២៣ រូបភាពបង្ហាញពីអំណាចនៃពេលវេលាដែលអាចធ្វើឱ្យគ្រប់យ៉ាង ផ្លាស់ប្តូរស្ទើមិនគួរឱ្យជឿ!

គ្រប់ទីកន្លែងនៅក្នុងពិភពលោកយើងនេះគឺទាក់ទងទៅនឹងពេលវេលា មិនថាវាជាដើមឈើ វត្ថុ​ រឺក៏វត្ថុមានជីវិតទាំងអស់ត្រូវតែផ្លាស់ប្តូរតាមពេលវេលា។ ហើយនេះគឺជារូបភាពមិនគួរឱ្យជឿនៃអ្វីដែលត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលា។

ថ្ងៃនេះពួកយើងនិងនាំប្រិយមិត្តមកទស្សនារូបភាពដែលបង្ហាញថាពេលវេលាអាចធ្វើឲ្យអ្វីៗដែលនៅជុំវិញខ្លួនយើងមានការផ្លាសប្តូរ។

និស្សិតរបាំបាឡេនៃស្ថាប័ននេះជឿជាក់ថា ចូលមកប៉ះម្រាមដៃកណ្តាលនៃរូបសំណាកនេះនឹងផ្តល់សំណាងល្អ។ យូរ ៗ ទៅម្រាមដៃកណ្តាលនៃរូបសំណាកគឺជាម្រាមដៃតែមួយដែលមានពណ៌ខុសប្លែកពីម្រាមដទៃ។

ស្នាមជើងរបស់ព្រះសង្ឃ។ នៅលើកក្តាឈើដែលត្រូវបានប្រើជាការអធិស្ឋានឈរអស់រយៈពេល 20 ឆ្នាំ។

កម្រាលការ៉ូរបស់ធនាគារបង្ហាញថាតើកន្លែងនេះបានបើកយូរឆ្នាំប៉ុណ្ណា?

បង្គោលអគ្គិសនីផ្ទុកដោយខិតបណ្ណ រហូតដល់ក្រាស់ជាងបង្គោលទៅទៀត។ (ខួងយ៉ាងជ្រៅទើបមើលបង្គោលអគ្គិសនីឃើញ )

កាក់ដែលជីតាបានរក្សាទុកក្នុងកាបូបអស់រយៈពេល ២៦ ឆ្នាំមុនពេលគាត់ស្លាប់។

ជណ្តើរដែលមានសភាពរិចរិល

ស្នាមនៅបាតពែងជាស្នាមស្លាបព្រាកាហ្វេ បន្ទាប់ពីប្រើវាអស់រយៈពេលជាច្រើនឆ្នាំ។

ដាននៃផ្ទះរបស់អ្នកជិតខាង ទោះបីជាពួកគេបានវាយកំទិចផ្ទះរួចទៅហើយក្តី។

សូម្បីតែជណ្តើរថ្មក៏មិនអាចទប់ទល់នឹងអំណាចនៃពេលវេលាបានដែរ។

ដាននៃស្មៅដែលត្រូវនឹងខ្យល់បក់ បានបង្កើតជាស្នាមនៅលើជញ្ជាំងឈើ។

ស្ថានភាពព្រះវិហារត្រូវបានកសាងឡើងកាលពី ១៣៤ ឆ្នាំមុនមនុស្សជាច្រើនគិតថាវាកខ្វក់ រហូតដល់ត្រូវបានសម្អាតម្តងទៀត។

ស្ថានភាពនៃបន្ទះដែកថែបដែលសឹកដោយសារស្នាមជើងរាល់ថ្ងៃ។

សសរនៃអគារមួយនៅក្រុងតូរ៉ុនតូ។ សឹករីករិលដោយសារកម្លាំងនៃការចាប់ប៉ះដោយមនុស្សដែលដើរឆ្លងកាត់។

ក្មេងប្រុសដែលបានរត់គេចពីសង្គ្រាមនៅឆ្នាំ ១៩១៤ ហើយមិនដែលវិលត្រឡប់មកវិញទេ។ ទុកកង់រហូតដល់ដើមឈើបានលេបយកកង់នេះ។

កៅអីស្ថានីយ៍រថភ្លើង តាមរយៈការអង្គុយនិងផ្អែករាប់ទសវត្សមកហើយ។

ស្រាវីស្គីប្រភេទដើមវាត្រូវបានគេរក្សាទុកយូរឆ្នាំ។ ពណ៌របស់វាផ្លាស់ប្តូរតាមពេលវេលា។

បាវខ្សាច់កាលពី ៤០ ឆ្នាំមុនឥឡូវក្លាយជាថ្ម។

ការប្រមូលផ្តុំសារធាតុរ៉ែនៅក្នុងបំពង់ទឹកនៅស្រះទឹកស្ប៉ាអស់រយៈពេលជាង ៦ ខែ។

ផ្លូវឡើងមហាកំផែងប្រទេសចិន

ជញ្ជាំងធ្វើពីឥដ្ឋដែលត្រូវបានសឹកដោយសាររលកសមុទ្រអស់រយៈពេលជាយូរមកហើយវាបានផ្លាស់ប្តូររូបរាងរបស់វា។

កន្លែកឆ្មារស់នៅអស់រយៈពេលជាង ១០ ឆ្នាំរហូតទាល់តែមានសភាពបែបនេះ។

ដៃមនុស្សក្នុងវ័យខុសគ្នា បង្ហាញពីពេលវេលាដែលអាចធ្វើឲ្យមនុស្សមានការផ្លាស់ប្តូរបាន។

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Vireak007