សត្វសាហាវ ១៦ ប្រភេទដែលមានកំលាំងខាំត្របាក់ខ្លាំងបំផុត លើពិភពលោក!

កម្លាំងជាមធ្យមនៃការខាំរបស់មនុស្សគឺ ១៦២ ផោនក្នុងមួយអ៊ីញការ៉េ (PSI) ដែលអាចកម្ទេចសំបកអ័យស្ទ័របាន។ ប៉ុន្តែវាពិតជាគួរអោយចង់ប្រៀបធៀបជាមួយនឹងភាពទាក់ទាញរបស់ធម្មជាតិ - នៅក្នុងការប្រៀបធៀបនេះ មនុស្សប្រាកដជាត្រូវបោះជំហានទៅមុខហើយទុកកន្លែងសំរាប់សត្វសាហាវទាំងនេះដូចជា: ឆ្កែហាយ៉ាណា អណ្តើក និងត្រីស៊ីមនុស្សភីរ៉ាញ៉ា។

សត្វទាំងនេះនិងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើលនឹងអ្វីដែលជាសមត្ថភាពរបស់ពួកវា។ ដូច្នេះនេះគឺជាសត្វ ១៦ ប្រភេទខាងលើរបស់យើងដែលមានថ្គាមខ្លាំងបំផុត!

1. ឆ្លាមស 4000 PSI (281 kg/cm2)

នៅឆ្នាំ ២០០៨ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានប្រើប្រាស់ការពិសោធកុំព្យូទ័រដោយផ្អែកលើរូបភាពកាំរស្មី X នៃលលាដ៍ក្បាលត្រីឆ្លាមហើយបានកំណត់ថាត្រីឆ្លាមពណ៌សដ៏អស្ចារ្យមួយអាចប្រើកម្លាំងខាំជាក់លាក់ខ្លាំង។ ជាទូទៅកម្លាំងនៃការខាំរបស់ត្រីឆ្លាមពឹងផ្អែកលើទំហំរបស់វា។

2. ក្រពើទឹកប្រៃ 3700 PSI (260 kg/cm2)

បណ្ឌិត Gregory Erickson មកពីសាកលវិទ្យាល័យរដ្ឋផ្លរីដាបានធ្វើការសិក្សារយៈពេល ១០ ឆ្នាំដែលវាស់កម្លាំងរបស់ថ្គាមក្រពើចំនួន ២៣ ប្រភេទ។ លទ្ធផលភាពខ្លាំងបំផុតបានទៅលើក្រពើទឹកប្រៃ។ សត្វល្មូននេះដែលធំជាងគេមានប្រវែងរហូតដល់ ៧ ម៉ែត្រ (២២,៩ ហ្វីត) ដោយមានទម្ងន់រហូតដល់ ២ តោនដូច្នេះកម្លាំងខាំអាចប្រែប្រួល។ ពេលខ្លះសត្វក្រពើវាយប្រហារទូក និងដេញតាមត្របាក់ខាំ។

3. ក្រពើអាមេរិក 2125 PSI (149 kg/cm2)

ក្រពើអាមេរិចរស់នៅក្នុងព្រៃនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ភាគច្រើននៅរដ្ឋផ្លរីដា និងរដ្ឋ Louisiana ដែលពួកវារស់នៅតាមដងទន្លេ បឹង និងវាលភក់។ ក្រពើឈ្មោលជាមធ្យមមានប្រវែងប្រហែល ១១ ឬ ១៥ ហ្វីត (៣,៥ ឬ ៤,៥ ម៉ែត្រ) និងអាចមានទម្ងន់ ៩៩០ ផោន (៤៥០ គីឡូក្រាម) ។ ដូច្នេះសត្វល្មូនទាំងនេះពិតជាធំល្មមអាចវាយប្រហារមនុស្សបាន ប៉ុន្តែពួកវាចូលចិត្តស៊ីត្រី និងអណ្តើក។

4. ខ្លា Jaguar 1500 PSI (105.4 kg/cm2)

មិនដូចសត្វខ្លាដទៃទៀតខ្លា​ Jaguar គឺជាខ្លាដែលហែលទឹកយ៉ាងជំនាញ - ពួកវាប្រមាញ់ត្រីនិងអណ្តើកហើយអាចបំបែកស្នូកអណ្តើក។ ពួកវាក៏ពូកែក្នុងការប្រម៉ាញ់លើដីផងដែរដោយប្រើថ្គាមដ៏មានអានុភាពរបស់ពួកវាដើម្បីប្រម៉ាញ់សត្វក្តាន់និងគោ។

5. ដំរីទឹក 1800 PSI (126.5 kg/cm2)

មនុស្សជាច្រើនគិតថាដំរីទឹកជាសត្វមើលទៅមិនកាច។ តាមពិតពួកវាជាសត្វគ្រោះថ្នាក់បំផុតមួយនៅទ្វីបអាហ្រ្វិកហើយវាអាចជាសត្វកាចសាហាវ - ការត្របាក់ខាំរបស់ពួកវាអាចសំលាប់សត្វតោឬក្រពើបាន។

6. ស្វាហ្គូរីឡា 1300 PSI (91 kg/cm2)

ស្វាហ្គូរីឡាមិនត្រឹមតែស៊ីចេកប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចបកផ្លែកដូង ខាំគ្រាប់ផ្លែឈើរឹងៗ ។ សំណាងល្អសម្រាប់សត្វដទៃទៀត ស្វាហ្គូរីឡាភាគច្រើនទាំងនេះវាបរិភោគបន្លែ។ ប៉ុន្តែដើម្បីការពារក្រុមរបស់ពួកវានឹងមិនត្រឹមតែប្រើក្រញាំរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើថ្គាមដ៏មានអានុភាពដែលអាចខាំវាប្រហារអ្វីៗទាំងអស់ដែលជាសត្រូវ។

7. ខ្លាឃ្មុំ​ហ្គ្រី​ស​លី 1160 PSI (81.5 kg/cm2)

ក្នុងចំណោមប្រភេទខ្លាឃ្មុំ ខ្លាឃ្មុំហ្គ្រីសលីត្រូវបានគេស្គាល់ដោយសារតែឥរិយាបថនិងកម្លាំងវាយប្រហាររបស់វា។ ទំងន់របស់វានេះអាចឡើងដល់ ៦៨០ គីឡូក្រាម (១៥០០ ផោន) ហើយគេជឿថាវាមានសមត្ថភាពវាយប្រហារឈ្លូសមួយក្បាលបានបានយ៉ាងងាយ។ អ្នកវិទ្យាសាស្រ្តបានណែនាំថាការត្របាក់ខាំរបស់ខ្លាឃ្មុំហ្គីសលីគឺគ្រប់គ្រាន់ដើម្បីកំទេចគ្រាប់បាល់ប៊ូលីងមួយ។

8. ឆ្កែ Hyena 1100 PSI (77 kg/cm2)

ទម្ងន់របស់ឆ្កែ Hyenas អាចឡើងដល់ ៦០ គីឡូក្រាម (១៣២ ផោន) ។ ទោះបីជា Hyenas ត្រូវបានគេចាត់ទុកថាជាសត្វស៊ីសល់ពីតោ ឬខ្លាក៏ដោយ ក៏អ្នកជំនាញសត្វបានប៉ាន់ប្រមាណថាក្នុង ៥០% នៃករណីនេះ សត្វទាំងនេះស៊ីសត្វដែលពួកវាបានសម្លាប់។ Hyenas មានសមត្ថភាពរត់រហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង (៣៧,២ ម៉ែល / ម៉ោង) ដែលជាល្បឿនមធ្យមនៃឡានក្រុងក្នុងទីក្រុង។ ថ្គាមដ៏មុតស្រួចនិងធ្មេញមុតស្រួចអាចអោយវាចាប់និងសម្លាប់សត្វស្ទើរតែទាំងអស់ - សត្វកំផែងកំប្រុកក្របីឬសូម្បីតែសត្វចចក។

9. ខ្លា Bengal 1050 PSI (47 kg/cm2)

សត្វខ្លា Bengal រស់នៅទ្វីបឥណ្ឌា។ ក្នុងចំណោមអំបូរខ្លាមំសាសី(សត្វស៊ីសាច់ជាអាហារ) នេះមានធ្មេញវែងជាងគេ ៧.៥ ទៅ ១០ ស.ម (៣-៤ អ៊ីញ) ។ ពួកគវាគឺជាអ្នកប្រមាញ់ដ៏មានឥទ្ធិពលដែលធ្វើដំណើរជាច្រើនគីឡូម៉ែត្រដើម្បីដេញក្របី ក្តាន់ ជ្រូក និងសត្វធំ ៗ ផ្សេងទៀត។ សត្វខ្លាប្រភេទនេះនៅពេលឃ្លានអាចស៊ីសាច់រហូតដល់ទៅ ២៧ គីឡូក្រាម (៦០ ផោន) ក្នុងមួយយប់។

10. តោ 650 PSI (45.7 kg/cm2)

សត្វតោគឺជាស្តេចសត្វដែលមានកម្ពស់ខ្ពស់ក្នុងចំណោមបំបូរសត្វឆ្មាធំ ៗ ទាំងអស់។ ពួកវាជាប្រម៉ាញ់ជាក្រុម ដោយមានជើងនិងថ្គាមដ៏ខ្លាំងក្លារបស់វា សត្វទាំងនេះអាចសម្លាប់សត្វធំ ៗ បានដោយខ្លួនវាតែឯង។

11. ឆ្កែ Mastiff 550 PSI (38.6 kg/cm2)

ទោះបីជាការពិតដែលថាសត្វឆ្កែទាំងនេះមានភាពស្ងប់ស្ងាត់និងគួរឱ្យស្រឡាញ់ (mastiffs យកចិត្តទុកដាក់ចំពោះកុមារ) ពួកវាមានកម្លាំងជើងមុខក្តាប់ខ្លាំង ហើយការពារម្ចាស់បានយ៉ាងល្អ។ ថ្គាមរបស់ពួកវាអាចបំបែកដំបងក្រាស់ឬសូម្បីតែឆ្អឹងមនុស្ស។

12. ខ្លាឃ្មុំទឹកកកតំបន់ប៉ូល 1200 PSI (84.3 kg/cm2)

ខ្លាឃ្មុំទឹកកកតំបន់ប៉ូលគឺជាមំសាសីដីធំជាងគេ និងមានប្រវែងដល់ទៅ ៣ ម៉ែត្រ និងមានទំងន់ ១ តោន (២,០០០ ផោន) ។ មិនដូចខ្លាឃ្មុំភាគច្រើនដែលរស់នៅតំបន់រុក្ខជាតិទេ ខ្លាឃ្មុំតំបន់ប៉ូលគឺសាច់សុទ្ធជាអាហារ។ ថ្គាមដ៏មានអានុភាពរបស់ពួកវាគឺចាំបាច់សម្រាប់អាកាសធាតុភាគខាងជើង ដើម្បីទប់ទល់នឹងអាហារស្បែកស្វិតក្រាស់នៅតំបន់អាក់ទិក។

13. អណ្តើក Alligator 1004 PSI (66.9 kg/cm2)

ទោះបីជាយ៉ាងណាក៏ដោយអណ្តើកនេះអាចបុកម្នាស់ទាំងមូលបែកខ្ទិចតែ១វិនាទី ឬអាចខាំម្រាមដៃមនុស្សដាច់បាន។

14. ចចកពណ៌ប្រផេះ 398 PSI (28 kg/cm2)

ចចកប្រផេះរស់នៅជាក្រុមទោះបីជាវាភាគច្រើនពេញវ័យមានភាពរឹងមាំរៀងៗខ្លួនក៏ដោយ។ ធ្មេញរបស់ចចកប្រផេះមានទំហំធំ និងអាចខាំកំទេចឆ្អឹងជាងសត្វដទៃទៀត។ កម្លាំងរបស់ចចកគឺគ្រប់គ្រាន់អាចបំបែកឆ្អឹងនិងឆ្អឹងរបស់សត្វដែលមានទំហំប៉ុនគ្នាដោយគ្រាន់តែត្របាក់ខាំពីរឬបីដងប៉ុណ្ណោះ។

15. ឆ្មាព្រៃ Cougar 724,6 PSI (50.9 kg/cm2)

Cougar មិនត្រឹមតែជាសត្វដែលលឿនបំផុតនៅលើពិភពលោកប៉ុណ្ណោះទេប៉ុន្តែវាក៏មានកម្លាំងខាំខ្លាំងដែរ។ Cougar ប្រម៉ាញ់សត្វជាច្រើនប្រភេទ: កំប្រុក និងទន្សាយរហូតដល់ជ្រូកព្រៃ និងសត្វ moose។ ជាធម្មតាពួកវាវាយប្រហារសត្វដែលមានទំហំមធ្យម - ក្តាន់ឬចៀមភ្នំ យ៉ាងណា Cougar ក៏អាចវាយប្រហារសត្វដែលមានទំហំធំជាងពួកវាយ៉ាងងាយស្រួលដែរ។

16. ត្រីភីរ៉ាញ៉ាខ្មៅ 464 PSI (32.6 kg/cm2)

ត្រីភីរ៉ាញ៉ា ត្រូវបានគេចាត់ទុកថាជាត្រីដែលសាហាវបំផុតនៅលើផែនដី។ កម្លាំងខាំរបស់ត្រីភីរ៉ាញ៉ាខ្មៅមានកម្លាំងខ្លាំងជាងត្រីធម្មតាដែលមានទំងន់ដូចគ្នា។ យោងទៅតាមអ្នកជីវវិទូកម្លាំងខាំអតិបរមារបស់ត្រីនេះជិតដល់ចំនួន ៣២០ ញូវតុន។ នោះមានន័យថាកម្លាំងខាំរបស់ក្រពើនឹងម៉ាស់ប្រៀបធៀបអាចនឹងទាបជាង ៣ ដង។

តើអ្នកធ្លាប់ឃើញសត្វទាំងនេះដោយផ្ទាល់ភ្នែកទេ?

អត្ថបទដោយ៖ វីរៈ | ប្រភព៖ Brightside