មនុស្សស្រឡាញ់គ្នា តែងតែឈ្លោះគ្នាជារឿងធម្មតា តែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះបានយូរ

ពេលខ្លះ ការឈ្លោះប្រកែកក្នុងរឿងស្នេហា វាគឺជាការបន្ថែមគ្រឿងផ្សំមួយផ្នែកដែរ សម្រាប់ជីវិតគូ ឱ្យកាន់តែមានន័យមួយកម្រិត។ ប៉ុន្តែត្រូវចាំថា ការឈ្លោះប្រកែកគ្នា គួរតែឈ្លោះតិចៗបានហើយ ទើបអាចឈ្លោះគ្នាបានយូរ អាចនៅឈ្លោះគ្នាបានរហូត។

នៅក្នុងរឿងស្នេហា ឈ្លោះគ្នាព្រោះតែការស្រឡាញ់ ជឿទៅថា យ៉ាងណាក៏មិនបែកគ្នាដែរ តែបើឈ្លោះ ព្រោះតែចង់ចាញ៉ឈ្នះរៀងៗខ្លួននោះ ប្រាកដជាងាយឆាប់បែកបាក់គ្នាណាំស់ ដូចពាក្យគេថា អ្នកដែលឈ្លោះឈ្នះ អាចជាភាគីដែល ឈឺចាប់ខ្លាំងបំផុត បន្ទាប់ពីបានឈ្នះហើយ ប្រាកដជា បែកគ្នា។

87363626_2278828829093345_8256036494309851136_o

ជាដៃគូស្នេហា ជាសង្សារនឹងគ្នា បើមិនឈ្លោះគ្នាសោះ នោះក៏ព្រោះតែមិនមានចិត្តស្រឡាញ់គ្នា គ្មានអារម្មណ៍ និងមនោសញ្ចេតនាចំពោះគ្នាទេ ជាក់ស្ដែង បើដៃគូដែលមិនធ្លាប់ឈ្លោះគ្នាសោះ ងាយនឹងបែកគ្នាណាស់។ ប៉ុន្តែ បើគិតតែពីឈ្លោះគ្នាពេក ឈ្លោះគ្នា សឹងតែគ្មានពេលមើលមុខគ្នាឱ្យចំ វាក៏ជាបញ្ហាធ្ងន់ធរដែរ ប្រោះបើឈ្លោះគ្នាពេក វាមានអារម្មណ៍ថា ហត់ចិត្ត ធុញទ្រាន់ណាស់ ដូចនេះហើយ ឈ្លោះគ្នាឱ្យមានដែនកម្រិត ឈ្លោះគ្នាតិចៗបានហើយ កុំឱ្យមានអារម្មណ៍តានតឹងនឹងគ្នា៕

84177490_2278828702426691_7634484186035781632_n

87488947_2278828752426686_7186592583953416192_o

87891091_2278828802426681_6069010585654132736_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ