វីវរហើយ! វីរុស ​Covid-19 បានវាយលុកចូលដល់រោងចក្រផលិត​ Smartphone របស់​ Samsung ឱ្យបិទទ្វារជាបណ្តោះអាសន្ន

ការផ្ទុះឡើងនៃជំងឺ Coronavirus (COVID-19) ដែលបានឆក់យកអាយុជីវិតមនុស្សជាង ២០០០ នាក់នៅជុំវិញពិភពលោក នៅពេលនេះបានជះឥទ្ធិពលដល់ឧស្សាហកម្មបច្ចេកវិទ្យាផងដែរ។ Mobile World Congress ហៅកាត់ MWC​ ដែលជាកម្មវិធីដាក់បង្ហាញសម្ភោធផលិតផលបច្ចេកវិទ្យាចល័តដ៏ធំ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ត្រូវបានលុបចោល​ ហើយបណ្តាញអ្នកចែកចាយផ្គត់ផ្គង់ស្មាតហ្វូននៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា​ នឹងមានផលប៉ះពាល់ដោយសារបញ្ហានេះផងដែរ។

ឥឡូវនេះព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបានប្រាប់អោយដឹងថាក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតស្មាតហ្វូននៅទីក្រុង​ Gumi​ បន្ទាប់ពីបុគ្គលិកម្នាក់បានឆ្លងវីរុសកូរ៉ូណា។

Samsung Electronics Konfirmasi Kasus Covid 19 Di Pabrik Korsel BRb

រោងចក្រនេះ​ ជារោងចក្រដែលក្រុមហ៊ុនសាមសុងផលិត Galaxy Fold និង Galaxy Z Flip ត្រូវធ្វេីការបិទទ្វាររហូតដល់ថ្ងៃទី ២៤ ខែកុម្ភះ​ ហើយនិងធ្វេីការបិទឃាំងជាន់ដែលបុគ្គលិកធ្វេីការមិនអោយអ្នកណាចូលរហូតដល់ថ្ងៃទី​ ២៥ ខែកុម្ភៈ។

Samsung បានប្រកាសប្រាប់ខាងសារពត៌មានថា​ គ្រប់បុគ្គលិករបស់ខ្លួនណាដែលបានទាក់ទង ឬធ្លាប់បាននិយាយជាមួយបុគ្គលិកម្នាក់ដែលបានឆ្លងមេរោគនោះ​ នឹងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា​ ដេីម្បីធ្វេីការពិនិត្យតេស្ដឱ្យបានល្អិតល្អន់ថាពួកគេមានឆ្លងមេរោគ​ កូរ៉ូណា​ ដែរ ឬអត់​ ដេីម្បីការពារការឆ្លងរីករាលដាល។

ការបិទរោងចក្រនៅ​ Gumi នេះទំនងជាមិនមានផលប៉ះពាល់អ្វីធំដុំទៅលើដំណេីរការផលិតស្មាតហ្វូនរបស់​ Samsung ទេព្រោះវាមានចំណែកតិចតួចនៃការផលិតស្មាតហ្វូនសរុបរបស់ខ្លួនប៉ុណ្ណោះ៕

ប្រភព៖gsmarena

800_d98e8eb80ef469d

SamsungGalaxyZFlip2

 

87113807_628320447998242_2624838927596388352_n