ញាក់សាច់! បច្ចេកវិទ្យាថ្មី របស់​ Airpods Pro ដែល​ Apple នឹងដាក់ឱ្យប្រេីឆាប់ៗនេះ​ពេញចិត្តខ្លាំងសម្រាប់អ្នកចូលចិត្តមើលរឿងតាមផ្ទះ

ងាកមកមេីលបច្ចេកវិទ្យា​ Spatial Audio របស់​ Airpods Pro និង​ Car Key ដែល​ Apple នឹងដាក់ឱ្យប្រេីឆាប់ៗនេះ​ ។

1572280878_airpods_2_story

១. Spatial​ Audio

សំរាប់អ្នកចូលចិត្តទៅមេីលកុន​ អ្វីដែលសំខាន់បំផុតដែលធ្វេីឱ្យមនុស្សចូលចិត្តទៅមេីលកុនគឺដោយសារបទពិសោធន៌រូបភាព​ និងសម្លេង។ គេរៀបចំប្រព័ន្ធសម្លេងឱ្យជះចេញពីគ្រប់ជ្រុងនៃ​ Hall សម្លេងជះពីមុខ​ ​ពីក្រោយ​ ពីចំហៀង​ ពីលេី​ ដេីម្បីអោយយេីងទទួលបានបទពិសោធន៌សំលេងដ៏ល្អឥតខ្ចោះ​ ។

Apple ក៏បានយកបច្ចេកវិទ្យានេះមកបំពាក់លេី​ Airpods Pro ហេីយ​ មិនថាយេីងទស្សនាខ្សែភាពយន្ត​ ឬលេងហ្គេម​ មុខងារ​ Spatial Audio នឹងជះសម្លេងចេញពីគ្រប់ជ្រុង​ ធ្វេីឱ្យយេីងមានអារម្មណ៌ថាខ្លួនឯងហាក់កំពុងស្ថិតក្នុងហេតុការណ៌នោះពិត​ៗ ហេីយមិនថាយេីងងាកក្បាលទៅទិសណា​ ឬងាក​ iPhone iPad ទៅទិសណា​ ក៏វានៅតែចាប់បានសម្មភាពកម្រេីករបស់យេីង​ហេីយរក្សាទិសដៅសំលេង ដែលវាបញ្ចេញមកឱ្យនៅដដែល​ បូកផ្សំនឹង​ Dolby atmos ទៀត​ វាប្រៀបដូចជាបទពិសោធន៌មេីលកុន​ mini នៅផ្ទះអញ្ចឹងដែរ​ ។

105615721_3156473017746191_2461367696500617658_o

Gsmarena_001

២. មុខងារ​ Car Key 

មុខងារនេះនឹងមានអោយប្រេីមុនគេសំរាប់ឡាន​ BMW 540i សេរី​ 2021 មុនគេ​ ដោយម្ចាស់ឡានមិនបាច់ដាក់​សោរឡាន remote តាមខ្លួនទៀតទេ​ យេីងអាចបញ្ជាវាជាមួយ​ iPhone បាន​ ហេីយវាពិសេសត្រង់ឡានដែលចេញក្រោយៗនឹង​ Support មុខងារដែលមានមកជាមួយ​ iPhoneទាំងអស់​ (Apple កំពុងចាប់ដៃគូសហការណ៏ជាមួយក្រុមហ៊ុនឡានប្រេនយក្សល្បីៗ) យេីងអាច​ Lock សោរ​ពីចំងាយបានតាមរយះ​ iCloud ហេីយយេីងអាចចែករំលែកសោរឡានបានជាមួយនឹងគ្រួសាររឺមិត្តភក្ដិ​ តាមរយៈ iMessage​ ដោយកំណត់ឱ្យអ្នកណាអាច​ Unlock ឡានបាន​ ហេីយយេីងអាចកំណត់អោយអ្នកដែលប្រេីឡាននោះគឺបានតែបេីកបរប៉ុណ្ណោះ​ មិនអាចប្រេីមុខងារផ្សេងទៀតបានទេ​ ។

ជាពិសេស​ឡានទំនេីបៗទាំងនោះនឹងមានថតមួយសំរាប់សាកថ្មទូរស័ព្ទ​ iPhone តាម​ Wireless Charge ។ ចឹងវាងាយស្រួលមែនទែន​ សំរាប់ម្ចាស់ឡានទំនេីបទាំងនោះ​ ដោយមិនបាច់ធ្ងន់ហោប៉ៅដាក់សោរតាមខ្លួនទៀតទេ​៕

103775275_3156473147746178_9022799089876421026_o

105031967_3156520081074818_5670325160338311062_o

អត្ថបទ៖ ​​Keo Meng