ពួកម៉ាកស្រឡាញ់រាប់អានគ្នា បើយកលុយជាធំ គង់តែបែកបាក់នៅថ្ងៃណាមួយមិនខាន

មនុស្សស្រឡាញ់រាប់អានគ្នាជាមិត្តល្អយ៉ាងណាក៏ដោយ តែបើអ្នកឱ្យតម្លៃលុយជាធំហើយ មិនយូរឡើយគង់តែមានបញ្ហា បែកបាក់គ្នាមិខាន។

មើលឃើញច្រើនណាស់ហើយ ហើយក៏ធ្លាប់ជួប ធ្លាប់ឆ្លងកាត់ដូចគ្នាដែរ ដូចពាក្យគេថា "លុយមិនអាចទិញទំនាក់ទំនងល្អបានទេ ប៉ុន្តែលុយអាចបំផ្លាញទំនាក់ទំនងល្អបាន"។ រាប់អានមិត្តភក្តិបងប្អូន យកលុយជាធំ អ្នកនឹងមិនអាចរកបានមនុស្សល្អស្មោះត្រង់ចូលក្នុងជីវិតបានទេ។ ប៉ុន្តែ បើការរាប់អានគ្នា បើអ្នកមិនស្មោះត្រង់ បើអ្នកចង់តែខ្សែលើ កេងចំណេញលើគ្នា ព្រោះតែរឿងលុយកាក់នេះ វាក៏ពិបាកនឹងក្ដោបក្ដាប់ និងរក្សាចំណងឱ្យនៅគង់វង្សបានណាស់។

រឿងលុយ ពួកម៉ាក បងប្អូនខ្ចី បើយើងមាន មិនបាច់ឱ្យខ្ចីទេ គឺឱយផ្ដាច់តែម្ដងទៅ ទើបមិនសូវមានបញ្ហា ហត់ចិត្ត នឹងទារ ដល់ថ្នាក់មើលមុខគ្នាលែងត្រង់។ តែបើអ្នកចង់រក្សាមិត្តភាពឱ្យគង់វង្ស សូមកុំខ្ចីលុយពួកម៉ាកខ្លួនឯង នាំឱ្យគ្នាទើសទាល់ចិត្តអី៕

92007356_865372573868284_6037485572946132992_o

92088784_865372520534956_2736172249504546816_o

92327411_10158141599674921_2451201598911676416_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ