128585262459781120_o

ត្រូវចាំថា ការសាងគ្រួសារមួយ មិនថា ខ្លួនអ្នកជាមនុស្សឆ្លាតពូកែ ស្អាតល្អ ឬក៏មកពីគ្រួសារអ្នកមានមុខមាត់ អភិជន ខ្លួនជាអ្នកនាង ឬលោកប្រុសមកពីទិសតំបន់ណានោះទេ សំខាន់អ្នកមានឈ្មោះថាជាប្ដីប្រពន្ធ ដូច្នេះ អ្នកក៏ត្រូវតែចេះឱនលំទោន គោរព និងឱ្យតម្លៃគូរបស់ខ្លួនឯង ផ្ដល់កិត្តិយស ទុកមុខមាត់ឱ្យគ្នាទៅវិញទៅមក។ បើទើជាអ្នកខឹងឈ្លោះ ឬមានបញ្ហាជាមួយគ្នាយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែចេះអត់ធ្មត់ សង្កត់ចិត្ត ហើយដោះស្រាយជាមួយគ្នា ជាលក្ខណប្ដីប្រពន្ធ ក្នុងគ្រួសារ មិនមែនយកមកហែកហួរ ជេរគ្នា ឱ្យគេឯងដឹងឮ ហើយសើចចំអកនោះឡើយ។

83940173_911944519262772_2594910242563162112_o

ត្រូវដឹងថា មស័យនេះ មនុស្សចាំមើល សើចចំអក និងចាក់រុក អុចអាលមានច្រើនណាស់ ជាពិសេសគឺ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុគ អ្នកតែស្ករ ចូលបញ្ចេញមតិយោបល់មិនល្អច្រើនណាស់ អ្នកខ្លះទៀត ដឹងរឿងមិនច្បាស់ ក៏ជេរយកៗ ធ្វើដូចជារឿងខ្លួនឯង ក្ដៅក្រហាយជំនួសគេជ្រយលហួសហេតុ៕

83878046_911935492597008_2461980089923928064_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ