បឹងកេតកាត់ប្រាក​ឈ្នួល ក្រុមបុគ្គលិក កីឡាករ ​និង​ក្រុមគ្រូ​បង្វឹក ដើម្បី​ជួយទ្រទ្រង់ក្លិបអំឡុងការ​រីករាលដាលនៃវីរុស Covid-19

ក្លិបបឹងកេតបានប្រកាសនៅថ្ងៃ​នេះ​ថា ថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក បានឯកភាព និង យល់ព្រម ក្នុងការកាត់ប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០% ដើម្បីរួមចំណែក ជួយទ្រទ្រង់ក្លិបក្នុងអំឡុងវិបត្តិ កូវីដ១៩ នេះដែល​មិន​ទាន់​ធូស្រាល​​ ខណៈ​ដែលសកម្មភាពបាល់​ទាត់ស្ងាត់ជ្រងំ។

ដូចបានឃើញស្រាប់ បច្ចប្បន្តភាពនៃសេដ្ឋកិច្ចទូទាំងសកលលោកបន្ដដាំក្បាលចុះ គ្រប់សកម្មភាពរបរជំនួញផ្អាកសកម្មភាពស្ទើទាំងស្រុង ក្នុងនោះវិស័យកីឡាករដូចគ្នា មួយរយៈចុងក្រោយនេះ ក្លិបនៅបណ្ដាប្រទេសផ្សេងៗបានដាក់ចេញផែនការបន្ដបន្ទាប់ដើម្បី ទប់ស្កាត់ការរីករាលដាល ការបន្ដនិរន្ដរភាពក្លិបក្នុងអំឡុងស្ថានភាពសេដ្ឋកិច្ចជាប់គាំងគ្មានកម្រើកនេះ។

87896786_3046398825405191_2338540831461343232_o

ដោយ​ឡែក! កាលវិភាគនៃការហ្វឹកហាត់ប្រចាំថ្ងៃ ត្រូវផ្អាកសកម្មភាពទាំងស្រុងចាប់ពីពេលនេះ ដោយត្រូវហ្វឹកហាត់តាមរយៈកម្មវិធីហ្វឹកហាត់ថ្មី ដោយឡែកពីគ្នា ពីគេហដ្ឋាន តាមកម្មវិធីដែលក្រុមគ្រូបង្វឹកបច្ចេកទេសបានដាក់ចេញ រហូតដល់ស្ថានការណ៍វិវឌ្ឍន៍មកភាពល្អប្រសើរឡើងវិញ។

88257514_3061964523848621_2746461633936097280_o

នេះ​មានន័យ​ថា​ក្លិបបឹង​កេត​ក្លាយ​ជា​ក្លិប​បាល់​ទាត់​អាជីព​នៅ​កម្ពុជាមុនគេ​ដែល​ធ្វើ​សកម្មភាពកាត់​ប្រាក់បៀវត្សបុគ្គលិក​និង​កីឡាករ​ ៕

ប្រភព៖ VEHA MEDIA