គេមិនស្រឡាញ់ខ្ញុំទេ! តែគេអាចនឹងស្រឡាញ់ខ្ញុំនៅថ្ងៃណាមួយ

ខ្ញុំមិនដឹងទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង ខ្ញុំគ្រាន់តែដឹងថា ម្សិលមិញ ខុសពីថ្ងៃនេះ ហើយថ្ងៃនេះ នឹងខុសពីថ្ងៃស្អែក ហើយថ្ងៃស្អែក ក៏នឹងខុសពីថ្ងៃស្អែកៗថ្មីជានិច្ច។

ខ្ញុំធ្លាប់សារភាពថា ខ្ញុំស្រឡាញ់គាត់ តែចម្លើយរបស់គាត់ឆ្លើយថា គាត់អត់បានស្រឡាញ់ខ្ញុំទេ ព្រោះកាត់មានមនុស្សម្នាក់ដែលគាត់ស្រឡាញ់ហើយ ហើយគាត់ក៏មិនអាចប្ដូរចិត្ត ឬយកអ្នកណាមកជំនួសម្នាក់នោះបានដែរ។ ប៉ុន្តែ មិនបានប៉ុន្មានទេ គាត់ក៏បានជ្រើសមនុស្សម្នាក់ផ្សេងទៀត មកជំនួសម្នាក់នោះ តែមិនមែនជាខ្ញុំឡើយ ព្រោះតែហេតុផលមួយនេះហើយ ទើបធ្វើឱ្យខ្ញុំនៅតែមានសង្ឃឹមជានិច្ចថា " ថ្ងៃនេះគាត់មិនស្រឡាញ់ខ្ញុំ តែខ្ញុំជឿថា ថ្ងៃណាមួយ គាត់ប្រាកដជាមានចិត្តលើខ្ញុំ ឬក៏អាចជ្រើសរើសយកខ្ញុំមិនខាន "។

E64fba167bcf011710daa0c7f4e37d92

ប៉ុន្តែអ្វីដែលសំខាន់គឺ ស្ថិតនៅលើចិត្តរបស់ខ្ញុំនេះ អាចនៅស្រឡាញ់គាត់បានយូរដល់ពេលណា ប៉ុន្តែចាប់តាំងពីថ្ងៃដែលខ្ញុំស្រឡាញ់គាត់មកគឺ រយៈពេលជិត៤ឆ្នាំហើយ ហើយតាំងពីថ្ងៃដែលខ្ញុំបានសារភាពថាស្រឡាញ់គាត់ មកដល់បេលនេះគឺ ជាងមួយឆ្នាំហើយ ប៉ុន្តែ ខ្ញុំនៅតែមិនទាន់មានអ្នកថ្មីទេ ក៏នៅតែមិនព្រមបើកចិត្តទទួលយកអ្នកណាដែរ ចិត្តនេះនៅតែស្រឡាញ់គាត់មិនប្ដូរឡើយ។

ខ្ញុំគ្រាន់តែជឿលើអំពើល្អ ការអត់ធ្មត់រង់ចាំ ការស្រឡាញ់ដែលមិនប្រែប្រួល នឹងផ្លាស់ប្ដូរចិត្តមនុស្សម្នាក់ ដែលមិនស្រឡាញ់ខ្ញុំ ឱ្យមកស្រឡាញ់ខ្ញុំវិញ ឬក៏អាចនឹងទុកខ្ញុំជាមនុស្សសំខាន់ និងចងចាំរហូតទៅនៅក្នុងជីវិតរបស់គាត់៕

7032c864ec111a0dfa7d559d188b181e

A03c5815c23415af9c10ddc52bdbda9a

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ