ទុក្ខផ្ទួនៗ! សណ្ឋាគារ សម្រាប់ដាក់អ្នកជំងឺ កូរ៉ូណា ដែលមានទីតាំងស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន ត្រូវបានដួលរលំ

ប្រទេសចិន ៖ យោងតាមគេហទំព័រ Mnw.cn ដែលបានចុះផ្សាយសារព័ត៌មានផ្លូវការរបស់ Fujian Daily បានឱ្យដឹងថា សណ្ឋាគារ Xinjia Express ដែលស្ថិតនៅក្នុងទីក្រុង Quanzhou បានដួលរលំនៅម៉ោង ៧ យប់ថ្ងៃសៅរិ៍នេះ។

អាជ្ញាធរនៅស្រុក Licheng បានឱ្យដឹងថាមនុស្សប្រហែល ៧០ នាក់ ស្ថិតនៅក្នុងអគារនៅពេលវាដួលរលំ ហើយមានមនុស្ស ៣៤ នាក់ត្រូវបានជួយសង្គ្រោះនៅម៉ោងប្រហែល ១០ យប់។

យោងតាមសម្ដីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់មួយចំនួនដែលបានបញ្ជាក់ថា សណ្ឋាគារនេះត្រូវបានប្រែក្លាយជាមជ្ឈមណ្ឌលដាច់ដោយឡែកមួយ ហើយជាកន្លែងមួយក្នុងចំណោមពីរនៅក្នុងស្រុកនេះ។ ចំណែកឯចំនួនមនុស្សពិតប្រាកដដែលស្ថិតនៅក្នុងអគារនោះ នៅមិនទានដឹងច្បាស់នៅឡើយទេ។

Screen Shot 2020 03 07 At 10.50.09 PM

គួរបញ្ជាក់ផងដែរថា សណ្ឋាគារនេះត្រូវបានរដ្ឋាភិបាលស្រុក Licheng ផ្លាស់ប្តូររទៅជាកន្លែងឃ្លាំមើលខាងវេជ្ជសាស្ត្រសម្រាប់មនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដែលមានផ្ទុកវីរុស COVID-19។

បុរសម្នាក់ដែលរស់នៅជិតសណ្ឋាគារនោះបានសន្និដ្ឋានថា " ការដួលរលំនៃអគារនេះ អាចជាករណីបំផ្ទុះក៏ថាបាន " គាត់ក៏បានបន្ថែមពីស្ថានភាពនោះថា " ខ្ញុំទើបតែញាំអាហារពេលល្ងាចហើយភ្លាមៗនោះខ្ញុំបានលឺសំលេងខ្លាំងហើយគិតថាវាជាការផ្ទុះមួយ។ នៅពេលខ្ញុំរត់ទៅយ៉ររបស់ខ្ញុំខ្ញុំបានឃើញអគារសណ្ឋាគារទាំងមូលបានដួលរលំ " ។

យោងតាមក្រសួងគ្រប់គ្រងគ្រាអាសន្នបានឱ្យដឹងថា អ្នកពន្លត់អគ្គិភ័យជាង ១៤៧ នាក់ និងក្រុមអ្នកជួយសង្គ្រោះ ២៦ នាក់បានស្ថិតនៅកន្លែងនោះ។

លោក Huang Ming លេខាបក្សកុម្មុយនីស្តក្រសួង កំពុងត្រួតពិនិត្យបេសកកម្មជួយសង្គ្រោះពីទីក្រុងប៉េកាំង។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារនេះ មានបន្ទប់ប្រមាណជា ៨០ បន្ទប់ និងបានបើកដំណើរការ តាំងពីឆ្នាំ ២០១៨មកម្ល៉េះ៕

Screen Shot 2020 03 07 At 10.50.18 PM

ប្រភព ៖ https://www.scmp.com