តោះ! មកតេស្តទាំងអស់គ្នា ចង់ដឹងថា ស្ថានភាពជីវិតរបស់អ្នកមានការប្រែប្រួល មានស្ថេរភាព ឬសុវត្ថិភាពខ្ពស់ ឬទាប?

រូបដំបូងគេដែលអ្នកបានឃើញ នឹងបង្ហាញពីស្ថានភាពនៃជីវិតរបស់អ្នក ថានឹងមានការប្រែប្រួល មានស្ថេរភាព ឬសុវត្ថិភាព ខ្ពស់ ឬទាប?

1. ក្បាលដាយណូស័រ - (អថេរ : ខ្ពស់ - កង្វះសុវត្ថិភាព: ខ្ពស់)

S789267714523852450_p477_i1_w983

ប្រហែលជាដោយសារបរិយាកាស និងភាពពេញវ័យរបស់អ្នក អ្នកមានទំនោរពឹងផ្អែកច្រើនលើអ្នកដទៃ មិនអាចធានាខ្លួនឯង និងប្រាកដក្នុងរឿងភាគច្រើន។ អ្នកមិនមានយោបល់អ្វីទេ ជាញឹកញាប់ អ្នកហាក់កត់សម្គាល់ពីរបៀបដែលអ្នកនៅជុំវិញអ្នកមានឥរិយាបទ និងសម្រេចចិត្ត ហើយបន្ទាប់មកអ្នកក៏ធ្វើតាមពួកគេ។ ដូចគ្នានេះផងដែរ អ្នកមិនសប្បាយចិត្តទេ ព្រោះអ្នកពិតជាមិនមានគំនិតផ្ទាល់របស់ខ្លួនឯងឡើយ។ ទោះបីជាអ្នកមើលទៅដូចជារហ័សរហួន ភ្លឺស្វាង និងឆ្លាតវៃក៏ពិតមែន ប៉ុន្តែចិត្តរបស់អ្នកគឺដូចជាយុវវ័យម្នាក់ ដែលមិនមែនឯករាជ្យ និងមិនចេះគ្រប់គ្រងលើជីវិតខ្លួនឯងអ៊ីចឹងដែរ។ ជាមួយនឹងបេះដូងបរិសុទ្ធ និងភាពសាមញ្ញរបស់អ្នក វាពិបាកក្នុងការលាក់អារម្មណ៍របស់អ្នកណាស់ ជួនកាលខុសប្រក្រតី ជួនកាលអ្នកមិនអាចគ្រប់គ្រងឥរិយាបថខ្លួនឯង ក៏ដូចជាការគ្រប់គ្រងលើភាពមានះរបស់អ្នក ដូច្នេះពេលខ្លះ អ្នកងាយនឹងចាញ់បោកគេណាស់។

2. មាត់រូងភ្នំ - (អថេរ ៖ ខ្ពស់ - កង្វះសុវត្ថិភាព ៖ ទាប)

Abercrombie Caves

អ្នកចូលចិត្តរស់នៅតាមរបៀបដែលអ្នកចង់បាន ជាញឹកញាប់ អ្នកមានការកែតម្រូវគំនិត គោលដៅ និងបំណងប្រាថ្នានាពេលអនាគត ដោយផ្អែកលើអារម្មណ៍ និងការបំផុសគំនិតរបស់អ្នក។ ជាលទ្ធផល មនុស្សជុំវិញខ្លួនអ្នក តែងតែវិនិច្ឆ័យអ្នកថាជាមនុស្សដែលឆាប់មានអារម្មណ៍ធុញថប់ រហ័សរហួន និងគ្មាននិរន្តរភាព ខ្វះការតស៊ូ។ អ្នកមានភាពបត់បែនខ្ពស់ មានភាពស្ងប់ស្ងាត់ខាងសតិអារម្មណ៍ និងស្ថេរភាព។ អ្នកដឹងពីរបៀបបង្កើតអំណរ និងសុវត្ថិភាពសម្រាប់ខ្លួនអ្នក អ្នកចេះរីករាយនឹងជីវិតដ៏សាមញ្ញ និងស្ងប់ស្ងាត់។

3. ស្លឹកឈើ - (អថេរ ៖ ទាប - កង្វះសុវត្ថិភាព ៖ ខ្ពស់)

Leaves In Sunlight

មានអារម្មណ៍ថាមានសុវត្ថិភាព ត្រូវបានបង្កើតឡើងដោយអ្នក ប៉ុន្តែអ្នកតែងតែស្ថិតនៅលើផ្លូវនៃការតស៊ូខាងក្នុង ដោយសារតែអសន្តិសុខ និងភាពមិនប្រាកដប្រជាផ្នែកអារម្មណ៍។ ភាពច្របូកច្របល់នេះ បណ្តាលមកពីការទាមទារចង់បាននូវភាពឥតខ្ចោះ ការថប់បារម្ភ និងភាពអាក្រក់របស់អ្នក មិនមែនដោយសារកត្តាខាងក្រៅទេ។ អ្នកត្រូវចេះគ្រប់គ្រងរឿងនេះ ហើយត្រូវគិតឱ្យកាន់តែវិជ្ជមាន កុំព្យាយាមរឹតបន្តឹងផ្នែកអារម្មណ៍ និងដាក់សម្ពាធផ្លូវចិត្តខ្លួនឯងពេក អ្នកគួរតែចេះចែករំលែកនូវបញ្ហា ដើម្បីឱ្យមានអារម្មណ៍សុខស្រួលខ្លះ។ អ្នកជាមនុស្សថេរមិនចូលចិត្តផ្លាស់ប្តូរច្រើនពេកទេ តែងតែផ្តោតលើនិរន្តរភាពយូរអង្វែង ហើយគិតឱ្យបានម៉ត់ចត់មុនពេលធ្វើអ្វីមួយ។

4. មេឃ និងភ្នំ - (អថេរ ៖ ទាប - កង្វះសុវត្ថិភាព ៖ ទាប)

Mountain And Sky Hyuntae Kim

អ្នកគឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯងដំបូង បន្ទាប់ពីភាពស្ថិតស្ថេរមិនដែលផ្ទុយគ្នា ឬផ្លាស់ប្តូរខុសទម្លាប់ឡើយ។ អ្វីក៏ដោយដែលអ្នកធ្វើ ចូរផ្តោតចិត្ត និងគំនិតរបស់អ្នកទាំងស្រុងរហូតដល់វារួចរាល់។ ជាលទ្ធផលគុណភាព និងការអនុវត្តការងាររបស់អ្នក ច្រើនតែទទួលបានលទ្ធផលល្អ។ អ្នកត្រូវបានគេវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អ្នក ក៏ដូចជាការប្តេជ្ញាចិត្តល្អ និងការគ្រប់គ្រងផ្លូវចិត្ត និងអារម្មណ៍របស់អ្នកផងដែរ។ ការប្តេជ្ញាចិត្ត និងការកំណត់ពេលវេលាតស៊ូរបស់អ្នក ជាមួយនឹងគោលដៅជាក់លាក់មួយ ក៏ធ្វើឱ្យអ្នកដទៃងឿងឆ្ងល់ដែរ។ នៅខាងក្នុងអ្នកមានអារម្មណ៍ឆ្គង និងអសន្តិសុខ ដោយចៀសមិនរួចនៅពេលខ្លះ ប៉ុន្តែអ្នកឆាប់រៀនពីរបៀបដើម្បីកុំឱ្យមានការសង្ស័យលើខ្លួនឯង។ អ្នកមានទំនុកចិត្តលើខ្លួនឯង ដូច្នេះអ្នកមានអារម្មណ៍សុវត្ថិភាព សូម្បីតែនៅម្នាក់ឯងក៏ដោយ។ អ្នកសមនឹងទទួលបានការទុកចិត្ត និងកោតសរសើរអ្នកដទៃណាស់៕

ប្រភព​ ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)