ជប៉ុនផ្តល់ថវិកា ១,៤៣១,៨៥២ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងការលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ

≪ជប៉ុនផ្តល់ថវិកា ១,៤៣១,៨៥២ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ការបោសសម្អាតមីននិងគ្រាប់បែកចង្កោម និងការលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ≫

88228366_2632947673499821_4280298621179527168_o

នៅថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកាសរុប ១,៤៣១,៨៥២ ដុល្លារអាមេរិកដល់អង្គការចំនួន៣ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន: ថវិកាចំនួន២៦៥,៥៥២ ដុល្លារអាមេរិក សម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តគម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងខេត្តកំពង់ឆ្នាំង (ឆ្នាំទី៣)។

87866952_2632947466833175_547514257571315712_o

ថវិកាចំនួន ៧២៩,៥០៩ ដុល្លារអាមេរិក សម្រាប់អង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្តគម្រោងផ្ទេរបច្ចេកទេសមេកានិចគ្រប់ជ្រុងជ្រោយក្នុងការបោសសម្អាតមីនក្នុងខេត្តកំពង់ធំ(ឆ្នាំទី៣) និង ថវិកាចំនួន ៤៣៦,៧៩១ ដុល្លារអាមេរិក សម្រាប់វិទ្យាស្ថានកែលម្អនិងអភិរក្សបរិស្ថាន (ERECON) ដើម្បីអនុវត្តគម្រោងលើកកម្ពស់ស្ថានភាពកសិកម្មប្រកបដោយចីរភាពដើម្បីកាត់បន្ថយភាពក្រីក្រក្នុងខេត្តកំពង់ចាម(ឆ្នាំទី៣)។

87777776_2632947440166511_5215099223816536064_o

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួន ៣ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងសង្ឃឹមថាជំនួយទាំងនេះនឹងកែលម្អនូវគុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់គម្រោង។

87611253_2632947690166486_7480384023630446592_o

សេចក្តីប្រកាសពត៌មាន និង សុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន: https://www.kh.emb-japan.go.jp/files/000571769.pdf

ប្រភពទាំងស្រុង៖ JapanEmbassyCambodia