មនុស្សស្រីរឹងមាំ មិនមែនព្រោះតែពូកែទ្រាំនោះទេ តែជាមនុស្សស្រីដែលហ៊ានប្រឈមមុខ ហើយហ៊ានដើរចេញ

នៅក្នុងជីវិតមនុស្សស្រី មិនថាក្នុងរឿងស្នេហា ការងារ ឬទំនាក់ទំនងណាផ្សេងនោះឡើយ មិនសំខាន់ទេថា នាងមានកម្លាំងក្នុងការទ្រាំបានយូរដល់ពេលណានោះទេ តែអ្វីដែលអាចបង្ហាញពីភាពខ្លាំង និងរឹងមាំរបស់នាងនោះគឺ ការដែលនាងហ៊ានប្រឈមុខជាមួយនឹងរឿងគ្រប់យ៉ាង ហើយក៏ហ៊ានដើរចេញ នៅពេលដែលអស់ភាពអំណត់។

ការប្រឈមមុខ គឺជាចំណុចខ្លាំងបំផុត ដែលបង្ហាញពីសមត្ថភាពរបស់នាង មានន័យថា នាងមានគំនិត នាងមានការតាំងចិត្ត ហើយនាងមានកម្លាំងកាយគ្រប់គ្រាន់ ជាពិសេសនោះគឺ នាងមានភាពក្លាហាក្នុងការប្រឈមមុខ ជាមួយនឹងរឿងរ៉ាវ និងបញ្ហាគ្រប់បែបយ៉ាងបានដោយមិនគេចវេស មិនកំសាក មិនខ្លាចរអានោះឡើយ នេះហើយទើបជាភាពខ្លាំងដ៏ពិតប្រាកដ។

104011419_2664029003883057_8879140211219726523_o

ចំណុចទី២គឺ ការហ៊ានសម្រេចចិត្តដើរចេញពីមនុស្ស ឬកន្លែងដែលមិនដែលឱ្យតម្លៃនាង ហ៊ានចាកចេញពីមនុស្សដែលមិនដែលគោរព និងស្រឡាញ់នាង មិនមែនការទ្រាំធ្វើឆ្កែធ្វើឆ្មា ទ្រាំនឹងការប្រមាថមើលងាយធ្វើបាប ទ្រាំនឹងការបំផ្លាញ ទ្រាំនឹងការឈឺចាប ទើបហៅថាមនុស្សស្រីរឹងមាំនោះឡើយ។

មនុស្សស្រីដែលរឹងមាំពិត គឺនាងមានចិត្តដាច់ស្រេច មិនអាឡោះអាល័យ មិនងប់ងល់ជាមួយនឹងមនោសញ្ចេតនាបែបល្ងង់ខ្លៅ នាងហ៊ានចាកចេញ នាងហ៊ានទទួលយកការពិត ហើយបើកចិត្តឱ្យទូលាយ ហ៊ានរស់នៅដោយខ្លួនឯង នេះហើយជាភាពរឹងមាំ និងចំណុចខ្លាំងរបស់នាង។ មិនមែនអាងអីយំ អាងអីសម្ងំឈឺចាប់ ខូចចិត្ត ស៊ូទ្រាំ ហើយគិតថាខ្លួនរឹងមាន មានកម្លាំងគ្រប់គ្រាន់ក្នុងការរ៉ាបរងគ្រប់យ៉ាងនោះឡើយ៕

106477705_905845046557875_5507276322414151334_o

107329691_951663571941007_4081649543594691139_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖