ងាកចេញ​ពី​រឿង Covid-19 ពេល​នេះ​ចិនទម្លាក់រុស្សី​ក្លាយជាប្រទេសនាំ​ចេញ​អាវុធច្រើន​ជាង​គេ​ទី​២លើលោក

យោងតាមការស្រាវជ្រាវថ្មីដោយវិទ្យាស្ថានសន្តិភាពឈានមុខ(leading peace institute)បានឲ្យដឹងថាប្រទេសចិនបានជាប់ចំណាត់ថ្នាក់ជាអ្នកផលិតអាវុធធំជាងគេទី ២ លើពិភពលោក។ មហាអំណាចយក្សនៅអាស៊ីមួយនេះ បានលោតនាំមុខមហាអំណាចនុយក្លេអែររុស្ស៊ីដែលចិនធ្លាប់តែទិញអាវុធជាច្រើនឆ្នាំមក​ហើយនោះ។

EPRMhN3X4AAEm09

វិទ្យាស្ថានស្រាវជ្រាវរបស់​ស៊ុយអែត​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទថា ​ចិន​បាន​ឡើង​មក​ឈរ​ជា​មហាអំណាចផលិត​អាវុធធំជាង​គេ ពី​ក្រោយ​សហរដ្ឋអាមេរិក​ដែល​ឈរ​លេខ​១​រាប់​ទសវត្សមក​ហើយ​នោះ។

https://twitter.com/SIPRIorg/status/1221685537733533696?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed&ref_url=https%3A%2F%2Fwww.dw.com%2Fen%2Fchina-is-now-worlds-2nd-biggest-weapons-producer-sipri-report%2Fa-52160429

ការស្រាវជ្រាវថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) បង្ហាញថាក្រុមហ៊ុនផលិតអាវុធក្នុងកងទ័ពចិនចំនួន ៤ ផ្សេង​គ្នាបាន បង្កើតនិង​ផលិតអាវុធសម្រាប់លក់បានគ្រប់គ្រាន់ ហើយ​ក្រុហ៊ុនទាំងបួន​នេះ​បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនអាវុធធំ ៗ ចំនួន ២០ នៅលើពិភពលោក។ លុយរបស់ក្រុមហ៊ុនទាំងបួនរួមបញ្ចូលគ្នាមានតម្លៃ ៥៤.១ ពាន់លានដុល្លារ (៤៩.១ ពាន់លានផោន) ក្នុងឆ្នាំ ២០១៧ ។

Untitled 1

SIPRI បានប្រកាស​ថា៖"ការស្រាវជ្រាវនេះតំណាងឱ្យរូបភាពដ៏ទូលំទូលាយបំផុតនៃការផលិតអាវុធរបស់ក្រុមហ៊ុនចិន។ ពួកគេក៏បានកត់សម្គាល់ផងដែរថាតួលេខថ្មីនេះ ទំនងជាមិនត្រូវតាមតួរលេខដែលមានតម្លាភាពនៅក្នុងប្រទេសចិននោះ​ឡើយ។ ភាគច្រើនអាវុធសឹងគ្រប់ប្រទ៣េសរបស់ចិនដែលបានលក់ជារៀងរាល់ឆ្នាំត្រូវបានទិញដោយសាខាផ្សេងៗគ្នានៃកងទ័ពរំដោះប្រជាជនចិនទាំងមូល។

Weapons Gun Tools Guns Spor

នៅក្នុងរបាយការណ៍មុន ដែលបានផ្សព្វផ្សាយនៅឆ្នាំ ២០១៧ SIPRI បានដាក់ប្រទេសចិននៅចំណាត់ថ្នាក់ទី ៦ នៅលើពិភពលោក​ប៉ុន្តែតួលេខថ្មីទាំងនេះដាក់នៅពីមុខប្រទេសរុស្ស៊ី។ កាលពីមុនប្រទេសចិនគឺជាអ្នកនាំចូលអាវុធដ៏សំខាន់ពីប្រទេសរុស្ស៊ី។ SIPRI ចាត់ថ្នាក់ក្រុមហ៊ុនឯកជនជាជាងប្រទេស។ ក្រុមហ៊ុនផលិតអាវុធចិនចំនួន ៣ ត្រូវដាក់ក្នុងបញ្ជីឈ្មោះ​ក្រុមហ៊ុមផលិតអាវុធទាំង ១០ក្នុងពិភពលោក៕

 

ប្រភព៖.dw.com