បើ​នៅ​តែ​គ្មាន​វ៉ាក់សាំង Bill Gates ថា​ប្រទេស​ទាំង​នេះ​នឹង​ជ្រួលច្របល់​ដោយ​សារ COVID-19 ខ្លាំង​ជាង​ប្រទេស​ចិន​ទៅ​ទៀត

ថ្លែង​នា​សន្ទរកថា​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល AAAS ក្នុង​ទីក្រុង Seattle ​សហរដ្ឋអាមេរិក មហាសេដ្ឋី​លំដាប់​ពិភពលោក​លោក Bill Gates បាន​ព្រមាន​ថា​ទ្វីប​អាហ្វ្រិក​នឹង​អាច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​ប្រទេស​ចិន​ទៅ​ទៀត ប្រសិន​មាន​ការ​រាតត្បាត​វីរុស COVID-19។

Bill Gates 1068x623

Coronavirus_2020_article Hero_

នោះ​ក៏​ដោយសារ​លោក​បារម្ភ​ពី​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាហ្វ្រិក ថា​មាន​ទំហំ​កំណត់ និង​ទំនង​ជា​មិន​អាច​ជម្នះ​លើ​អ្វី​ដែល​នឹង​អាច​ផ្ទុះ​ឡើង​បាន​នោះ​ទេ ទន្ទឹម​ដែល​ចំនួន​ប្រជាជន​ក៏​មាន​ច្រើន​ស្រាប់​ផង​នោះ។

SENEGAL CHINA VIRUS EPIDEMIC

តាម​សារព័ត៌មាន The Telgraph លោក Bill Gates បាន​មាន​ប្រសាសន៍​ថា៖ "ជំងឺ​នេះ​ប្រសិន​នៅ​អាហ្វ្រិក​វិញ វា​នឹង​កើនឡើង​ខ្លាំង​ជាង​នៅ​ប្រទេស​ចិន​ទៅ​ទៀត ដោយ​នេះ​ខ្ញុំ​មិន​និយាយ​ថា​នឹង​អាច​កើត​ឡើង​បែប​ណា​ក្នុង​ប្រទេស​ចិន​ទេ ហើយ​វា​អាច​នឹង​រាតត្បាត​ចូល​ទ្វីប​អាហ្រ្វិក​ឬ​ក៏​អត់ គ្រាន់​ថា​ប្រសិន​មាន​ពិត​មែន តើ​ប្រព័ន្ធ​សុខាភិបាល​នៅ​ទី​នោះ​ទប់ស្កាត់​ឈ្នះ​ដែរ​ឬ"។

25333936 8057101 Microsoft_co_

6fa23a30 4160 11ea 8ff3 30da852a4c00

លោក​បន្ថែម៖ "បើ​ក្រឡេក​មើល​ទៅ​វីរុស Ebola ការ​ស្លាប់​របស់​មនុស្ស​ភាគច្រើន​ក៏​ដោយ​សារ​តែ​សេវាកម្ម​មន្ទីរពេទ្យ​បាន​បិទ​ទ្វារ ពោល​មិនមែន​ជា​ការ​ប៉ះពាល់​ត្រង់ៗ​នោះ​ទេ តែ​វា​ក៏​ទាក់ទង​នឹង​ភាព​ជ្រួលច្របល់ ការ​កើន​ឡើង​ខ្លាំង រហូត​ដល់​ថ្នាក់​បុគ្គលិក​មន្ទីរពេទ្យ​អាច​ជួយ​ត្រឹម​កម្រិត​មាន​កំណត់​មួយ"។

គួរ​បញ្ជាក់​ថា​នៅ​ទ្វីប​អាហ្រ្វិក​ទើប​កើត​មាន ១ ករណី​តែ​ប៉ុណ្ណោះ ពោល​គឺ​កើត​នៅ​ឯ​ប្រទេស​អេហ្សីប​ ប៉ុន្តែ​មាន​ការ​ជឿជាក់​ថា​តួ​លេខ​នឹង​អាច​ហក់​ឡើង​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៕

ប្រែ​សម្រួល៖ Knongsrok | ប្រភព៖ BI