ស្តេចរថយន្ត SUV របស់ Mercedes ជារថយន្តតាន់បំផុត ដែលមានប្រព័ន្ធការពារគ្រាប់ និងការបំផ្ទុះ មានតម្លៃ ៧៤ ម៉ឺនដុល្លារ!

ក្រុមហ៊ុនកែសំរួលរថយន្តអាឡឺម៉ង់ Brabus ដែលត្រូវបានគេទទួលស្គាល់ថាបានកែសម្រួលម៉ូឌែល Mercedes-Benz ពីរថយន្ត Smart Car ទៅរថយន្ត S-Class sedan​ ក្លាយជារថយន្តពាសដែក G-Wagens ដែលគេហៅថាស៊េរី Invicto ។

ត្រកូល Invicto មានបីម៉ូដែលគឺសុទ្ធតែប្រណីតនិងជារថយន្តលំដាប់ខ្ពស់ដល់កំពូល។ ស៊េរី Invicto មិនត្រឹមតែការពារគ្រាប់កាំភ្លើងប៉ុណ្ណោះទេប៉ុន្តែវាអាចទប់ទល់នឹងការបំផ្ទុះដោយគ្រាប់បែក TNT ទម្ងន់ ៣៣ ផោនបាន នេះបើយោងតាមការលើកឡើងរបស់ ​​Brabus ។

ម៉ូដែលសម្រាប់បេសកកម្ម - ជាម៉ូដែលរថយន្តពាសដែកដំបូងនៃរថយន្តប្រភេទ SUV ប្រភេទ G - ភ្ជាប់មកជាមួយលក្ខណៈស្តង់ដារដូចជាសំបកកង់រត់រាបស្មើ ដំបូលនិងប្រព័ន្ធ intercom ។ លើសពីនេះទៅទៀតអ្នកដែលចង់ក្លាយជាម្ចាស់រថយន្តនេះអាចបន្ថែមបច្ចេកវិទ្យាមួយចំនួនដូចជាប្រព័ន្ទរត់គេចខ្លួន ប្រព័ន្ធប្រឆាំងនឹងដ្រូន ដែលមានលក្ខណៈពិសេសនៅពេលយប់។

នៅលើគេហទំព័ររបស់ Brabus រថយន្តម៉ូដែល Invicto Mission ដែលអាចធ្វើបច្ចុប្បន្នភាព និងបានដាក់លក់ក្នុងតម្លៃក្រោម ៧៤ ម៉ឺនដុល្លារ។

សូមមើលឱ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់ Brabus Invicto ខាងក្រោម៖

5ed16d314dca682d8d47ee32

ក្រុមហ៊ុន Brabus ជាក្រុមហ៊ុនដែលមានជំនាញក្នុងការបន្ថែមបច្ចេកវិទ្យាឲ្យរថយន្តម៉ាក Mercedes-Benz តាមតម្រូវការ បានបញ្ចេញនូវរថយន្ដប្រភេទ SUV ពាសដែកដែលមានតម្លៃសមរម្យដែលសាកសមនឹងប្រមុខរដ្ឋ ឬអ្នកមានទ្រព្យដែលអាចការពារខ្លួនបាននៅពេលមានគ្រោះអាសន្ន។

5ed16d323ad86138fc3b2e69

5ed16d314dca682d703b2ea9

រថយន្តប្រភេទ Invicto SUV ទាំងអស់ផលិតឡើងពីបន្ទះដែកថែប។

5ed16d45f34d052eca13fd5e

វាក៏មានផ្ទាំងការពារគ្រាប់កាំភ្លើងផងដែរ…

5ed16d35988ee34106192283

ទ្វារពាសដែក ...

5ed16d472618b9301a409578

5ed16d48f0f41917f301fe25

យោងតាម Brabus រថយន្តប្រភេទ Invicto SUV របស់ខ្លួនត្រូវបានបញ្ជាក់ថាជារថយន្តធន់នឹងការផ្ទុះ។

5ed16d321918241ee5050145

ក្រុមហ៊ុននិយាយថាវាអាចទប់ទល់នឹងការផ្ទុះដែលស្មើនឹង ៣៣ ផោននៃ TNT នៅចម្ងាយ ១៣ ហ្វីត។

5ed16d373f73702ac95e11c3

5ed16d43f34d052eca13fd5d

5ed16d372618b93035685522

លើសពីនេះទៅទៀត Invictor Mission ភ្ជាប់មកជាមួយនូវកៅអីមានខ្សែក្រវ៉ាត់ពិសេសដើម្បីការពារ។

5ed16d452618b93035685523

លក្ខណៈស្តង់ដារមួយទៀតដែលពាក់នៅលើរថយន្តនេះរួមមានកញ្ចក់មើលក្រោយជាកញ្ចក់ឌីជីថល…

5ed17218f0f4191a185bb908

…ប្រព័ន្ធ intercom …

5ed16d445af6cc2d46571c46

…រនាំងដំបូលមានអំពូលជំនួយនិងស៊ីរ៉ែន…

5ed16d393f73702ad31f3b82

…និងប្រព័ន្ធអេក្រង់ប៉ះសម្រាប់បញ្ជាមុខងារពិសេសផ្សេងៗ។

5ed16d471918241ee734def5

អ្នកទិញរថយន្តនេះអាចបំពាក់បន្ថែមសម្រាប់ដំបូលរត់គេចខ្លួន…

5ed16d35f0f41917f301fe23

5ed16d46f34d052ee72c0d46

វាមានប្រព័ន្ធខ្សែសម្រាប់ទាញ

5ed16d464dca682d8d47ee34

…ប្រព័ន្ធបំភ្លឺនៅពេលយប់…

5ed16d31aee6a8239b7ad26d

…ប្រព័ន្ធខ្យល់អាកាសបរិសុទ្ធ…

5ed16d43aee6a823c454d6f3

5ed16d47f0f4191802016c75

5ed16d385af6cc2d46571c45

5ed16d325af6cc2d46571c44

Brabus និយាយថារថយន្ត Mission Invicto ដើរតួជាយាន្តការពារដ៏ល្អឥតខ្ចោះប៉ុន្តែក៏អាចជាបញ្ហាផាសុកភាពសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។

5ed16d371918241ee734def2

5ed16d31988ee34106192282

ប្រភព៖ businessInsider

អត្ថបទដោយ៖ វីរៈ